Home / Entertainment / គ្រាន់តែគ្នាបើកកាដូ Christmas មុនកាលកំណត់សោះ វាយគ្នាដល់ថ្នាក់នេះ

គ្រាន់តែគ្នាបើកកាដូ Christmas មុនកាលកំណត់សោះ វាយគ្នាដល់ថ្នាក់នេះ

អាមេរិក៖ ប្រជាជនអាមេរិកជាច្រើននាក់ដែលរស់នៅក្នុងទីក្រុង Okmulgee នៃរដ្ឋ Oklahoma សហរដ្ឋអាមេរិក បានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំង នៅពេលដែលប៉ូលិសបានចាប់ខ្លួនលោក Wesley McCollum វ័យ ២២ឆ្នាំដាក់ក្នុងពន្ធធនាគារ ក្រោយពីរូបគេបានវាយកូនប្រុសរបស់នាង Bridgette Payne យ៉ាងដំណំ។

គ្រាន់តែគ្នាបើកកាដូ Christmas មុនកាលកំណត់សោះ វាយគ្នាដល់ថ្នាក់នេះ

លោក Wesley McCollum

ដោយយោងតាមប្រភពព័ត៌មានបរទេសមួយបានរៀបរាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះថា Ayrian មានវ័យ ៥ឆ្នាំ។ Ayrian រងគ្រោះយ៉ាងដំណំត្រង់ចំនុច មុខមាត់ត្រូវពក លើថ្ពាល់មានស្នាមជាំ និង នៅលើក្បាលមានស្នាមបែក។ 

គ្រាន់តែគ្នាបើកកាដូ Christmas មុនកាលកំណត់សោះ វាយគ្នាដល់ថ្នាក់នេះ

ស្នាកស្នាមនៅលើ Ayrian

ប្រភពដដែលបានរៀបរាប់ឲ្យដឹងបន្ថែមទៀតថា មូលហេតុដែល Wesley McCollum វាយដំយ៉ាងធ្ងន់ធ្ងរទៅលើ Ayrian ព្រោះរូបគេបានបើកកាដូ Christmas មុនកាលកំណត់ ហេតុដូចនេះហើយ ទើបរូបគេមានការខឹងសម្បាយ៉ាងខ្លាំង។

គ្រាន់តែគ្នាបើកកាដូ Christmas មុនកាលកំណត់សោះ វាយគ្នាដល់ថ្នាក់នេះ

ស្នាកស្នាមនៅលើ Ayrian

នៅពេលដែលនាង Bridgette Payne ត្រលប់មកផ្ទះវិញ Ayrian ក៏បានរត់មកប្រាប់នាងថា៖

Wesley McCollum បានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ ម៉ាក់។

គ្រាន់តែគ្នាបើកកាដូ Christmas មុនកាលកំណត់សោះ វាយគ្នាដល់ថ្នាក់នេះ

ស្នាកស្នាមនៅលើ Ayrian

ក្រោយពីឮកូនរៀបរាប់បែបនេះ ផ្គួបផ្សំជាមួយនឹងស្នាកស្នាមដែលមាននៅលើមុខមាត់ផងនោះ នាង Bridgette Payne ក៏បានទូរស័ព្ទទៅប្តឹងប៉ូលិសដើម្បីឲ្យចាប់ខ្លួន Wesley McCollum តែម្តង។

ក្រោយពីការចាប់ខ្លួន លោក Wesley McCollum បានសារភាពថា៖

ខ្ញុំវាយ Ayrian ព្រោះខ្ញុំចង់ផ្តល់មេរៀនដល់រូបគេ កុំឲ្យគេបើកកាដូ Christmas មុនកាលកំណត់ទៀត។

ក្រោយពីទទួលបានចម្លើយសារភាពហើយ តុលាការបានសម្រេចផ្ដន្ទាទោសលោក Wesley McCollum ដាក់ក្នុងពន្ធធនាគារ ពីបទ ប្រើប្រាស់អំពើហឹង្សាលើកុមារ។

គួររម្លឹកផងដែរថា លោក Wesley McCollum ត្រូវជាមិត្តប្រុសរបស់នាង Bridgette Payne។ ហើយពួកគេបានរស់នៅជាមួយគ្នាអស់រយៈពេល ១០ខែមកហើយ។ មុនពេលដែលពួកគេមករស់នៅជាមួយគ្នា ពួកគេមានកូនម្នាក់ពីររួចទៅហើយ៕

ប្រភព៖ khmerload

គ្រាន់តែគ្នាបើកកាដូ Christmas មុនកាលកំណត់សោះ វាយគ្នាដល់ថ្នាក់នេះ

លោក Wesley McCollum និង នាង Bridgette Payne ជាមួយនឹងកូនៗរបស់គេ

Check Also

ចាំ Selina សមាជិក SHE ទេ? នាងទ្រហោយំ ពេលនិយាយពីរឿងជូរចត់ ក្រោយគ្រោះថ្នាក់ឆេះ ខូចមុខទាំងស្រុង

តៃវ៉ាន់៖ បើនិយាយពីក្រុមចម្រៀងជនជាតិចិន S.H.E ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំមិនទាន់ភ្លេចនោះទេ ព្រោះថាក្រុមចម្រៀងនេះ ពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីច្រើនឆ្នាំមុន។ យ៉ាងណាមិញ កាលពីថ្មីៗនេះ សមាជិកម្នាក់ក្នុងក្រុម S.H.E នាង Selina បានចូលរួមក្នុងកម្មវិធីមួយមានឈ្មោះថា “The …

Leave a Reply

Your email address will not be published. Required fields are marked *