Home / Cars / ឌុយបៃនឹងសាកប្រើស្លាកលេខឌីជីថល អាចលោតអក្សរថា “លួច” លើឡានដែលបាត់

ឌុយបៃនឹងសាកប្រើស្លាកលេខឌីជីថល អាចលោតអក្សរថា “លួច” លើឡានដែលបាត់

ទីក្រុងឌុយបៃនឹងធ្វើការប្រើប្រាស់សាកល្បងនូវស្លាកលេខឌីជីថលលើយានយន្ត ដែលមានឈ្មោះថា “Tag 2 Connect” ចាប់ពីខែក្រោយនេះ។

ឌុយបៃនឹងសាកប្រើស្លាកលេខឌីជីថល អាចលោតអក្សរថា “លួច” លើឡានដែលបាត់

ព្រះចៅស៊ុលតង់ Abdullah al-Marzouqi អ្នកគ្រប់គ្រងមន្ទីរផ្លូវថ្នល់ និងដឹកជញ្ជូននៃទីក្រុងឌុយបៃ បានឲ្យដឹងថាស្លាកលេខឌីជីថលនេះ អាចផ្ដល់ដំណឹងដល់ភ្នាក់ងារសង្គ្រោះបន្ទាន់ប្រសិនបើរថយន្តដែលមានប្រើស្លាកលេខនេះ ជួបនឹងគ្រោះថ្នាក់។

ឌុយបៃនឹងសាកប្រើស្លាកលេខឌីជីថល អាចលោតអក្សរថា “លួច” លើឡានដែលបាត់

លើសពីនេះស្លាកលេខវៃឆ្លាតនេះថែមទាំងអាចលោតចេញជាអក្សរ “Stolen (មានន័យថា ត្រូវបានលួច) នៅលើរថយន្តដែលត្រូវបានគេលួចយកទៅ បានទៀតផង។ មិនតែប៉ុណ្ណោះស្លាកលេខនេះអាចឲ្យអ្នកបើកបរដឹង អំពីគ្រោះថ្នាក់ ការកកស្ទះចរាចរ នៅលើដងផ្លូវខាងមុខបានថែមទៀត។

ឌុយបៃនឹងសាកប្រើស្លាកលេខឌីជីថល អាចលោតអក្សរថា “លួច” លើឡានដែលបាត់

ការពិន័យ ថ្លៃចតយានយន្ត និងថ្លៃចុះបញ្ជីយានយន្តក៏ត្រូវគិតលុយជាស្វ័យប្រវត្តិតាមរយៈស្លាកលេខឆ្លាតវៃនេះ ដោយភ្ជាប់គ្នាជាមួយសេវាកម្មទូទាត់បែបអេឡិចត្រូនិក។ លេខ និងការរចនាលើស្លាកលេខក៏អាចផ្លាស់ប្ដូរបានតាមរយៈវិបសាយរបស់មន្ទីរ ឬ តាមរយៈកម្មវិធីទូរសព្ទ។

ឌុយបៃនឹងសាកប្រើស្លាកលេខឌីជីថល អាចលោតអក្សរថា “លួច” លើឡានដែលបាត់

ការសាកល្បងនឹងចាប់ផ្ដើមពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំនេះ ដោយនឹងត្រូវសាកល្បងនៅក្រោមអាកាសធាតុក្ដៅកប់លេខ ដែលជាធម្មតារដូវក្ដៅក្នុងទីក្រុងនេះមានសីតុណ្ហភាពជាមធ្យម ៤១ អង្សាសេ។ មិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ស្លាកលេខឌីជីថល និងពេលវេលាបញ្ចេញឲ្យប្រើជាសាធារណនៅឡើយទេ៕

ប្រភព ៖ Car Advice 

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *