Home / Cars / តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007

តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007

ក្រោយ​ពី​បាន​ប្រកាស​ចេញ​រថយន្ត​ភីកអាប់​អគ្គិសនី​កាល​ពី​ចុង​ខែ​វិច្ឆិកា ក្រុមហ៊ុន Tesla ទទួល​បាន​ការ​រិះគន់​ច្រើន​លើ​ការ​ឌីហ្សាញ។ រថយន្ត​ភីកអាប់ Cybertruck មាន​រូបរាង​មិន​ដូច​រថយន្ត​ភីកអាប់​ធម្មតា​នោះ​ទេ ដែល​គេ​បាន​ប្រៀប​​ធៀប​វា​នឹង​រថយន្ត​ក្នុង​ភាពយន្ត​វិទ្យាសាស្ត្រ​អនាគត​ Blade Runner ទៅ​វិញ។

តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007

លោក​មហាសេដ្ឋី​ Elon Musk បាន​បញ្ជាក់​ថា​រថយន្ត​របស់​ខ្លួន​គឺ​ទទួល​បាន​គំនិត​​ខ្លះៗ​ពី​​រថយន្ត​ម៉ូដែល​ពិត គឺ​ម៉ូដែល​ដែល​បាន​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ភ្នាក់ងារ 007។ នៅ​លើ Twitter លោក​បាន​ចែក​រំលែក​រូបភាព​នៃ​រថយន្ត​ Lotus Spirit ដែល​កើត​នៅ​ឆ្នាំ ១៩៧៦ ដែល​រថយន្ត​នេះ​អាច​ប្រែ​កាយ​​ដើម្បី​បើក​លើ​ទឹក​បាន​ និង​បាន​បង្ហាញ​មុខ​ក្នុង​រឿង​ The Spy Who Loved Me។

តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007
តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007

​​រថយន្ត ​​Lotus Spirit ត្រូវ​បាន​គូ​ស្នេហ៍​មួយ​គូ​ទិញ​យក​វា​រួម​ជា​មួយ​សម្ភារៈ​គេហដ្ឋាន​ដទៃ​ទៀត​នៅ​ឆ្នាំ ១៩៨៩ ដោយ​ពួក​គេ​មិន​បាន​ដឹង​នៅ​​ក្នុង​នោះ​មាន​រថយន្ត​ Lotus Spirit នោះ​ឡើយ ដែល​ពួក​គេ​ចំណាយ ១០០ ដុល្លារ​ប៉ុណ្ណោះ​លើ​ការ​ទិញ។ ក្រោយ​ពី​បាន​ដឹង​អំពី​តម្លៃ​រថយន្ត​នេះ ពួក​គេ​បាន​យក​វា​ទៅ​ដាក់​ដេញ​ថ្លៃ​នៅ​កម្មវិធី RM Sotheby ក្នុង​ឆ្នាំ ២០១៣ ដែល​មាន​ជន​អនាមិក​ទិញ​យក​ ហើយ​ជន​អនាមិក​នោះ​ក្រោយ​មក​ទៀត​ត្រូវ​បាន​បង្ហាញ​មុខ​ថា​ជា​លោក Elon Musk ដែល​លោក​បាន​ចំណាយ​ ៩៩៧ ០០០ ដុល្លារ ដើម្បី​ទិញ​យក​វា៕​​​​

ចុចអាន ៖ មកស្គាល់មុខអ្នកឌីហ្សាញរថយន្តភីកអាប់អគ្គិសនី Cybertruck

ប្រភព៖
Zing
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ Sabay

Check Also

Jeep នឹងចេញម៉ូឌែលអគ្គិសនី 3 ក្នុងពេលតែមួយ!

Jeep ដែលក្រុមហ៊ុនរថយន្តមួយដែលមានភាពល្បីល្បាញនៅទូទាំងសាកលលោក ថ្មីៗនេះក៏បានងាកមកផលិតប្រភេទរថយន្តអគ្គិសនីដូចគេដូចឯងដែរ។ ក្រុមហ៊ុនបានងាកមកផលិតនៅប្រទេសចិនដែលជាបណ្តុំនៃផលិតកម្មរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីទូទាំងពិភពលោក។ លោក Christian Meunier នាយកប្រត្តិបត្តិរបស់ Jeep បាននិយាយថា Jeep នឹងចាប់ផ្តើមដាក់បង្ហាញនឹងចែកចាយឲប្រើប្រាស់នូវម៉ូឌែលចំនួន 3 ដំណាលគ្នានៅឆ្នាំក្រោយដែលរួមមានម៉ូឌែល Compass, …

Leave a Reply

Your email address will not be published. Required fields are marked *