Home / Cars / ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន​អ អិម​ អេ​ ខេម​បូ​ឌា​(RMA​ Cambodia​) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អ អិម​ អេ​ គ្រុប​ (RMA​ Group​)បាន​ធ្វើការ​ប្រារព្ធ​ពិធីសម្ពោធ​និង​ប្រគល់​ “មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ អ អិម​ អេ​” ទៅដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​កាលពី​ថ្ងៃទី​ 06​ ខែមិថុនា​ឆ្នាំ​ ២០១៩​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​ ពេជ​ សោភ័ន​ ​;រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ អ អិម​ អេ​ ជា​ មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជួសជុល​ និង​ថែទាំ​រថយន្ត​ Ford​ និង Jonh​ Deere​ ត្រាក់ទ័រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​(ជិត​វត្ត​ទឹកថ្លា​)។

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន​អ អិម​ អេ​ បាន​ធ្វើការ​ឧបត្ថម្ភ​និង​គាំទ្រ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​ឡើង​ដោយធ្វើ​ការ​ជួសជុល​និង​កែ​លំ​អរ​រោងជាង​ទាំងមូល​ព្រមទាំង​បំពាក់​នូវ​ម៉ាស៊ីន​ត្រជាក់​គ្រឿង​បរិ​ក្ខា​សម្រាប់​សិក្សា​និង​គ្រឿង​តុបតែង​លំ​អរ​ រថយន្តFord​ មួយ​គ្រឿង​ ត្រាក់ទ័រ John​ Deere​ ពីរ​គ្រឿង​និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា​សម្រាប់​ផ្ដល់​ឱកាស​ដល់​សិស្ស​និស្សិត​សិក្សា​រៀនសូត្រ​ហ្វឹកហាត់​ការងារ​ដោយ​អនុវត្ដ​ន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​និង​គ្រូបង្គោល​របស់​ក្រុមហ៊ុន​អ អិម​ អេ​ តាមរយៈ​កិច្ច​សហ​ប្រតិ​បតិ្តការ​រវាង​ក្រុមហ៊ុន​អ អិម​ អេ​ និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។

លោក​ ងន​ ​សាំង​ អគ្គនាយក​ ក្រុមហ៊ុន​ RMA​ Cambodia​​ ​បាន​មានប្រសាសន៍​ថា​៖“ថ្ងៃនេះ​ ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​និង​សេច​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​អ អិម​ អេ​ ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ដាក់​ជូន​ប្រើប្រាស់​ បណ្តុះបណ្តាល​ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។ ជា​រៀងរាល់​ឆ្នាំ​ ក្រុមហ៊ុន​អ អិម​ អេ​ បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង៥០ម៉ឺន​ដុល្លារ​សម្រាប់​ការ​វិនិយោគ​លើ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​ជំ​នាញ​ផ្សេង​ៗដល់​បុគ្គលិក​និង​សិស្ស​និស្សិត​តាម​សាលា​បច្ចេកទេស​នានា​។តាមរយៈ​ការ​វិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​នេះ​ហើយដែល​ជា​កត្តា​ជុំ​រុញ​ឱ្យ​កកើត​ឡើង​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​អ អិម​ អេ​ នេះ​លេចចេញ​ជារូបរាង​ឡើង​។ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​អ អិម​ អេ​ នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេស​យានយន្ត​និង​គ្រឿងចក្រ​។”

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

លើស​ពីនេះ​ទៅទៀត​គម្រោង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ អ អិម​អេ​ នេះ​ទទួល​បានការ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពីសំណាក់​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។

ឯកឧត្តម​បណ្ឌិត​​ ​ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​បាន​មានប្រសាសន៍​ថា​៖“តាមរយៈ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​អ អិម​ អេ​ ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ថ្ងៃនេះ​ខ្ញុំ​ជឿជាក់​ថា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​កម្ពុជា​ដែល​ផ្តល់​នូវ​សេវា​បណ្តុះបណ្តាល​តាមរយៈ​វិធាន​ឆ្លាស់​ក្នុង​ន័យ​នេះ​ការ​បណ្តុះបណ្តាល​ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការ​សហការ​ចូលរួម​រវាង​មជ្ឈមណ្ឌល​ និង​រោងជាង​ផ្ទាល់​របស់​ក្រុមហ៊ុន​ RMA​ Cambodia​ដែល​កំពុង​ដំណើរការ​យ៉ាងសកម្ម​នៅ​កម្ពុជា​។ជាង​នេះ​ទៀត​មជ្ឈមណ្ឌល​នេះ​និង​អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព​ដែល​ចូលរួម​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​។”លោក​ក៏បាន​កោតសរសើរ​ដល់​ក្រុមហ៊ុនFord​ និង​ ក្រុមហ៊ុនRMA​ Cambodia​ដែល​បាន​ចំណាយធនធាន​យ៉ាងច្រើន​ក្នុង​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ និង​ចូលរួម​ចំណែក​ក្នុង​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។

ក្រៅពី​ការ​វិនិយោគ​ទៅលើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្រុមហ៊ុន​ RMA​ Cambodia​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​និង​កិច្ចការ​សង្គម​នានា​ដូចជា​ការ​ផ្តល់​មួក​សុវត្ថិភាព​ការ​សម្អាត​ទីក្រុង​ ការ​ដាំ​កូនឈើ​ការសាងសង់​សាលារៀន​ បណ្ណាល័យ​អណ្ដូងទឹក​ស្អាត​ ការ​ផ្ដល់​បង់​អង្គុយ​ ​;និង​ធុងសំរាម​នៅ​តាម​សួនច្បារ​សាធារណៈ​ការ​បរិច្ចាគ​ឈាម​និង​ការ​ផ្ដល់​មូលនិធិ​គាំពារ​ដល់ក​បាទ​ក្រហម​កម្ពុជា​និង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជាដើម​។

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

ក្រុមហ៊ុន RMA​ Cambodia​ សម្ពោធ​“មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស ​អ អិម​ អេ​” នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​

Check Also

មើល និងSave ទុករូប២នេះដឹងខ្ទេចរឿងចេញភ្លើងដាស់តឿននៅលើតាប្លូររថយន្ត

Advertisement <<លោកអ្នកប្រហែលជាធុញនឹងសញ្ញាលោតភ្លើងWarning ឬដាស់តឿនលើតាប្លូរថយន្តអ្នកជាក់ជាមិនខាន ហើយឲ្យតែមានសញ្ញាទាំងនោះលោតមក បញ្ហាក់ថាវាជាសញ្ញាដែលធ្វើឲ្យលោកអ្នកអស់លុយទៀតហើយ>> តោះមើល និង Save រូប២សន្លឹកនេះទុកលោកអ្នកនឹងដឹង ហើយធូរចិត្ត និងអាចកាត់បន្ថយចំណាយអ្នកជាក់ជាមិនខាន។ រូប ២សន្លឹកនេះបានបង្ហាញពីសញ្ញាលោតដាក់តឿនទាំង៦៤នៅតាប្លូរថយន្ត និងរូបប្រាប់ពីបញ្ហាទាំង៦៤ដែលរថយន្តលោកអ្នកកំពុងជួបបញ្ហា។ បើលោកអ្នកចេះ …

Leave a Reply

Your email address will not be published. Required fields are marked *