Home / Cars / ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញផ្ដល់សេវាពិនិត្យថែទាំរថយន្តដោយឥតគិតថ្លៃសម្រាប់ម្ចាស់រថយន្ត BENTLEY ទាំងអស់ទូទាំងប្រទេស

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញផ្ដល់សេវាពិនិត្យថែទាំរថយន្តដោយឥតគិតថ្លៃសម្រាប់ម្ចាស់រថយន្ត BENTLEY ទាំងអស់ទូទាំងប្រទេស

  • កម្មវិធីផ្ដល់​សេវា​ថែទាំ​ទូទាំង​ប្រទេស​នេះ​ត្រូវ​បានផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ ភ្នំពេញ ដែលជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់​នាំចូល​ ​ចែក​ចាយ​ ​និង​ជួសជុល​រថយន្ត​ ​Bentley​ ​ក្នុង​ប្រទេស​កម្ពុជា
  • ការ​ត្រួតពិនិត្យ​ថែទាំ​ដោយ​ឥត​គិត​ថ្លៃ​​គឺ​សម្រាប់​គ្រប់​ម្ចាស់​រថយន្ត​ ​Bentley​ ​ទាំងអស់​
  • អ្នក​បច្ចេកទេស​របស់​ ​Bentley​ ​ភ្នំពេញ​ទទួល​បានការ​បណ្ដុះបណ្ដាល​ឲ្យ​មាន​​ចំណេះដឹង​បច្ចេកទេស​សម្រាប់​រថយន្ត​ ​Bentley​ ​ដោយ​មាន​ការ​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​ពី​អ្នក​ជំនាញ​មក​ពី​ក្រុមហ៊ុន​ ​Bentley​ ​នៅ​ក្នុង​ទីក្រុង​ ​Crewe។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញផ្ដល់សេវាពិនិត្យថែទាំរថយន្តដោយឥតគិតថ្លៃសម្រាប់ម្ចាស់រថយន្ត  BENTLEY ទាំងអស់ទូទាំងប្រទេស

​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ​សូម​នាំ​មក​នូវ​កម្មវិធី​ផ្ដល់​សេវា​ពិនិត្យ​​ថែទាំ​រថយន្ត​ទូទាំង​ប្រទេស​ ​ដែល​ក្នុង​នោះ​គ្រប់​ម្ចាស់​រថយន្ត​ ​Bentley​ ​ទាំងអស់​​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​នាំ​រថយន្ត​របស់​ខ្លួន​មក​ទទួល​សេវា​ពិនិត្យ​ថែទាំ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ឯ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​របស់​ក្រុម​ហ៊ុន​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី ៦ ខែឧសភា ២០១៩​ ​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែឧសភា ២០១៩ ។

ក្រុមហ៊ុន​​រថយន្ត Bentley ភ្នំពេញ ដែលមាន​ក្រុមហ៊ុន HGB Group Co., Ltd ជា​តំណាង​ចែក​ចាយ​ដ៏ល្បីឈ្មោះ គឺជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់នាំចូល និង​ចែក​ចាយ​រថយន្ត Bentley​ ​ក្នុង​ប្រទេស​កម្ពុជា។ ដោយត្រូវ​បានតែង​តាំងជា​ក្រុមហ៊ុន​ទទួល​សិទ្ធិជួស​ជុល​រថយន្ត Bentley ផងដែរនោះ ដូច្នេះ​ ក្រុមការងារ​នៅ​ឯ​ក្រុមហ៊ុន​ ​Bentley​ ​ភ្នំពេញ​ ​មាន​ជំនាញ​បច្ចេកទេស​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​ក្នុង​ការ​ផ្ដល់​សេវា​ថែទាំ និង​ជួសជុល​រថយន្ត Bentley ឲ្យ​បាន​ត្រឹម​ត្រូវ ស្រប​តាម​​កម្រិត​បទដ្ឋាន។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញផ្ដល់សេវាពិនិត្យថែទាំរថយន្តដោយឥតគិតថ្លៃសម្រាប់ម្ចាស់រថយន្ត  BENTLEY ទាំងអស់ទូទាំងប្រទេស

ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ​ ​មាន​ឧបករណ៍​ឯកទេសសម្រាប់​ការ​កំណត់​បញ្ហា​រថយន្ត និង​ជួសជុល​រថយន្ត​ ​ក៏ដូចជា​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដោយ​ផ្ទាល់​ពី​រោង​ចក្រ​រថយន្ត​ ​Bentley​ ​ក្នុង​ទីក្រុង​ ​Crewe។ នៅក្នុង​ដំណើរ​ពង្រឹង​ចំណេះ​ដឹង និង​សមត្ថភាព​ដែល​ធ្វើ​ឡើង​ជា​ប្រចាំ​អ្នក​បច្ចេកទេស​របស់​យើង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ជា​បន្តបន្ទាប់​អំពី​ ​ផលិតផល​ ​និង​ ​Software​ ​ព្រម​ជាមួយ​នឹង​ការ​បណ្ដុះបណ្ដាល​ពេញលេញ​ពី​រោង​ចក្រ​​នៅ​ក្នុង​ទីក្រុង​ ​Crewe។

ដោយ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​លើ​រថយន្ត​ ​Bentley​ ​ដែល​មាន​ប្រព័ន្ធ​ថាមពល​ខ្លាំង​ ​និង​មាន​តម្លៃ​ខ្ពស់​ អ្នកបច្ចេកទេស​របស់យើង​បានទទួលនូ​វចំណេះដឹង​ទូលំទូលាយ​ជា​បន្ត​បន្តាប់​ ​ដែលជួយ​ឲ្យ​ពួក​គេ​​មាន​ជំនាញ​ក្នុង​ការ​ផ្ដល់​សេវាថែទាំ​ក្នុង​កម្រិត​ពិសេស​ ​និង​ប្រកប​ដោយ​ភាព​ផ្ចិត​ផ្ចង់​សម្រាប់​រថយន្ត​ ​Bentley​ ​នីមួយៗ។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញផ្ដល់សេវាពិនិត្យថែទាំរថយន្តដោយឥតគិតថ្លៃសម្រាប់ម្ចាស់រថយន្ត  BENTLEY ទាំងអស់ទូទាំងប្រទេស

ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញមាន​មោទនភាព​ក្នុងការ​ថែទាំ​ ​និង​ជួស​ជុល​ដោយ​ប្រើប្រាស់​គ្រឿង​បន្លាស់​សុទ្ធៗ​របស់​ ​Bentley​ ​ដែល​ត្រូវ​បាន​ផលិតឡើង​ឲ្យ​មាន​គុណភាពដូច​គ្នា​នឹង​គ្រឿង​នៅជាប់នឹង​រថយន្ត​ ​នៅ​ពេល​ផលិត​ដំបូង​នៅ​ក្នុង​ទីក្រុង​ ​Crewe​ ​ដូច្នោះដែរ។ រាល់​គ្រឿង​បន្លាស់​នីមួយៗ​របស់​រថយន្ត​ ​Bentley​ ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ ​ហើយ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើតេស្ត​គុណភាព​យ៉ាង​ហ្មត់ចត់​ដូចគ្នា​ ​ហើយ​​ត្រូវ​បាន​ផលិតឡើង​ដោយ​គិត​ពី​កម្លាំង​ប្រើប្រាស់និង​ភាព​ធន់។

ការ​ថែទាំជា​ប្រចាំដោយអ្នកជំនាញ​ ​ព្រមជាមួយ​នឹង​ឧបករណ៍​ ​និងគ្រឿង​បន្លាស់​សុទ្ធ​ ​មាន​សារ​សំខាន់​ណាស់​ដើម្បី​រក្សា​ឲ្យ​រថយន្ត​ ​Bentley​ ​នៅតែខ្លាំង​ជាប់រហូត ក៏ដូចជា​ ​ស្ថានភាព​រថយន្ត​នៅ​ល្អ​ក្នុង​កម្រិត​អតិបរមា។ អ្នក​ជំនាញ​ផ្នែក​ថែទាំ​ប្រចាំ​ក្រុមហ៊ុន​រថយន្ត​ ​Bentely​ ​ភ្នំពេញ​ ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មាន​ការ​រៀប​ចំ​កាលវិភាគ​សម្រាប់​ការ​ចូល​ពិនិត្យ​ជា​ប្រចាំ​ ​ដែល​អាច​ជាការ​ពិនិត្យ​ប្រចាំឆ្នាំ​ ​ឬ​បន្ទាប់ពីប្រើប្រាស់​បាន​ ​១៦,០០០ គីឡូម៉ែត្រ​ ​ដើម្បី​ធានាថា​ ​រថយន្ត​មានដំណើរ​ការ​ក្នុង​កម្រិត​អតិបរមា​ ដោយ​មិនគិត​ពីអាយុ ឬ​រយៈចម្ងាយ​ដែល​ប្រើប្រាស់រួច​នោះទេ។

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​សេវា​ត្រួតពិនិត្យ​ដោយ​ឥត​គិត​ថ្លៃ​សូម​ទាក់ទង​មក​កាន់​​ក្រុម​ហ៊ុន​រថយន្ត ​Bentley​ ​ភ្នំពេញ សម្រាប់ព័ត៌មានលម្អិត។

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញផ្ដល់សេវាពិនិត្យថែទាំរថយន្តដោយឥតគិតថ្លៃសម្រាប់ម្ចាស់រថយន្ត  BENTLEY ទាំងអស់ទូទាំងប្រទេស

  • ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញ
  • ក្រុមហ៊ុន HGB Group Co.,Ltd, ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់​នាំចូល ចែក​ចាយ និង​ជួស​ជុល​រថយន្ត Bentley ក្នុង​ប្រទេស​កម្ពុជា
  • សាលតាំងលក់៖ អគារ​លេខ 37-39 មហាវិថីព្រះមុន្នីរ៉េត សង្កាត់​វាលវង់ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ
  • ទូរស័ព្ទលេខ៖ +855 23 92 88 88 / +855 95 999 804
  • មជ្ឈមណ្ឌលថែទាំ​រថយន្ត៖ អគារ​លេខ 9392 មហាវិថីសហព័ន្ធរុស្ស៊ី (110) សង្កាត់ កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • ទូរស័ព្ទលេខ៖ 855 95 666 080

Check Also

ជនជាតិអាមេរិក​មិន​ដល់ ១០ ភាគរយ​ទេ ហ៊ាន​ចាយ​លុយ ១ ពាន់​ដុល្លារ​ទិញ​ស្មាតហ្វូន

Advertisement តាម​ទិន្នន័យ​ស្រាវជ្រាវ​ចេញ​ពី NPD បាន​បង្ហាញ​ឲ្យ​ឃើញ​ថាជនជាតិ​អាមេរិក​ក្រោម ១០ ភាគរយ​តែ​ប៉ុណ្ណោះ ដែល​បាន​ចំណាយ​ថវិកា​ទៅ​លើ​ស្មាតហ្វូន​មាន​តម្លៃ​លើស​ពី ១ ពាន់​ដុល្លារ។ របាយការណ៍​ដដែល​ក៏​សង្កត់​ធ្ងន់​ថា​ក្នុង​ចំណោម​តួ​លេខ​នោះ ភាគ​ច្រើន​ចេញ​ពី​អ្នក​ប្រើប្រាស់​ដែល​រស់នៅ​ក្នុង​ទីក្រុង New York និង Los …

Leave a Reply

Your email address will not be published. Required fields are marked *