Home / Cars / ដើរឲលឿន ឫក៏ចង់មានវាសនាដូច Nokia?

ដើរឲលឿន ឫក៏ចង់មានវាសនាដូច Nokia?

ដូចដែលយើងបានដឹងហើយថា Nokia ធ្លាប់គ្រងដំណែងជាកំពូលទូរស័ព្ទរបស់ពិភពលោកអស់រយៈពេលជាយូ ពោរពេញទៅដោយមោទនភាពនឹងគិតថាគ្មាននរណាអាចធ្វើដូចខ្លួនបាន។ ភាពមោទនាភាពជ្រុលនេះហើយ ដែលបានធ្វើឲ Nokia ស្ទើរតែបាត់មុខពីពិភពលោកនេះ នៅពេលដែលគូប្រជែងដ៏មហិមារមួយបានលេចមុខចេញមក នោះគឺ I-Phone។ដើរឲលឿន ឫក៏ចង់មានវាសនាដូច Nokia? នេះជាពាក្យសម្តីរបស់នាយកប្រត្តិបត្តិនៃក្រុមហ៊ុនរថយន្ត Volkswagen ដែលលោកបាននិយាយដាស់តឿនចំពោះក្រុមហ៊ុនរថយន្តជាច្រើនដែលកំពុងតែប្រកួតប្រជែងលើទីផ្សាររថយន្ត ព្រមទាំងដាស់តឿនដល់ក្រុនហ៊ុន Volkswagen របស់លោកផងដែរ។

លោកបាននិយាយថា ពិភពលោកបានប្រែប្រួលដោយងាកទៅរករថយន្តអគ្គិសនីហើយ ច្បាប់នៃឧស្ម័នពុលអន្តរជាតិនៃរថយន្តក៏ត្រូវបានចេញនឹងអនុម័តក្នុងពេលឆាប់ៗនេះផងដែរ ដូចនេះយើងក៏ដូចជាក្រុមហ៊ុនរថយន្តដទៃ ត្រូវតែដើរឲទាន់ភាពប្រែប្រួលនេះ។ដើរឲលឿន ឫក៏ចង់មានវាសនាដូច Nokia?

លោកបានបន្តទៀតថា បើគ្រាន់តែជាប្រភេទរថយន្តអគ្គិសនីធម្មតាៗ នោះជោគវាសនា ក៏ប្រហែលនឹងមិនខុសគ្នាពី Nokia ដែរ អ្វីដែលយើងត្រូវធ្វើ គឺត្រូវធ្វើឲខុសគេ ល្អជាងគេ បានមុនគេ ទើបយើងនៅមានជីវិត។ដើរឲលឿន ឫក៏ចង់មានវាសនាដូច Nokia?

គួបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅគណៈកម្មាធិការបរិស្ថាននៃសភាអ៊ឺរ៉ុបបានជំរុញឱ្យកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចំនួន 45 ភាគរយពីឆ្នាំ 2021 ដល់ឆ្នាំ 2030 និងមានយានយន្តអគ្គិសនីចំនួន 20 ភាគរយសំរាប់កូតា 2025 និង 50 ភាគរយនៅឆ្នាំ 2030។ ប្រសិនបើក្រុមហ៊ុន Volkswagen ខកខានកូតាទាំងនេះនៅឆ្នាំ 2021 ក្រុមហ៊ុន Volkswagen អាចនឹងប្រឈមនឹងការផាកពិន័យចំនួន 4,5 ពាន់លានអឺរ៉ូឯណោះ៕
ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur 2020

អានបន្ត៖

 

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *