Home / Tech / ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

Filter ជា​ពាក្យ​បច្ចេកទេស​លើ​កាមេរ៉ា។ Filter មាន​ច្រើន​ប្រភេទ​មែន​ទែន មាន​ខ្លះ​តម្លៃ​ដល់​ទៅ​រាប់​រយ​ដុល្លារ​ឯណោះ​ដូច​ជា Circular​ polarizing filter (CPL) ជាដើម។ ចំណែក Filter ដែល​ក្រុម​ការងារ​បង្ហាញ​ថ្ងៃ​នេះ​សំដៅ​ទៅ​លើ Filter ច្នៃ​ពី​វត្ថុ​ផ្សេងៗ​​ដែល​អ្នក​មិន​ចាំបាច់​ចំណាយ​លុយ​ទិញ​នោះ​ទេ គ្រាន់​តែ​រក​មើល​នៅ​ជុំវិញ​ខ្លួន​អ្នក មក​បង្កើត​ជា​រូបភាព​សិល្បៈ ដូច​បង្ហាញ​ខាងក្រោម៖

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

CPL filters

#១ Droplet Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

អ្នក​គ្រាន់​តែ​យក​ដប​មាន​ក្បាល​បាញ់​ទឹក(Spray) មក​បាញ់​លើ Lens កាមេរ៉ា​របស់​អ្នក រួច​ចាប់​ផ្តើម​ថតរូប​យក​តែ​ម្ដង​ជាមួយ​ពន្លឺ​ភ្លឺ​ល្មម មិន​ចាំង​ខ្លាំង​ពេក ហើយ​កំណត់ Setting កាមេរ៉ា​ដោយ​វាស់​ពន្លឺ សារេ​តំឡើង-បន្ថយ Shutter Speed ឬISO តាម​ការ​ចង់​បាន​របស់​អ្នក។

#២ Lens Flare Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

វិធី​ទី ២ នេះ​អ្នក​គ្រាន់​តែ​យក​កន្ត្រៃ​មក​កាត់​ខ្សែនីឡុង​ប្រវែង​ល្មម​មួយ​ខ្សែ រួច​កាត់​ស្តុត​មក​បិទ​ភ្ជាប់​ជាមួយ Lens កាមេរ៉ា​ដោយ​ដាក់​ខ្វែង​គ្នា​ដូច​បង្ហាញ​ក្នុង​វីដេអូ។

#៣ Fake Tilt-Shift Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

វិធី​ទី ៣ នេះ​អ្នក​គ្រាន់​តែ​យក​កន្ត្រៃ​មក​កាត់​ថង់​ផ្លាស្ទីក​រាង​រង្វង់​តូច​ល្មម ប៉ុន​ទំហំ​ឡេន​កាមេរ៉ា​អ្នក រួច​កាត់​ប្រឡោះ​កណ្ដាល​ចេញ ទុក​តែ​សងខាង​បាន​ហើយ រួច​យក​ស្កុត​មក​បិទ​ភ្ជាប់​ជាមួយ​ឡេន រួច​ធ្វើការ​ថត ឬកាត់​ប្រឡោះ​តូច​បន្តិច​ប៉ុណ្ណោះ រួច​រុំ​ជាមួយ​ឡេន ហើយ​ស្វែង​រក​វត្ថុ​ណាមួយ​ឬ ម៉ូឌែល​ស្អាត​ណា​ម្នាក់​ដែល​អ្នក​ចង់​ថត​ជា​ការ​ស្រេច។

#៤ Flastic Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

​ចំណុច​នេះ​កាន់​តែ​ងាយ​ជាង​វិធី​ទី ៣ និង ៤ ទៅ​ទៀត។ អ្នក​គ្រាន់​តែ​យក​ថង់​ថ្លា​មួយ​មក​រុំ​ឡេន​ថើៗ ឬ​កាន់​ដាក់​ពី​មុន​ឡេន​ពេល​ថត​ជាការស្រេច វា​ជួយ​ឲ្យ​រូប​ថត​អ្នក​មាន​សភាព​ស្រទន់​ស្រាប់ មិន​បាច់​កែ​ថែម។

#៥ Wooly Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

វិធី​ទី ៥ នេះ​អ្នក​គ្រាន់​តែ​យក​អំបោះ​ពណ៌​ស្រស់​ពីរ​បី​ពណ៌ មក​ច្របល់​ចូល​គ្នា រួច​ដាក់​ឲ្យ​កៀក​មុខ​ឡេន ហើយ​រក​ម៉ូឌែល​ស្អាត​ណា​ម្នាក់​មក​ថត អ្នក​ក៏​អាច​វត្ថុ​ផ្សេង​ក្រៅ​ពី​មនុស្ស​បាន​ដែរ។

#៦ Tinsel Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

វិធី​នេះ​អ្នក​គ្រាន់​តែ​យក​សម្ភារៈ​អបអរ Christmas ចាស់ៗ​ដែល​មាន​ពណ៌​ស្រស់ៗ​ដូច​ជា ខ្សែ​ពណ៌​ក្រហម បន្ទាប់​មក​យក​ដាក់​ពី​មុខ​ឡេន​រូច​ថត​ជា​ការស្រេច វា​ជួយ​ឲ្យ​រូបថត​ប្លែក​ជាង​រាល់​ដង។

#៧ Foggy Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

វិធី​នេះ​អ្នក​គ្រាន់​តែ​ផ្លុំ​ផ្សែង​ដាក់​ឡេន ឬ​ធ្វើ​យ៉ាង​ណា​ឲ្យ​កែវ​ឡេន​មាន​សភាព​ស្រអាប់​តិចៗ រួច​ចាប់​ផ្ដើម​ថត​តែ​ម្ដង។

#៨ Buble Filter

ចេះ​តិចនិក​ថត​រូប​មាន Filter ទាំង​នេះ រូប​ថត​អ្នក​ចេញ​មក​ដឹង​តែ​ប្លែក​ហ្មង!

វិធី​ចុងក្រោយ​នេះ អ្នក​គ្រាន់​តែ​យក​របស់​ក្មេង​លេង​ដែល​ដាក់​ទឹក​សាប៊ូ​ផ្លុំ​ចេញ​ជា​ពពុះ​មូលៗ ​ឲ្យ​ច្រើន​រួច​ស្វែង​ទីតាំង​ថត​ដែល​មាន​ពន្លឺ​ស្អាត​ដូច​ជា​ពេល ​ថ្ងៃ​រះ​ជា​ដើម៕

ចង់​ច្បាស់​ទស្សនា​វីដេអូ​ណែនាំ​ខាងក្រោម​នេះ

តិចនិក​ទាំង​នេះ​សង្ឃឹម​ថា អ្នក​កាន់​កាមេរ៉ា​ថ្មី​ថ្មោង​អាច​ធ្វើ​បាន​ ហើយអ្នក​ក៏​អាច​បង្កើត Filter ប្លែកៗ​បន្ថែម​ទៀត​តាម​ចំណូល​ចិត្ត​បាន​ផង​ដែរ៕

  • Circular Polarizing Filter បើ​ប្រើ​បាន​ត្រឹមត្រូវ​ អាច​បង្កើត​រូបភាព​ឡូយ​កប់
  • ក្បាច់​ពិសេស ​អាចជួយ​អ្នក​តម្រឹម​រូបភាព​បាន​ស្អាត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​

ប្រភព៖
YouTube
ប្រែ​សម្រួល៖ រក្សា

ប្រភព៖ Sabay

Check Also

ប្រហារ​ចិត្ត​អ្នក​គាំទ្រ​មិន​ស្ទើរ ប៉ុន្មាន​សន្លឹក​ពី​គំរូ​រាង Apple Watch Series 5

Advertisement តាម​រយៈ​ទិន្នន័យ​មួយ​ចំនួន​ដែល​រុករក​ឃើញ​ក្នុង​ប្រព័ន្ធ​ watchOS 6 ​បាន​បង្ហើប​ថា​ Apple Watch ជំនាន់​ក្រោយ នឹង​មាន​ប្រើប្រាស់​តួ​ខ្លួន​ស្រោប​ដោយ​សារធាតុ​ទីតាញ៉ូម​និង​សេរ៉ាមិច បែប​នេះ​ហើយ​ក្រុម​ការងារ EverythingApplePro ក៏​បាន​ប្រមែប្រមូល​ព័ត៌មាន​ទាំង​នោះ​ច្នៃ​ចេញ​ជា Concept ដ៏​ប្លែក​ភ្នែក។ តាម​ការ​ព្យាករណ៍​សម្រាប់​កាលបរិច្ឆេទ​ចេញ​ផ្សាយ …

Leave a Reply

Your email address will not be published. Required fields are marked *