Home / Entertainment / ក្រៅពីជាតារាសម្តែង តាមពិតព្រះកាយច័ន្ទ ជាអ្នកគ្រូហាត់របាំដ៏មានទេពកោសល្យម្នាក់ សោះ (មានវីដេអូ)

ក្រៅពីជាតារាសម្តែង តាមពិតព្រះកាយច័ន្ទ ជាអ្នកគ្រូហាត់របាំដ៏មានទេពកោសល្យម្នាក់ សោះ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី និងពិធីការិនី ស្រស់សោភាមានរាងស្តើងតូចច្រឡឹង ដ៏មានប្រជាប្រិយភាពនោះគឺ កញ្ញា ព្រះកាយច័ន្ទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ទៅលើការសម្ដែងខ្សែភាពយន្តរបស់នាង ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ កញ្ញា ព្រះកាយច័ន្ទ ក៏ទទួលបានតំណាងជាតួឯកស្រីនៅក្នុងរឿង«ពិសស្នេហ៍»ដែលនឹងកំពុងថតជាមួយនឹងតារាប្រុស ស្រីសម្ដែងជាច្រើនដួងផ្សេងទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ព្រះកាយច័ន្ទ បានបង្ហោះនូវវីដេអូមួយ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយមិនដឹងថា នាងជា អ្នកគ្រូហាត់របាំ តាំងពីពេលណាមក ដែលនាងអាចរាំបានយ៉ាងល្អ យ៉ាងនេះ។

ក្នុងឃ្លីបវីដេអូនោះផងដែរ តារាសម្ដែងស្រីស្រស់សោភា ព្រះកាយច័ន្ទ បានបង្ហាញសកម្មភាពបង្រៀនរបាំប្រពៃណីទៅកាន់កូនសិស្សក្មេងៗរបស់នាង។ បើតាមការរៀបរាប់របស់ ព្រះកាយ ច័ន្ទ នៅលើការបង្ហោះនោះបានឲ្យដឹង ក្មេងៗទាំងអស់នោះ ទើបតែហាត់បានជាង ២ខែនោះទេ ដោយមួយខែហាត់បានតែ៨ថ្ងៃតែប៉ុណ្ណោះ ដូចនេះហើយនៅមានចំនុចខ្វះខាតនៅឡើយ។

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ https://www.khmerload.com/

ក្រៅពីជាតារាសម្តែង តាមពិតព្រះកាយច័ន្ទ ជាអ្នកគ្រូហាត់របាំដ៏មានទេពកោសល្យម្នាក់ សោះ (មានវីដេអូ)

ព្រះកាយ ច័ន្ទ

សកម្មភាពពេលបង្រៀន

Check Also

ញាក់សាច់! គ្រាន់តែស្ទាយ៍ថតកាន់នំ របស់ វីរៈ និច ស៊ិចស៊ី ស៊ីអារម្មណ៍អ្នកគាំទ្រមិនតិចទេ!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយ ពីតារាចម្រៀងស្រីវ័យក្មេង កញ្ញា វីរៈ និច ក្នុងផលិតកម្ម សាន់ដេ ដែលទទួលបានការគាំទ្រខ្លាំងមែនទែន ទៅលើបទចម្រៀងបែបមនោសញ្ចេតនា និងញាក់កន្រ្តាក់អារម្មណ៍ក្នុងពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រ ទៅលើបទចម្រៀងនោះទេ តែសូម្បីតែរូបរាងខាងក្រៅរបស់នាង …

Leave a Reply

Your email address will not be published. Required fields are marked *