Home / Cars / គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ក្រោយ​ឃើញ​តម្លៃ​ពន្ធ​ឡាន​ Lexus RX 300

គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ក្រោយ​ឃើញ​តម្លៃ​ពន្ធ​ឡាន​ Lexus RX 300

ថ្មីៗ​នេះ​មាន​ការ​បង្ហាញ​អំពី​អត្រា​ពន្ធ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ម៉ូដែល​ Lexus RX 300 ស៊េរី​ឆ្នាំ​ ២០០២ ដែល​ធ្វើ​ឲ្យ​មហាជន​ ជា​ពិសេស​អ្នក​មាន​បំណង​ចង់​ទិញ​រថយន្ត​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​បំផុត។

គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ក្រោយ​ឃើញ​តម្លៃ​ពន្ធ​ឡាន​ Lexus RX 300

តាម​ការ​បង្ហាញ​របស់​គណនី​ Facebook ឈ្មោះ​ Saorithy Sok បាន​ឲ្យ​ឃើញ​ថា​​រថយន្ត​ Lexus RX 300 ឆ្នាំ​ ២០០២ ​​​ដែល​នាំ​ចូល​ពី​បរទេស​ ត្រូវ​ចំណាយ​លើ​ពន្ធ​នាំ​ចូល​ប្រមាណ​ ៤៦,៨ លាន​រៀល ស្មើ​នឹង​ប្រមាណ​ ១១ ៧០០ ដុល្លារ​ឯណោះ។

គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ក្រោយ​ឃើញ​តម្លៃ​ពន្ធ​ឡាន​ Lexus RX 300

តាម​ការ​ឲ្យ​ដឹង​ពី​​ប្រភព​ដដែល​ អត្រា​ពន្ធ​នេះ​គឺ​ជា​ការ​កំណត់​មក​ស្រាប់​ ​សម្រាប់​រថយន្ត​មួយ​ទឹក​ មាន​ម៉ាស៊ីន​ចំណុះ​ ៣០០០ សេសេ និង​មាន​ស៊េរី​ឆ្នាំ​ ២០០៤ ចុះ​ក្រោម។ បន្ថែម​ពី​នេះ​ គេ​ត្រូវ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​​ដែល​អស់​ប្រមាណ​ ២ ០០០ ដុល្លារ​ រួម​ទាំង​ថ្លៃ​ដើម​របស់​រថយន្ត​​ ដែល​មាន​ចន្លោះ​ពី​ ២ ០០០ ទៅ ៤ ០០០ ដុល្លារ អាស្រ័យ​លើ​ស្ថានភាព​រថយន្ត​ផង​ដែរ។

គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ក្រោយ​ឃើញ​តម្លៃ​ពន្ធ​ឡាន​ Lexus RX 300

​​​​​កត្តា​ទាំង​ប៉ុន្មាន​ចំណុច​ ​ដូច​​បង្ហាញ​ខាង​​លើ​នេះ​ហើយ ជា​ហេតុ​នាំ​ឲ្យ​រថយន្ត​​ដែល​នាំ​ចូល​មក​លក់​នៅ​ប្រទេស​កម្ពុជា​ មាន​តម្លៃ​ថ្លៃ​លើស​ពី​​​ប្រទេស​​ដែល​ជា​ប្រភព​នាំ​ចូល។ យ៉ាងណាក្ដី​បើ​ក្រឡេក​មើល​រថយន្ត​នាំ​ចូល​នៅ​ប្រទេស​​ជិត​ខាង​ក៏​មាន​តម្លៃ​ថ្លៃ​មិន​ធម្មតា​ដែរ​​ ជាក់​ស្ដែង​ដូច​ជា​នៅ​វៀតណាម​, ប្រទេស​ថៃ និង សិង្ហបុរី ជា​ដើម។

គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ក្រោយ​ឃើញ​តម្លៃ​ពន្ធ​ឡាន​ Lexus RX 300

គួរ​ដឹង​ដែរ​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​ដំឡើង​រន្ធ​នាំ​ចូល​រថយន្ត​ដែល​​ចាប់​ផ្ដើម​អនុវត្តន៍​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​មករា​ ឆ្នាំ​ ២០១៨​ ដោយ​ក្នុង​នោះ រថយន្ត​គ្រួសារ​ប្រើប្រាស់​ឥន្ធនៈ​សុទ្ធ​ ​ដែល​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​ ​៣០០០ cc​ ​(Highlander, RX 330​ ​ជាដើម)​ ​នឹង​ត្រូវ​ដំឡើង​អាករ​ពិសេស​ពី​ ​៦៥%​ ដល់​ ​៧០% (កើន​ ៥%)​ ៕

ប្រភព​រូបភាព ៖ Saorithy Sok​​

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *