Home / Entertainment / ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

កូរ៉េខាងត្បូង ៖ នេះអាចជារឿងដ៏ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រ តារាសម្ដែងល្បីៗទាំងនេះ នៅពេលដែលមានដឹងថា តារាជាទីស្រលាញ់របស់ខ្លួន មានទេពកោសល្យជាច្រើនយ៉ាង ដែលអាចទាំងសម្ដែង ច្រៀងរាំ និងរ៉េបបានយ៉ាងអស្ចារ្យ មិនចាញ់អ្នកអាជីពដែលហ្វឹកហាត់រាប់ឆ្នាំឡើយ។

ជាការពិតណាស់ តារាដែលមានទេពកោលស្យជាច្រើនយ៉ាងបែបនេះ រមែងតែទទួលបានការកោតសរសើរ ពីសំណាក់មហាជន។

គួរបញ្ជាក់ផងដែរថា អាជីពជាតារាសម្ដែង ក៏ដូចជាតារាចម្រៀង ដែលមនុស្សមួយចំនួន ធ្លាប់មើលឃើញថាងាយស្រួល និងសប្បាយៗ បច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថា ជាអាពជីពដែលមិនងាយនឹងជោគជ័យ ដោយសារតែពួកគេត្រូវការ ចំណាយពេលវេលាហ្វឹកហាត់យូរ ហើយក៏ត្រូវការការខិតខំប្រឹងប្រែងខ្លាំង បូករួមទាំងដុងពីកំណើតផងដែរ។

យ៉ាងណាមិញ តារាសម្តែងល្បីៗ បែរជាអាចធ្វើបានទាំងព្រម ទោះបីខ្លួនជាតារាសម្ដែងអាជីព ប៉ុន្តែអាចច្រៀង អាចរាំ អាចរ៉េប និងលេងឧបករណ៍តន្រ្តីបានយ៉ាងល្អ ដូចជាអ្នកអាជីព ដែលហ្វឹកហាត់រាល់ថ្ងៃយ៉ាងដូច្នេះ៕

ចង់ដឹងថា តើតារារូបណាខ្លះ ដែលមានទេពកោលស្យពូកែទាំងព្រម?

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

១. Kim Soo Hyun

តារាសម្ដែង Kim Soo Hyun បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងសំលេង ដ៏ពីរោះរបស់លោក នៅពេលសម្ដែងជាតារាចម្រៀង ក្នុងរឿង Dream High ជាមួយសមាជិកក្រុមចម្រៀងល្បីៗ។ 

ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

រូបភាព Kim Soo Hyun

២. Park Min Young

ថ្មីៗនេះ Park Min Young បានបង្ហោះវីដេអូ បង្ហាញពីទេពកោសល្យផ្នែករាំ ដ៏ល្អឥតខ្ចោះរបស់នាង ក្នុងបទចម្រៀង God Is a Woman របស់តារាអាមេរិក Ariana Grande នៅស្ទូឌីយោរាំដ៏ល្បីមួយ។ 

ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

រូបភាព Park Min Young

៣. Park Bo Young

តារាសម្ដែង Park Bo Young ត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីដែលពោរពេញដោយ មន្តស្នេហ៍ តាំងពីក្បាលដល់ចុងជើង។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រៅពីទេពកោសល្យការសម្ដែងដ៏អស្ចារ្យ នាងនៅអាចច្រៀង និងលេងហ្គីតាបានយ៉ាងពីរោះថែមទៀតផង។ 

ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

រូបភាព Park Bo Young

៤. Ji Chang Wook

Ji Chang Wook មិនត្រឹមតែជាតារាសម្តែងដ៏ពូកែប៉ុណ្ណោះទេ ថែមទាំងអាចច្រៀងចម្រៀង យ៉ាងពីរោះទៀតផង។ លោកធ្លាប់បានឡើងច្រៀង នៅក្នុងកម្មវិធីតន្ត្រីជាច្រើនរួចមកហើយ។ 

ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

រូបភាព Ji Chang Wook

៥. Park Bo Gum

មុនពេលក្លាយខ្លួនជាតារាសម្តែង Park Bo Gum ចង់ក្លាយជាតារាចម្រៀង។ លោកមានទាំងសម្លេងដ៏ពីរោះ និងជំនាញលេងព្យាណូដ៏អស្ចារ្យផងដែរ។ 

ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

រូបភាព Park Bo Gum

៦. Song Joong Ki

ក្រៅពីមានរូបរាងដ៏ស្រស់សង្ហា និងជាតារាសម្តែងដែលទទួលបាន ពានរង្វាន់ច្រើនហើយនោះ Song Joong Ki ក៏ធ្លាប់បានបង្ហាញអ្នកគាំទ្រ ពីទេពកោសល្យនៃការរ៉េបរបស់លោកផងដែរ។ 

ប្រភព៖ https://www.khmerload.com/

ក្រៅពីអាជីពជាតារាសម្ដែង តារាល្បីៗទាំងនេះ អាចច្រៀង រាំ និងរ៉េបបានយ៉ាងល្អ មិនចាញ់អ្នកអាជីព (មានវីដេអូ)

រូបភាព Song Joong Ki

Check Also

ចំណាត់​ថ្នាក់​របស់​សមាជិក​ក្រុម​ចម្រៀងនារី​ដែល​កំពុង​មានប្រ​ជាប្រិយ​ភាព​ខ្លាំង​ប្រចាំ​ខែកញ្ញា

Korean Business Research Institute បាន​បញ្ចេញ​បញ្ជីឈ្មោះ​របស់​សមាជិក​ក្រុម​ចម្រៀងនារី​ដែល​កំពុង​មានប្រ​ជាប្រិយ​ភាព​ខ្លាំង​ប្រចាំ​ខែកញ្ញា។ បើ​យោង​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​គេ​យកទៅធ្វើ​វិភាគ​បាន​ឱ្យ​ដឹង​ថា Hwasa ក្រុម MAMAMOO រំកិល​តំណែង​ទៅកាន់​លេខ ១ ដោ​​​យ​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន​ ៥.០៤៩.៨៩៧ ពិន្ទុ ខណៈ​ដែល​ …

Leave a Reply

Your email address will not be published. Required fields are marked *