Home / Tech / ចង់​ដឹង​អត់​​​ទូរ​សព្ទ Nokia ប៉ុន្មាន​ម៉ូដែល​​ចេញ​លក់​ក្នុង​ឆ្នាំ​2017 នេះ​ មាន​អី​ខ្លះ​?​

ចង់​ដឹង​អត់​​​ទូរ​សព្ទ Nokia ប៉ុន្មាន​ម៉ូដែល​​ចេញ​លក់​ក្នុង​ឆ្នាំ​2017 នេះ​ មាន​អី​ខ្លះ​?​

​HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ Nokia បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​លើក​ដំ​បូ​ង​របស់​ខ្លួន​ក្នុង​ខែ​ធ្នូ​នេះ​។

ក្នុង​រយៈពេល​ត្រឹមតែ 12 ខែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បាន​បញ្ចេញ​​ស្មាតហ្វូន Nokia ថ្មី​ចំ​នួន 5​ ប្រភេទ និង​ទូរ​សព្ទ​ប៊ូតុង​​ចុច​ចំនួន 7​ ប្រភេទ នៅ​លើ​ទីផ្សារ​ 170 ប្រទេស និង​បាន​បញ្ចូល​ភាសា​ចំនួន​​ 48 ភាសា​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន។

ចង់​ដឹង​អត់​​​ទូរ​សព្ទ Nokia ប៉ុន្មាន​ម៉ូដែល​​ចេញ​លក់​ក្នុង​ឆ្នាំ​2017 នេះ​ មាន​អី​ខ្លះ​?​

Nokia 2

ចំណែក ក្រុមហ៊ុន HMD ក៏​បាន​បង្ហាញ​ស្មា​ត​ហ្វូន​ជាមួយ​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Android ជា​លើក​ដំបូង​ក្នុង​ទីផ្សារ​កម្ពុជា​ នា​ខែ​មិថុនា ឆ្នាំ 2017។ ក្នុង​រយៈពេល 6 ខែ ក្រុមហ៊ុន​បាន​នាំ​ស្មា​ត​ហ្វូន​ចំនួន 5 ប្រភេទ ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​នោះ​មាន Nokia 3​ Nokia 5 Nokia 6 Nokia 8 និង Nokia 2។​
​ ​
រី​ឯ​ទូរ​សព្ទ Nokia ប៊ូតុងចុច​ 5​ ប្រភេទ​ទៀត ក៏​ត្រូវ​បាន​ដាក់​លក់​លើ​ទី​ទីផ្សារ​កម្ពុជា​ផង​ដែរ ដូចជា Nokia 105​ Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។

ចង់​ដឹង​អត់​​​ទូរ​សព្ទ Nokia ប៉ុន្មាន​ម៉ូដែល​​ចេញ​លក់​ក្នុង​ឆ្នាំ​2017 នេះ​ មាន​អី​ខ្លះ​?​

Nokia 3310

តាម​ប្រភព​ពី​ក្រុមហ៊ុន Nokia 3310 គឺ​ជា​ទូរសព្ទ​ដែល​ពេញ​និយម​ខ្លាំង និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​កម្ពុជា ក៏ដូចជា​ទីផ្សារ​ពិ​ភព​លោក​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology…

អានអត្ថបទ

  • Amazon​ ​លេង​មួយ​ក្បាច់​ ​ប្រជាជន​សិង្ហបុរី​ខក​ចិត្ត​មិន​ស្ទើរ
  • Tim Cook មិន​ខ្លាច​នឹង​ទម្លាយ​ថា​ ខ្លួន​ជា​ភេទ​ទី​បី

អត្ថបទ៖ ប៊ុណ្ណារ៉ា

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *