Home / Cars / កុងទ័រ​ម៉ូតូ​ PCX មាន​លក្ខណៈ​ពិសេស​ ស្រដៀង​នឹង​កុងទ័រ​ឡាន​

កុងទ័រ​ម៉ូតូ​ PCX មាន​លក្ខណៈ​ពិសេស​ ស្រដៀង​នឹង​កុងទ័រ​ឡាន​

នៅ​លើ​កុងទ័រ​ម៉ូតូ​អូតូ​ភាគ​ច្រើន​របស់​ Honda បាន​វិវត្តន៍​ពី​ប្រភេទ​ Analog មក​ជា​កុងទ័រ​ឌីជីថល​ជា​បណ្ដើរៗ​ហើយ​ ក្នុង​នោះ​រួម​មាន​ Zoomer-X, PCX និង​ Scoopy-i ជា​ដើម។ យ៉ាងណាក្ដី​កុងទ័រ​របស់​ម៉ូតូ​ PCX ដែល​ចេញ​មក​ក្រោយៗ​នេះ​មាន​ចំណុច​ពិសេស​លើស​ម៉ូតូ​ដទៃ។

 

កុងទ័រ​ម៉ូតូ​ PCX មាន​លក្ខណៈ​ពិសេស​ ស្រដៀង​នឹង​កុងទ័រ​ឡាន​

PCX ឆ្នាំ ២០១៨

កុងទ័រ​ឌីជីថល​របស់​ Honda សម្រាប់​ម៉ូតូ​អូតូ​ មាន​បង្ហាញ​ពី​ល្បឿន​ម៉ូតូ, ចម្ងាយ​​ផ្លូវ​ដែល​ម៉ាស៊ីន​បាន​រត់ និង​កម្រិត​ប្រេង​​ឥន្ធនៈ​ដែល​មាន​ជា​ដើម។ ចំណែក​នៅ​លើ​ PCX ស៊េរី​ថ្មីៗ​ មាន​បង្ហាញ​ពី ​​រយៈ​ចម្ងាយ​ជា​មធ្យម​ដែល​ម៉ូតូ​អាច​បើកបរ​បាន​សម្រាប់​ប្រេង​ឥន្ធនៈ​មួយ​លីត្រ, បង្ហាញ​ម៉ោង និង សញ្ញា​ដែល​អាច​បង្ហាញ​ពី​កម្ដៅ​ម៉ាស៊ីន​ទៀត​ផង។

កុងទ័រ​ម៉ូតូ​ PCX មាន​លក្ខណៈ​ពិសេស​ ស្រដៀង​នឹង​កុងទ័រ​ឡាន​

PCX ឆ្នាំ ២០១៧

ចំពោះ​​ការ​បង្ហាញ​រយៈ​ចម្ងាយ​ជា​មធ្យម​ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​តាប្លូ​លើ​រថយន្ត​ស៊េរី​ទំនើប​ដែរ ដោយ​នៅ​លើ​រថយន្ត​មាន​​បង្ហាញ​ក្នុង​ខ្នាត​ MPG (Mile Per Gallon) ឬ l/100km (លីត្រ​ក្នុង​ ១០០ គ.ម)៕

កុងទ័រ​ម៉ូតូ​ PCX មាន​លក្ខណៈ​ពិសេស​ ស្រដៀង​នឹង​កុងទ័រ​ឡាន​

លើរថយន្ត Range Rover

​​​​​

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *