Home / Entertainment / ឃើញរួសរាយបែបនេះទេ ប៉ុន្តែតារាទាំងនេះ សារភាពត្រង់ៗថា មិនងាយស្និទស្នាលជាមួយមនុស្សប្លែកមុខឡើយ

ឃើញរួសរាយបែបនេះទេ ប៉ុន្តែតារាទាំងនេះ សារភាពត្រង់ៗថា មិនងាយស្និទស្នាលជាមួយមនុស្សប្លែកមុខឡើយ

កូរ៉េខាងត្បូង ៖ មិនមែនឲ្យតែមិនសូវនិយាយស្ដី មិនសូវចុះសម្រុងនឹងអ្នកណា ហៅថាមនុស្សវាយឫកនោះទេ ប៉ុន្តែជាក់ស្ដែង មនុស្សមួយចំនួន គឺមានអត្តចរិតបែបនេះពីកំណើត។ ពួកគេភាគច្រើន មានចិត្តចង់ទៅស្និទស្នាល នឹងមនុស្សជុំវិញខ្លួនខ្លាំងណាស់ ចង់មានមិត្ត ចង់ទទួលមានការចាប់អារម្មណ៍ ប៉ុន្តែពួកគេមិនដឹងថា គួរតែចាប់ផ្ដើមដោយរបៀបណា។

ម៉្យាងវិញទៀត មនុស្សប្រភេទនេះ ភាគច្រើនជាមនុស្សដែលមានភាពអៀនខ្មាស់ច្រើន និងភ័យខ្លាច អ្នកដទៃមិនពេញចិត្តខ្លួន ទើបពួកគេសម្រេចចិត្ត នៅឆ្ងាយពីមនុស្សម្នា ឬរាប់អានតែមិត្តចាស់ៗ អ្វីទំនងនេះ។

កុំថាឡើយតែមនុស្សទូទៅ សូម្បីតែតារាល្បីៗមួយចំនួន ក៏មានអត្តចរិតបែបនេះផងដែរ៕

ចង់ដឹងថា តើតារារូបណាខ្លះ ជាមនុស្សមិនងាយស្និទ្ធស្នាល និងចុះសម្រុងជាមួយមនុស្សប្លែកមុខ?

ទស្សនារូបភាពខាងក្រោម ៖ 

១. Irene ក្រុម Red Velvet

Irene សារភាពត្រង់ៗថា នាងជាមនុស្សដែលមានភាពអៀនច្រើន នៅពេលដែលមានអ្នកណា ចូលមកក្បែរ ឬត្រូវចូលទៅស្និទស្នាលនឹងអ្នកណាម្នាក់ ដូច្នេះហើយ ទើបពេលដែលធ្វើជាពិធីករ កម្មវិធី Music Bank ដំបូងៗ នាងមានអារម្មណ៍ថា នាងមិនសូវជាស្រួលក្នុងចិត្ត ព្រោះនាងមិនទាន់ស្និទស្នាលនឹង Park Bogum ដែលជាដៃគូ នៅឡើយទេ។ Irene បានចំណាយពេលវេលា យូរគួសមដែរ ទម្រាំតែមានអារម្មណ៍ធូរស្បើយ បន្ទាប់ពីបានស្គាល់ និងជិតដិតជាមួយ Park Bogum។  

ឃើញរួសរាយបែបនេះទេ ប៉ុន្តែតារាទាំងនេះ សារភាពត្រង់ៗថា មិនងាយស្និទស្នាលជាមួយមនុស្សប្លែកមុខឡើយ

រូបភាព Irene

២. D.O ក្រុម EXO

D.O ក៏ជាម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ដែលពិបាកនឹងស្និទស្នាល ជាមួយមនុស្សប្លែកមុខភ្លាមៗ។ លោកបានចែករំលែកផងដែរថា ក្នុងកំឡុងពេលថតរឿង Pure Love វាមានការលំបាកច្រើនសម្រាប់លោក ជាពិសេសគឺនៅពេលដែល អ្នកដឹកនាំរឿងតម្រូវឲ្យលោក បង្កើនភាពស្និទ្ធស្នាលជាមួយតួស្រី មុនពេលដែលថតរឿង។ 

ឃើញរួសរាយបែបនេះទេ ប៉ុន្តែតារាទាំងនេះ សារភាពត្រង់ៗថា មិនងាយស្និទស្នាលជាមួយមនុស្សប្លែកមុខឡើយ

រូបភាព D.O

៣. Taeyeon ក្រុម Girls’ Generation

ទោះបីជា Taeyeon មើលទៅសកម្ម ពេលសម្ដែងនៅលើឆាកក៏ពិតមែន ប៉ុន្តែក្នុងជីវិតពិត នាងជាមនុស្សស្ងប់ស្ងាត់ ដែលស្រលាញ់ពេញចិត្ត ការរចនាម៉ូតក្រចក និងលេងហ្គេមអនឡាញ តែម្នាក់ឯង។ នាងបានចងភ្ជាប់ខ្លួនឯង ជាមួយមនុស្សមួយចំនួនដែលនាងជិតស្និទ ប៉ុន្តែជារឿយៗ តែងតែនៅឆ្ងាយ ពីមនុស្សដែលនាងមិនសូវស្គាល់។ 

ឃើញរួសរាយបែបនេះទេ ប៉ុន្តែតារាទាំងនេះ សារភាពត្រង់ៗថា មិនងាយស្និទស្នាលជាមួយមនុស្សប្លែកមុខឡើយ

រូបភាព Taeyeon

៤. Hani ក្រុម EXID

ទោះបីជា Hani មើលទៅដូចជាសកម្ម ពោរពេញដោយថាមពល ពេលដែលធ្វើជាពិធីករ ក្នុងកម្មវិធីទូរទស្សន៍ក៏ដោយ ប៉ុន្តែជីវិតពិត នាងគឺគ្មានមិត្តជាតារាច្រើននោះទេ។ វាគឺមកពីអត្តចរិតរបស់នាង ដែលមិនសូវជានិយាយលេងសើចច្រើន ហើយក៏មិនងាយនឹងចុះសម្រង់នឹងអ្នកណា។ Hani បាននិយាយថា នាងតែងតែខិតខំប្រឹងប្រែង មិនបង្ហាញអារម្មណ៍ទាំងនោះ នៅពេលដែលនាងជាពិធីករ ក្នុងកម្មវិធីទូរទស្សន៍។  

ឃើញរួសរាយបែបនេះទេ ប៉ុន្តែតារាទាំងនេះ សារភាពត្រង់ៗថា មិនងាយស្និទស្នាលជាមួយមនុស្សប្លែកមុខឡើយ

រូបភាព Hani

៥. Jungkook ក្រុម BTS

បច្ចុប្បន្ន Jungkook ជាមនុស្សមានភាពស្រស់ថ្លា និងរស់នៅពោរពេញដោយសុភមង្គល ជាមួយនឹងបងៗ ដែលជាសមាជិកក្រុម BTS។ ប៉ុន្តែបើក្រឡេកទៅមើល កាលពីពេលមកហ្វឹកហាត់ដំបូងៗវិញនោះ Jungkook គឺជាក្មេងប្រុសដែលពូកែខ្មាស់អៀនបំផុត។ សមាជិកក្រុមបាននិយាយថា ទម្រាំតែលួងឲ្យ Jungkook ច្រៀងឲ្យស្ដាប់បានម្ដងៗ ពួកគេត្រូវចំណាយពេលយូរណាស់ ព្រោះក្មេងប្រុសវ័យ ១៥ឆ្នាំម្នាក់នេះ គឺមានភាពខ្មាស់អៀនច្រើន សូម្បីតែចូលបន្ទប់ទឹក ក៏ត្រូវចាំដល់បងៗគេងលក់អស់ ទើបហ៊ានចូល ព្រោះតែខ្លាចរំខានដល់គេឯង។ 

ប្រភព៖ https://www.khmerload.com/

ឃើញរួសរាយបែបនេះទេ ប៉ុន្តែតារាទាំងនេះ សារភាពត្រង់ៗថា មិនងាយស្និទស្នាលជាមួយមនុស្សប្លែកមុខឡើយ

រូបភាព Jungkook

Check Also

SuperM ជោគ​ជ័យ​ខ្លាំង​ដោយការ​​បង្ហាញ​មុ​ខ​លើ​តារាង ​Billboard 200 របស់​ពិភព​លោក

ក្រុម​ SuperM ទីបំ​ផុត​ដ៏​បង្ហាញ​មុខ​ក្នុងតារាង​ Billboard 200 របស់​ពិភព​លោក។ អាល់​ប៊ុ​មដំបូង​របស់​ SuperM អាច​រក​ចំនួន​លក់​រហូត​ទៅដល់​ ១៦៨.០០០អាល់​ប៊ុម វ៉ាដាច់​ Summer Walker ដែល​កាន់​កាប់​តំណែង​លេខ​១ ក្នុង​តារាង​ …

Leave a Reply

Your email address will not be published. Required fields are marked *