Home / Cars / ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

• ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ អបអរខួប 100 ឆ្នាំជាមួយនឹងពិធីលៀងសាយភោជន៍ដ៏ពិសេស
• ពិធីអបអរនេះណែនាំភ្ញៀវដែលបានញ្ជើញផ្ដាច់មុខឲ្យបានដឹងនូវដំណើរសាច់រឿងរបស់រថយន្ត Bentley ក្នុងរយៈកាល 100 ឆ្នាំមកនេះ – ដោយភ្ជាប់ពីរឿងរ៉ាវពីអតីតកាលមក បច្ចុប្បន្ន និងឆ្ពោះទៅរកអនាគត។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

(រាជធានីភ្នំពេញ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2019) ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញបានអបអរខួប 100 ឆ្នាំរបស់រថយន្ត Bentley ដោយបានរៀបចំពិធីលៀងសាយភោជន៍ពិសេស នៅឯសាលតាំងលក់រថយន្ត Bentley ភ្នំពេញ ដោយមានការទទួលភ្ញៀវដោយលោក ជែមី ស្មីត (Jamie Smith) នាយកប្រតិបត្តិការ និងផែនការលក់របស់រថយន្ត Bentley ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញបានអញ្ជើញភ្ញៀវកិត្តិយសដើម្បីមកចូលរួមក្នុងពិធីលៀងសាយភោជន៍នេះ ដោយមានទាំងការដាក់តាំងបង្ហាញនូវម៉ូដែលរថយន្តល្បីៗបច្ចុប្បន្នពី Bentley រួមមាន ម៉ូដែល Bentayga V8 និង ម៉ូដែល Continental GT W12 ប្រភេទថ្មី ។

ពិធីលៀងសាយភោជន៍នេះ គឺជាពិធីបង្ហាញភាពស្និទ្ធស្នាល ដែលក្នុងនោះ រាល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុនត្រូវបានយកមកបង្ហាញដោយផ្ចិតផ្ចង់ និងមានការរៀបរាប់យ៉ាងយកចិត្តទុកដាក់ដើម្បីជំរុញការស្វែងយល់ និងបង្កើនអារម្មណ៍មនោសញ្ចេតនា។ ពិធីលៀងសាយភោជន៍អបអរនេះក៏មានបញ្ចូលនូវការសម្ដែង ការរៀបរាប់ដំណើររឿង និងបង្ហាញនូវការរកឃើញនានា សម្រាប់ភ្ញៀវដែលចូលរួមផងដែរ។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

លោក ជែមី ស្មីត (Jamie Smith) មានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមក្នុងពិធីលៀងសាយភោជន៍នេះជាមួយនឹងក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ ដើម្បីអបអរដល់ខួប 100 ឆ្នាំរបស់យើង”។

លោកបានបន្តទៀតថា៖ “យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមានពេលវេលាជួបជុំជាមួយនឹងបុគ្គលដែលមានចំណូលចិត្តចាប់អារម្មណ៍នឹងសាច់រឿងរបស់យើង ដូចរូបយើងដែរ។ ស្របពេលដែលរថយន្ត Bentley ឈានដល់ខួប 100 ឆ្នាំរបស់ខ្លួន យើងធ្វើការអបអរដល់អតីកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់រថយន្តនេះ”។

នៅពេលមកដល់សាលតាំងរថយន្ត Bentley ភ្នំពេញ ភ្ញៀវកិត្តិយសត្រូវបានស្វាគមន៍ជាមួយនឹងស្រាក្រឡុក (Cocktail) ដែលធ្វើឲ្យនឹកឃើញដល់ក្រុម Bentley Boys ដ៏ល្បីល្បាញ។ មុខម្ហូបនីមួយៗនៅលើបញ្ជីមុខម្ហូបសម្រាប់ពិធីលៀងសាយភោជន៍អបអរនេះ ត្រូវបានរៀបចំឡើង ដើម្បីជាការនាំភ្ញៀវកិត្តិយសបានឃើញពីដំណើរដើមទងក្នុងរយៈកាល 100 ឆ្នាំមកនេះ របស់រថយន្ត Bentley ដោយភ្ជាប់អតីតកាលមកបច្ចុប្បន្នកាល ឆ្ពោះទៅរកអនាគតកាល។ ភ្ញៀវកិត្តិយសបានយល់ស្របគ្នាថា រឿងរ៉ាវនេះពិតជាបទពិសោធន៍ពិសេសប្លែកពិតៗ និងមិនអាចប្រៀបផ្ទឺមបានឡើយ។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ។

  • ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញ
  • ក្រុមហ៊ុន HGB Group Co.,Ltd,
  • ក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខសម្រាប់នាំចូល ចែកចាយ និងជួសជុលរថយន្ត Bentley ក្នុងប្រទេសកម្ពុជា
  • សាលតាំងលក់៖ អគារលេខ 37-39 មហាវិថីព្រះមុន្នីរ៉េត សង្កាត់វាលវង់ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ
  • ទូរស័ព្ទលេខ៖ +855 23 92 88 88 / +855 95 999 804
  • មជ្ឈមណ្ឌលថែទាំរថយន្ត៖ អគារលេខ 9392 មហាវិថីសហព័ន្ធរុស្ស៊ី (110) សង្កាត់ កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • ទូរស័ព្ទលេខ៖ 855 95 666 080
  • គេហទំព័រផ្លូវការ៖ www.phnompenh.bentleymotors.com

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

Check Also

មក​ស្គាល់​ឡាន​ដែល​ជិះ​នៅ​ស្រុក​ខ្មែរ មិន​បាច់​បង់​ពន្ធ

ការ​នាំ​ចូល​ ​និង​តម្រូវ​ការ​ប្រើប្រាស់​រថយន្ត​គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​កម្ពុជា​ ​កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ ​ខណៈ​ចំណូល​ពី​ការ​យក​ពន្ធ​លើ​វិស័យ​យានយន្ត​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ ​និង​បង្កើត​ការងារ​ដល់​សង្គម​ជាតិ។ ក្នុង​នោះ​រដ្ឋាភិបាល​ក៏​ជួយ​សម្រួល​ ​និង​ផ្ដល់​សិទ្ធិអាទិភាព​មួយ​ចំនួន​សម្រាប់​ស្ថាប័ន​រដ្ឋ​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​ក្នុង​ការ​នាំ​ចូល​រថយន្ត​មក​ប្រើប្រាស់​ដោយ​អនុគ្រោះ​ពន្ធ​ ​ខណៈ​រថយន្ត​ទាំង​នោះ​មាន​ដូច​ជា៖ – រថយន្ត​គិលានសង្គ្រោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ – យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​អង្គភាព​កងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *