Home / Entertainment / កាន់តែក្តៅគគុក ដោយសារតែរឿងគ្រឿងញៀន ពេលនេះ BI ចេញមុខសុំទោសអ្នកគាំទ្រ និងចង់ដើរចេញពីក្រុម IKON ទៀត!

កាន់តែក្តៅគគុក ដោយសារតែរឿងគ្រឿងញៀន ពេលនេះ BI ចេញមុខសុំទោសអ្នកគាំទ្រ និងចង់ដើរចេញពីក្រុម IKON ទៀត!

កូរ៉េខាងត្បូង៖ ដំណឹងដ៏សែនភ្ញាក់ផ្អើលខ្លាំងបំផុត ដែលត្រូវបានប្រកាសចេញ ដោយបណ្តាញសារព័ត៌មាន Dispatch កាលពីព្រឹកថ្ងៃទី១២ ខែមិថុនានេះ ដែលបានចោទប្រកាន់ទៅលើ តារាចម្រៀងប្រុសកំពុងមានប្រជាប្រិយភាព BI មេក្រុម IKON ពីបទទិញនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ប្រភេទកញ្ឆា និងថ្នាំប្រភេទ LSD កាលពីឆ្នាំ២០១៦កន្លងទៅនេះ ដែលលោកបានទាក់ទងទិញពីអ្នកស្គាល់គ្នា តាមរយៈ KaKaotalk។

ពាក់ព័ន្ធទៅនឹងប្រធានកំពុងតែក្តៅគគុកនេះផងដែរ ខាងផលិតកម្ម YG Entertainment ក៏បានចេញមុខប្រកាសអះអាង ចំពោះភាពស្អាតស្អំរបស់តារាចម្រៀងប្រុសរបស់ខ្លួនផងដែរ ដោយបានអះអាងថា B.I ពិតជាមានភាពស្អាតស្អំចំពោះរឿងនេះពិតមែន លោកមិនបានសេពគ្រឿងញៀន ដូចដែលគេបានចោទប្រកាន់ឡើយ ដោយមានសម្អាងយ៉ាងច្បាស់លាស់ តាមរយៈការពិនិត្យសុខភាពជារៀងរាល់២ខែម្តង គ្រប់តារាដែលជ្រកក្រោមផលិតកម្ម YG សុទ្ធសឹងតែត្រូវឆ្លងការពិនិត្យយ៉ាងទៀងទាត់ទាំងអស់គ្នា។

កាន់តែក្តៅគគុក ដោយសារតែរឿងគ្រឿងញៀន ពេលនេះ BI ចេញមុខសុំទោសអ្នកគាំទ្រ និងចង់ដើរចេញពីក្រុម IKON ទៀត!

តួយ៉ាង ក្រោយសេចក្តីប្រកាសនេះរបស់ YG បានចេញជាផ្លូវការ មិនប៉ុន្មានម៉ោងក្រោយមក ពោលគឺមុននេះបន្តិច តារាចម្រៀងប្រុស BI ដែលសាមីផ្ទាល់ក៏បានបង្ហោះនូវសារសុំអភ័យទោសមួយ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅលើគណនីអ៊ីនស្តារក្រាមរបស់ខ្លួនផងដែរ។ 

ដោយក្នុងសារនេះមានអត្ថន័យដូចតទៅ

«សួស្តីខ្ញុំគឺជា Kim Hanbin (ឈ្មោះពិតរបស់ B.I) ។ ជាបឋមខ្ញុំពិតជាសុំទោស ចំពោះបញ្ហាចម្រូងច្រាស ដែលបណ្តាលមកពីសកម្មភាពមិនសមរម្យដែលខ្ញុំបានប្រព្រឹត្ត ។
វាគឺជាការពិតដែលខ្ញុំចាប់អារម្មណ៍ ចង់សាកថ្នាំនោះពិតមែន នៅពេលដែលខ្ញុំកំពុងតែស្រ្តេសខ្លាំង និងពិបាកចិត្តជាខ្លាំងកាលពីមុន ប៉ុន្តែខ្ញុំមិនបានសាកនោះទេ ពីព្រោះតែខ្ញុំភ័យខ្លាច ។
ទោះជាយ៉ាងណា ខ្ញុំពិតជាមានការអាម៉ាសនិងសោកស្តាយជាខ្លាំង ខ្ញុំពិតជាសុំទោសដល់អ្នកគាំទ្រទាំងអស់ និងសមាជិករបស់ខ្ញុំ ដែលធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត លើទង្វើរបស់ខ្ញុំ។
ខ្ញុំចង់ចាកចេញពីក្រុម ដើម្បីជាការទទួលដឹងកំហុស និងកុំអោយមានការប៉ះពាល់ដល់អ្នកទាំងអស់គ្នា។
ជាថ្មីម្តងទៀត ខ្ញុំសុំទោសទៅកាន់អ្នកគាំទ្រនិងសមាជិក iKON របស់ខ្ញុំ។ ខ្ញុំសុំទោស»។

តាមរយៈសាររបស់ម្ចាស់បទ «Scenario» រូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានភាពក្តុកក្តួលជាខ្លាំង ហើយពួកគេពិតជាមិនអាចធ្វើចិត្តបានឡើយ បើឲ្យបាត់បង់សមាជិកណាម្នាក់នៅក្នុងក្រុម IKON។ មិនថាយ៉ាងណា ពួកគេសង្ឃឹមថា ខាងផលិតកម្ម នឹងឆាប់ដោះស្រាយបញ្ហាទាំងនេះ ឲ្យល្អប្រសើរឡើង ហើយអ្វីដែលអ្នកគាំទ្រសង្ឃឹមនិងរំពឹងចង់ឲ្យវាកើតឡើងខ្លាំងបំផុតនោះ គឺសង្ឃឹមថា B.I នឹងសម្រេចចិត្តត្រឹមត្រូវ មិនដើរចេញពីក្រុមIKON ដូចអ្វីដែលអ្នកគាំទ្រកំពុងតែភ័យខ្លាចផងដែរ៕

ប្រភព៖ https://www.khmerload.com/

កាន់តែក្តៅគគុក ដោយសារតែរឿងគ្រឿងញៀន ពេលនេះ BI ចេញមុខសុំទោសអ្នកគាំទ្រ និងចង់ដើរចេញពីក្រុម IKON ទៀត!

សារសុំទោសរបស់ B.I សមាជិកក្រុម IKON

កាន់តែក្តៅគគុក ដោយសារតែរឿងគ្រឿងញៀន ពេលនេះ BI ចេញមុខសុំទោសអ្នកគាំទ្រ និងចង់ដើរចេញពីក្រុម IKON ទៀត!

កាន់តែក្តៅគគុក ដោយសារតែរឿងគ្រឿងញៀន ពេលនេះ BI ចេញមុខសុំទោសអ្នកគាំទ្រ និងចង់ដើរចេញពីក្រុម IKON ទៀត!

សាB.I សមាជិកក្រុម IKON

កាន់តែក្តៅគគុក ដោយសារតែរឿងគ្រឿងញៀន ពេលនេះ BI ចេញមុខសុំទោសអ្នកគាំទ្រ និងចង់ដើរចេញពីក្រុម IKON ទៀត!

B.I សមាជិកក្រុម IKON

Check Also

Jackson ក្រុមGOT7 បង្ហោះរូបពាក់ខោរឹប ពេលកំពុងហាត់ប្រាណចេញតំបន់ពិសេស ធ្វើឲ្យហ្វេនក្តៅខ្លួន!

កូរ៉េខាងត្បូង៖ កន្លងមក តារាចម្រៀងKpopប្រុស Jackson Wang សមាជិកក្រុម GOT 7 ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺតារាចម្រៀងប្រុសមួយរូប ដែលមានរូបរាងទាក់ទាញ លេចធ្លោ មានសាច់ដុំ ៦កង់ណែនៗ អមជាមួយនឹងមុខមាត់ស្រស់សង្ហា …

Leave a Reply

Your email address will not be published. Required fields are marked *