Home / Cars / ខ្លាំង​បាត់​! Google Maps ធ្វើ​ស៊ី​អ្នក​បើកបរ​ជិត​ ​១០០នាក់

ខ្លាំង​បាត់​! Google Maps ធ្វើ​ស៊ី​អ្នក​បើកបរ​ជិត​ ​១០០នាក់

បច្ចេកវិទ្យា​មិនមែន​​ល្អ​គ្រប់​ពេល​ឡើយ ជាក់​ស្ដែង​ថ្មីៗ​នេះ​ ​Google Maps​ ​បាន​ធ្វើ​ឱ្យ​អ្នក​បើកបរ​ក្នុង​រដ្ឋ Colorado​ ​សហរដ្ឋអាមេរិក​ ​ប្រមាណ​ជិត​ ​១០០​នាក់​ឈឺក្បាល​ព្រោះ​តែ​បង្ហាញ​ផ្លូវ​ខុស​។

ខ្លាំង​បាត់​! Google Maps ធ្វើ​ស៊ី​អ្នក​បើកបរ​ជិត​ ​១០០នាក់

មាន​ការ​បុក​ទង្គិច​គ្នា​រវាង​រថយន្ត​ ​និង​រថយន្ត​នៅ​តំបន់ Peña Boulevard ហើយ​ដើម្បី​​​ជៀស​​ផ្លូវ​កក​ស្ទះ​នេះ ស្ត្រី​ម្នាក់​ឈ្មោះ Connie Monsees បាន​ប្រើ Google Maps។ App របស់ Google បាន​ប្រាប់​ឱ្យ​អ្នកស្រី​ និង​អ្នក​ផ្សេង​ទៀត​ជិះ​ផ្លូវវាង ប៉ុន្តែ​ជា​អកុសល​រថយន្ត​ទាំងអស់​បាន​ជាប់​គាំង លើ​ផ្លូវ​ភក់​ជ្រៅ​ ​និង​រអិល ដែល​ទើប​តែ​ទទួល​រង​ឥទ្ធិពល​ទឹកភ្លៀង។

អ្នកស្រី Connie និយាយ​​យ៉ាង​ដូច្នេះ”៖ ខ្ញុំ​គិត​ថា​ប្រហែល​មាន​ផ្លូវ​វាង ហើយ​ខ្ញុំ​បាន​បើក​ ​Google Maps ហើយ​វា​ប្រាប់​ថា ជិះ​ផ្លូវ​វាង​នេះ​ត្រូវ​ចំណាយ​ពេល​ ប្រហែល​កន្លះ​ម៉ោង។ ខ្ញុំ​ក៏​ទៅ​តាម​អ្វី​ដែល វា​ប្រាប់​។ មាន​រថយន្ត​ជាច្រើន បាន​​​ធ្លាក់​ផ្លូវ។ ខ្ញុំ​គិត​ថា​បែប​មិន​អី​ទេ តែ​វា​មិន​ដូច​អ្វី​ដែល​ខ្ញុំ​គិត​ឡើយ”។

សំណាង​ល្អ​រថយន្ត​របស់ Connie ប្រើ​កាឡេ​កង់​បួន​មាន​កម្លាំង​ខ្លាំង ទើប​អាច​ចេញ​ពី​កន្លែង​នោះ​បាន ហើយ​នាង​បាន​ជូន​មនុស្ស​២​នាក់ ឡើង​យន្តហោះ​ទាន់​ពេល។

ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន​នេះ Google បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖”យើង​បាន​គិត​លើ​កត្តា​ជាច្រើន នៅ​ពេល​កំណត់​ផ្លូវ​បើកបរ រួម​ទាំង​ទំហំ​ផ្លូវ និង​ទិស​ដៅ​ផ្លូវ»។ យើង​តែងតែ​​ខិតខំ​ ​ដើម្បី​ផ្ដល់​​ទិសដៅ​ដ៏​ល្អ​បំផុត ចំណែក​​បញ្ហា​ ក៏​អាច​កើត​ឡើង​ដែរ ដោយសារ​រឿង​​មិន​អាច​មើល​ឃើញ​ទុកជាមុន ដូចជា​អាកាសធាតុ​ជាដើម។ យើង​សូម​លើក​ទឹកចិត្ត​អ្នកបើកបរ​ទាំងអស់ ឱ្យ​ធ្វើ​តាម​ច្បាប់​ក្នុង​ស្រុក រក្សា​ការប្រុងប្រយ័ត្ន និង​ប្រើ​ការវិនិច្ឆ័យ​ល្អ​បំផុត​របស់​ខ្លួន​នៅ​ពេល​បើកបរ”៕

ខ្លាំង​បាត់​! Google Maps ធ្វើ​ស៊ី​អ្នក​បើកបរ​ជិត​ ​១០០នាក់

Check Also

មើល និងSave ទុករូប២នេះដឹងខ្ទេចរឿងចេញភ្លើងដាស់តឿននៅលើតាប្លូររថយន្ត

Advertisement <<លោកអ្នកប្រហែលជាធុញនឹងសញ្ញាលោតភ្លើងWarning ឬដាស់តឿនលើតាប្លូរថយន្តអ្នកជាក់ជាមិនខាន ហើយឲ្យតែមានសញ្ញាទាំងនោះលោតមក បញ្ហាក់ថាវាជាសញ្ញាដែលធ្វើឲ្យលោកអ្នកអស់លុយទៀតហើយ>> តោះមើល និង Save រូប២សន្លឹកនេះទុកលោកអ្នកនឹងដឹង ហើយធូរចិត្ត និងអាចកាត់បន្ថយចំណាយអ្នកជាក់ជាមិនខាន។ រូប ២សន្លឹកនេះបានបង្ហាញពីសញ្ញាលោតដាក់តឿនទាំង៦៤នៅតាប្លូរថយន្ត និងរូបប្រាប់ពីបញ្ហាទាំង៦៤ដែលរថយន្តលោកអ្នកកំពុងជួបបញ្ហា។ បើលោកអ្នកចេះ …

Leave a Reply

Your email address will not be published. Required fields are marked *