Home / Tech / ការជឿជាក់លើខ្លួនឯង ធ្វើឲ្យ​យុវជនឌីម៉ង់ ក្លាយជា​តារា​ YouTube លេចធ្លោ​

ការជឿជាក់លើខ្លួនឯង ធ្វើឲ្យ​យុវជនឌីម៉ង់ ក្លាយជា​តារា​ YouTube លេចធ្លោ​

យុវជន សុខសាន្ត ឌីម៉ង់ ជា​តារា YouTube ដែល​កំពុង​ល្បីលើ​វីដេអូពញ្ញាក់​អារម្មណ៍ (Prank) ដែល​មាន​ឈ្មោះថា Dimong Vlogs។

មុន​មាន​គេ​ស្គាល់​ច្រើន​ដូច​បច្ចុប្បន្ន ឌីម៉ង បាន​ឆ្លងកាត់​រឿងរ៉ាវ​ជូរចត់​ជាច្រើន ដូច​ជា​ត្រូវ​ចោរ​ព្រួត​គ្នា​វាយជាដើម។ ចំណែក​ចំណូល​ពី​ YouTube ក៏​បាន​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ដែរ ប៉ុន្តែ​យុវជន​មក​ពី​ខេត្ត​សៀមរាប​រូបនេះ មិន​បោះបង់​នោះទេ។

ឌីម៉ង់ បាន​ប្រាប់​ខ្លួន​ឯង​ថា គ្មាន​អ្នកណា​ជួយ​ខ្លួន​​ទេ​ក្រៅ​ពី​ខ្លួន​ឯង ជីវិត​គឺ​ជា​ការ​ផ្សងព្រេង។ ប្រយោគ "ជីវិត​គឺ​ជា​ការ​ផ្សងព្រេង" នេះហើយ ​ដែល​អតីត​សិស្ស​វិទ្យា​អង្គរ​ខេត្ត​សៀមរាប Inspire រហូត​ចាកចេញ​ពី​ផ្ទះ មក​ស្នាក់​នៅ​​វត្ត​ឧណ្ណាលោម​​ ដើម្បី​​ធ្វើ YouTube។

តាម​ពិត​​ដើមចម​ធ្វើ​ឱ្យ​ឌីម៉ង់ ឈាន​ធ្វើ​វីដេអូ Prank ដោយសារ​តែខ្លួន​មាន​អារម្មណ៍​តានតឹងខ្លាំង ក្រោយ​បំណង​ចង់ក្លាយ​ជា​គ្រូ​អង់គ្លេស ដែល​គ្រោង​តាំង​ពី​វិទ្យាល័យ​ត្រូវ​រលាយ។

ពេលស្រ្ដេស​ខ្លាំង ឌីម៉ង់​ តែង​អង្គុយ​មើល​​​វីដេអូ Prank បរទេស​​ រួមមានប៉ែកអឺរ៉ុប ឥណ្ឌា កូរ៉េ និង​ ចិនជាដើម រហូត​បែក​គំនិត​ថត​វីដេអូ Prank ប្លែកៗ​ដូច​សព្វថ្ងៃ។ តាមរយៈការធ្វើវីដេអូពញ្ញាក់អារម្មណ៍ Facebook Page របស់ ឌីម៉ង់ មានអ្នក Like ជាង ៧ ម៉ឺននាក់ ខណៈ YouTube មានអ្នក Subscribe ដល់ទៅជាង 172k (គិតត្រឹម​ដើមខែមិថុនា ឆ្នាំ២០១៩)។

បើនិយាយពីក្រុមគ្រួសារ​ ដំបូងឡើយគ្មាននរណាម្នាក់គាំទ្រយុវជនខ្មៅស្រអែមទេ ដ្បិតពួកគាត់ចង់ឱ្យឌីម៉ងសិក្សាឱ្យចប់ចុងចប់ដើម បារម្ភនិងខ្លាចកូនបរាជ័យ។

"ពួកគាត់​ស្ដីថាឱ្យខ្ញុំ ព្រោះពួកគាត់​ស្រលាញ់ បារម្ភ ចង់​ឱ្យ​កូន​ល្អ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចង់​បាន​អ្វី ខ្ញុំ​មាន​ Passion ខាង​ហ្នឹង អត់​មាន​អ្នកណា រារាំង​ខ្ញុំ​បាន​ទេ"។

ឌីម៉ង់​ លើកឡើងថា បើ​ចង់ប្រឡូកក្នុងវិស័យ​ YouTube នេះ គឺត្រូវស្វែងរកអ្វីដែលថ្មីប្លែកពីគេ ហ៊ានធ្វើ ស្មោះត្រង់ ជឿជាក់លើខ្លួនឯង និងកុំគិត​ពីលុយខ្លាំងពេក។

អតីតនិស្សិតក្រាហ្វិកឌីហ្សាញរូបនេះ ក៏បាន​​ប្រាប់ដែរ​ថា ខ្លួន​ចង់​ធ្វើ​ជា YouTuber ល្បីល្បាញ​មួយ​រូប និង​ផលិត​វីដេអូប្លែកៗនិយាយជាភាសាខ្មែរ និង​អង់គ្លេស ដើម្បី​បង្ហាញដល់ពិភពលោកថា ខ្មែរក៏អាចធ្វើវីដេអូ​ល្អមើលដូចបរទេសដែរ។ ចំណែក​អនាគត ឌីម៉ង់​ចង់​បើក​ជាង​ហាង​កាហ្វេ​មួយ ព្រោះយុវជន​ចូល​ចិត្ត​អង្គុយ និង​ទទួលទាននៅហាង​កាហ្វេ៕

ចុចអាន៖ Jack Ma ខ្មែរ ចែករំលែក​ ៥ចំណុច ធ្វើ​ឲ្យ​ហាង​មួយ​ មានគេស្គាល់ច្រើន

អត្ថបទ៖ អ៊ុំ សុភក្តិ

ប្រភព៖ http://news.sabay.com.kh

Check Also

ប្រហារ​ចិត្ត​អ្នក​គាំទ្រ​មិន​ស្ទើរ ប៉ុន្មាន​សន្លឹក​ពី​គំរូ​រាង Apple Watch Series 5

Advertisement តាម​រយៈ​ទិន្នន័យ​មួយ​ចំនួន​ដែល​រុករក​ឃើញ​ក្នុង​ប្រព័ន្ធ​ watchOS 6 ​បាន​បង្ហើប​ថា​ Apple Watch ជំនាន់​ក្រោយ នឹង​មាន​ប្រើប្រាស់​តួ​ខ្លួន​ស្រោប​ដោយ​សារធាតុ​ទីតាញ៉ូម​និង​សេរ៉ាមិច បែប​នេះ​ហើយ​ក្រុម​ការងារ EverythingApplePro ក៏​បាន​ប្រមែប្រមូល​ព័ត៌មាន​ទាំង​នោះ​ច្នៃ​ចេញ​ជា Concept ដ៏​ប្លែក​ភ្នែក។ តាម​ការ​ព្យាករណ៍​សម្រាប់​កាលបរិច្ឆេទ​ចេញ​ផ្សាយ …

Leave a Reply

Your email address will not be published. Required fields are marked *