Home / Entertainment / កម្មវិធីជំនួបតារា PNN ប្រចាំឆ្នាំ២០១៩ នឹងមកដល់នៅថ្ងៃសុក្រ ទី ១៩ ខែកក្កដា នេះហើយ! (មានវីដេអូ)

កម្មវិធីជំនួបតារា PNN ប្រចាំឆ្នាំ២០១៩ នឹងមកដល់នៅថ្ងៃសុក្រ ទី ១៩ ខែកក្កដា នេះហើយ! (មានវីដេអូ)

ភ្នំពេញ៖ ទន្ទឹងរង់ចាំអស់ជាយូរ នៅទីបំផុតកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ PNN ក្នុងឱកាសគ្រប់ខួប៤ឆ្នាំរបស់ខ្លួន គឺជំនួបដ៏អស្ចារ្យរវាងតារាខ្មែរ និងថៃ ជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាបានរំលេចរូបរាងរបស់ខ្លួនពិតប្រាកដហើយ។ 

នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ PNN នឹងប្រារព្ធកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ខ្លួន នៅអគារ ដឹព្រេមៀសេនធ័រសែនសុខ (The Premiere Center Sensok) អមដោយវត្តមានរបស់តារាល្បីៗជាច្រើនដួង។ វត្តមានរបស់តារាសម្តែង និងពិធីករល្បីៗរបស់កម្ពុជាមានដូចជា កញ្ញា ជីម មី កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង លោក អេដ វីន និងការបង្ហាញខ្លួនរបស់តារាចម្រៀងក្នុងដួងចិត្តយុវវ័យគឺលោក ជី ដេវីដ លោក ឌីឌី ព្រមទាំងក្រុមតារាចម្រៀង Original Song Small World Small Band ថែមទៀត។ ហើយអ្វីកាន់តែពិសេសទៀតនោះ គឺវត្តមានរបស់តារាសម្តែងថៃលោក Mario Maurer តែម្តង។ តារាសម្តែងជួរមុខរបស់ប្រទេសថៃរូបនេះ នឹងធ្វើដំណើរមកប្រទេសកម្ពុជាជួបមុខអ្នកគាំទ្រខ្លួន តបតាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍ PNN។

កម្មវិធីជំនួបតារា PNN ប្រចាំឆ្នាំ២០១៩ នឹងមកដល់នៅថ្ងៃសុក្រ ទី ១៩ ខែកក្កដា នេះហើយ! (មានវីដេអូ)

កម្មវិធីជំនួបតារា PNN ប្រចាំឆ្នាំ២០១៩

តើកម្មវិធីជំនួបតារាភីអិនអិនប្រចាំឆ្នាំ២០១៩នេះធ្វើឱ្យរំភើប កាន់តែកក្រើក ហើយអស្ចារ្យខ្លាំងដល់កម្រិតណា? សូមកុំភ្លេចចូលរួមបំពេញលក្ខខណ្ឌនានា ដែលស្នើដោយក្រុមការងាររបស់ PNN ដើម្បីទទួលយកសំបុត្រចូលរួមកម្មវិធីដ៏អស្ចារ្យនេះដោយឥតគិតថ្លៃ។ 

ព័ត៌មានលម្អិតអំពីកម្មវិធី និងវិធីទទួលយកសំបុត្រចូលរួមឥតគិតថ្លៃ PNN នឹងធ្វើការផ្សព្វផ្សាយតាមរយៈ Page ផ្លូវការរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ កម្មវិធីជំនួបតារាភីអិនអិនឆ្នាំ២០១៩ នេះ ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន Smart៕

ទស្សនាវីដេអូខ្លីអំពីវត្តមានលោក Mario Maurer៖

ប្រភព៖ https://www.khmerload.com/

Check Also

SuperM ជោគ​ជ័យ​ខ្លាំង​ដោយការ​​បង្ហាញ​មុ​ខ​លើ​តារាង ​Billboard 200 របស់​ពិភព​លោក

ក្រុម​ SuperM ទីបំ​ផុត​ដ៏​បង្ហាញ​មុខ​ក្នុងតារាង​ Billboard 200 របស់​ពិភព​លោក។ អាល់​ប៊ុ​មដំបូង​របស់​ SuperM អាច​រក​ចំនួន​លក់​រហូត​ទៅដល់​ ១៦៨.០០០អាល់​ប៊ុម វ៉ាដាច់​ Summer Walker ដែល​កាន់​កាប់​តំណែង​លេខ​១ ក្នុង​តារាង​ …

Leave a Reply

Your email address will not be published. Required fields are marked *