Home / Cars / ច្បាស់ហើយ! SUV របស់ Rolls-Royce នឹងប្រើឈ្មោះមួយ ដែលបង្កប់រឿងរ៉ាវដ៏ភ្ញាក់ផ្អើល

ច្បាស់ហើយ! SUV របស់ Rolls-Royce នឹងប្រើឈ្មោះមួយ ដែលបង្កប់រឿងរ៉ាវដ៏ភ្ញាក់ផ្អើល

រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ មនុស្ស​ជា​ច្រើន​បាន​ទន្ទឹម​រង់ចាំ​មើល​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អង់គ្លេស Rolls-Royce ធ្វើ​ការ​នៅ​លើ​ប្រភេទ​រថយន្ត SUV របស់​ខ្លួន ដែល​គេ​ហៅ​ថា Project Cullinan។ ផ្ទុយទៅវិញ រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​នេះ មាន​ព័ត៌មាន​លេច​ឮ​មក​ថា SUV នោះ​នឹង​មាន​ឈ្មោះ​ផ្សេង​ទៀត នៅ​ពេល​ឈាន​ដល់​ផលិតកម្ម។

ច្បាស់ហើយ! SUV របស់ Rolls-Royce នឹងប្រើឈ្មោះមួយ ដែលបង្កប់រឿងរ៉ាវដ៏ភ្ញាក់ផ្អើល

ឥឡូវ​នេះ​ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​បញ្ជាក់​ថា រថយន្ត SUV របស់​ខ្លួន​នឹង​ប្រើ​ឈ្មោះ​មួយ​ហៅ​ថា Cullinan។ ឈ្មោះ​នេះ​ត្រូវ​បាន​ខ្ចី​ពី​ពេជ្រ​ធំ​ជាង​គេ​បំផុត​មួយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ក្នុង​ឆ្នាំ ១៩០៥ (រយៈ​ពេល​មួយ​ឆ្នាំ​មុន​ពេល ក្រុមហ៊ុន Rolls-Royce ត្រូវ​បាន​បង្កើត​ឡើង)។

Cullinan នឹង​ត្រូវ​ផលិត​ឡើង​ជាមួយ​នឹង​តួ​ខ្លួន​អាលុយមីញ៉ូម ប្រើប្រាស់​នូវ​រចនាបថ​នៃ​ប្រណីតភាព​ថ្មី (Architecture of Luxury) របស់ Phantom Mk VIII ហើយ​វា​នឹង​ក្លាយ​ជា​រថយន្ត​ដែល​លក់​ដាច់​បំផុត។

ច្បាស់ហើយ! SUV របស់ Rolls-Royce នឹងប្រើឈ្មោះមួយ ដែលបង្កប់រឿងរ៉ាវដ៏ភ្ញាក់ផ្អើល

វា​នឹង​បំពាក់​ម៉ាស៊ីន​ចំណុះ ៦,៧៥ លីត្រ Twin-Turbo V12 ដែល​ផលិត​កម្លាំង ៥៦៣ សេះ ដូច Rolls-Royce Phantom ដែរ ហើយ​ប្រើប្រាស់​នូវ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ លេខ​អូតូ។ Cullinan នឹង​អាច​បើកបរ​ពី​ល្បឿន ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​តែ ៥ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរិមា​រហូត​ដល់​ទៅ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រីឯ​តម្លៃ​របស់ Rolls-Royce Cullinan វិញ គឺ​ប្រហែល ២៥០ ០០០ ដុល្លារអាមេរិក នៅ​លើ​ទីផ្សារ​បរទេស ខណៈ​អ្នក​មាន​ទ្រព្យ​ភាគ​ច្រើន នឹង​រំពឹង​ថា ចាយ​លុយ​សរុប ៣០០ ០០០ ដុល្លារ ដើម្បី​បន្ថែម Option ទាំង​អស់៕

ច្បាស់ហើយ! SUV របស់ Rolls-Royce នឹងប្រើឈ្មោះមួយ ដែលបង្កប់រឿងរ៉ាវដ៏ភ្ញាក់ផ្អើល ច្បាស់ហើយ! SUV របស់ Rolls-Royce នឹងប្រើឈ្មោះមួយ ដែលបង្កប់រឿងរ៉ាវដ៏ភ្ញាក់ផ្អើល ច្បាស់ហើយ! SUV របស់ Rolls-Royce នឹងប្រើឈ្មោះមួយ ដែលបង្កប់រឿងរ៉ាវដ៏ភ្ញាក់ផ្អើល

ប្រភព ៖ carscoops

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *