Home / Entertainment / កំពូលតារាជើងចាស់ល្បីៗ TVB លេចមុខក្នុងរឿងភ្នាក់ងារ CID កំចាត់គ្រឿងញៀននៅលើ PNN

កំពូលតារាជើងចាស់ល្បីៗ TVB លេចមុខក្នុងរឿងភ្នាក់ងារ CID កំចាត់គ្រឿងញៀននៅលើ PNN

ស្ថានីយទូរទស្សន៍PNN នឹងចាប់ផ្តើមផ្សាយជូនទស្សនារឿងភាគTVB ភ្នាក់ងារCIDកំចាត់គ្រឿងញៀន ដែលមានការចូលរួមសម្តែងដោយតារាល្បីៗជើងចាស់របស់TVB ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះហើយ នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាច ទៅដល់ម៉ោង៧យប់ បន្ទាប់ពីរឿងភាគថៃ ទាយាទអសុរកាយ។

រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន​ មានការចូលរួមសម្តែងដោយ Wayne Wang, Him Law, Julie Zhou, Gallen Lo, Damian Lau, Bernice Liu, Toby Leung, Berg Ng, Derek Kwok និងតារាល្បីៗជាច្រើនរូបទៀត។

កំពូលតារាជើងចាស់ល្បីៗ TVB លេចមុខក្នុងរឿងភ្នាក់ងារ CID កំចាត់គ្រឿងញៀននៅលើ PNN

រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន​

ភ្នាក់ងារ(​CID) JIANG ZIDAN​ ឈ្មោះហៅក្រៅ BULLET បានជ្រៀតចូល​ក្រុមហុងកុងទាំង3 ដើម្បីព្យាយាមស៊ើបអង្កេតករណីថ្នាំញៀនឆ្លងកាត់ព្រំដែន ហើយបានជួបអធិការកិច្ចត្រួតពិនិត្យថ្នាំញៀន WAI CHUN-HIN និង​ ភ្នាក់ងារស្រី CHAN YUET-KI។ បុរសរហ័ស និង ឆ្លាតវៃ BULLET ជាសំណព្វចិត្ត​មេដឹកនាំរង HON LONG។ ការចាប់ជំរិតWU KA-LAM កូនស្រីរបស់WU យ៉ាងឆាប់រហ័សជំរុញឲ្យមានជម្លោះយូរអង្វែងរវាង HON LONG និង KOON-YAU ហើយបន្ថែមជម្លោះពួកគេកាន់តែខ្លាំង។

CHUN-HIN បាន​ជួលធនធានប៉ូលិសដើម្បីសង្រ្គោះ KALAM ដោយគ្មានការអនុញ្ញាត ហើយក៏ត្រូវ ​​បណ្តេញចេញ ប៉ុន្តែគេនៅរក្សាទំនាក់ទំនងជាមួយភ្នាក់ងារកំចាត់គ្រឿងញៀន SO CHINGជាសំងាត់។ HON LONG ព្យាយាមគ្រប់គ្រងអំណាចទាំងអស់ ធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន សូម្បីតែពួតដៃគ្នាជាមួយអ្នកក្រៅ​ ដើម្បីកំចាត់គូបដិបក្ស​ ឬ ការគំរាមកំហែងផ្សេងៗ។ គាត់ធ្វើការជាមួយBULLET និង CHUNH-HIN សើរៗ​ ប៉ុន្តែអ្វីដែលស្ថិតនៅក្រោម គឺជាការតស៊ូដែលមិនអាចរៀបរាប់បាន បណ្តាលឲ្យមានការប្រកួតប្រជែងគ្មានទីបញ្ចប់រវាងរឿងល្អ និងអាក្រក់នៅក្នុងចំណោមការធ្វើឲ្យរំជើបរំជួលទាំងនេះ។

ចង់ជ្រាបកាន់តែច្បាស់ពីសាច់រឿងមានការប្រទាក់ក្រឡាគ្នាយ៉ាងណានោះ សូមកុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍PNN នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាច ទៅដល់ម៉ោង៧យប់ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះតទៅ។

PNN ផ្សាយជូនលោកអ្នកនូវខ្សែភាពយន្តភាគហុងកុងរបស់TVB ចំនួនពីរក្នុងម៉ោងពេលល្ងាច ក្នុងនោះ រឿងភាគបុរាណល្បិចក្នុងរាជវាំង វគ្គ១ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៥ទៅដល់ម៉ោង៦ល្ងាច និងរឿងភ្នាក់ងារCIDកំចាត់គ្រឿងញៀន ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាចទៅដល់ម៉ោង៧យប់។

រាល់ព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធនឹងរឿងភាគរបស់ស្ថានីយទូរទស្សន៍PNN សូមចូលទៅកាន់គេហទំព័ររបស់PNN ដែលមានអាស័យដ្ឋាន www.pnn.com.kh ឬក៏ចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាស័យដ្ឋាន www.facebook.com/PNNDramaFanClub ។

ទស្សនាឈុតខ្លីរបស់រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន សូមចុច៖
https://www.facebook.com/PNNDramaFanClub/videos/999154493574274/

ប្រភព៖ https://www.khmerload.com/

កំពូលតារាជើងចាស់ល្បីៗ TVB លេចមុខក្នុងរឿងភ្នាក់ងារ CID កំចាត់គ្រឿងញៀននៅលើ PNN

រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន​

Check Also

ទាយមើលថា ពួកគេមានអាយុប៉ុន្មានហើយ? នេះជាអាយុពិត របស់តារាK-pop ដែលល្បីសព្វថ្ងៃ

កូរ៉េខាងត្បូង៖ ជាក់ស្តែង​បើ​ទោះប្បីជា​តារាK-pop ទាំងនេះ​នៅ​​​មាន​វ័យក្មេង​ក៏​ដោយ ​តែ ​ប្រសិន​បើ​និយាយ​ពី ​ប្រជាប្រិយ​ភាពនឹងភាពទាក់ទាញ ​ពីសំណាក់​អ្នកគាំ​ទ្រវិញ​គឺមិន​តិចនោះ​ទេ។ ក៏ប៉ុន្តែ​គ្មាន​អ្វី​ ដែលគួរឲ្យ​​ចម្លែក​នោះ​ទេ​ ក៏​ព្រោះ​តែ​សមត្ថភាព ​នឹងទេពកោសល្យដ៏ល្អ​របស់​ពួកគេ ទើប​​​បានជួយ​ឲ្យ​តារាវ័យក្មេង​ទាំងនេះ​ ភាគច្រើន​បាន​វិវត្តន៍ខ្លួន ធ្វើ​​ជា​តារាK-pop ទាំងដែល​ពួកគេ …

Leave a Reply

Your email address will not be published. Required fields are marked *