Home / Tech / តាម​ពិត​ ភព​អង្គារ​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​

តាម​ពិត​ ភព​អង្គារ​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​

ភព​អង្គារ​ (Mars) ​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ជា​គោលដៅ​ក្នុង​ការ​ស្រាវជ្រាវ​និង​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​នា​ពេល​អនាគត​ តាមពិត​​ឈ្មោះ​របស់​វា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​ ។

តាម​ពិត​ ភព​អង្គារ​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​

ភព​ទី​ ៤ ​និង​តូច​ជាង​គេ​លំដាប់​ទី​២​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បន្ទាប់​ពី​ភព​ពុធ​ (Mercury) ​បាន​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​ Mars​ ដ៏​អង់អាច​ និង​មាន​ឈាម​ក្រហម​ប្រឡាក់​ជោគ​ជាំ​ ។ ជនជាតិ​អេហ្ស៊ីប​បាន​ដាក់​ឈ្មោះ​ភព​អង្គារ​ថា​ “Her Desher” ​មាន​ន័យ​ថា​ “ពណ៌​ក្រហម​” ។

តាម​ពិត​ ភព​អង្គារ​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​

ភព​អង្គារ​មាន​ឈ្មោះ​ក្រៅ​មួយ​ទៀត​គឺ​ភព​ក្រហម​ ព្រោះ​តែ​វា​មាន​សមាសធាតុ​គីមី​អុកស៊ីត​ ហើយ​នៅ​លើ​ផ្ទៃ​ភព​មាន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ដូច​រងើក​ភ្លើង​កំពុង​ឆេះ​ខុស​ប្លែក​ពី​ភព​ដទៃ​ទៀត​ក្នុង​ចក្កវាឡ​។

ភពអង្គារ​​មាន​ព្រះចន្ទ​ ឬ​ជា​ផ្កាយ​រណប​ធម្មជាតិ​ចំនួន​ពីរ​គឺ​ Phobos ​និង​ Deimos ​ហើយ​សមាស​ភាគ​ឧស្ម័ន​នៅ​លើ​ភព​អង្គារ​មាន​ដូចជា​ កាបូន​ឌីអុកស៊ីត​ ៩៥,៩៧​% អាហ្គុង ១,៩៣​% នីដ្រូសែន ១,៨៩​% ។ អុក​ស៊ីសែន ០,១៤៦​% និង​កាបូន​មូណូ​អុកស៊ីត​ ០,០៥៥៧​% ។

តាម​ពិត​ ភព​អង្គារ​យក​ឈ្មោះ​តាម​អធិរាជ​ចម្បាំង​រ៉ូម៉ាំង​

គួរ​បញ្ជាក់​ថា​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ទូទាំង​ពិភពលោក​កំពុង​សិក្សា​ស្រាវជ្រាវ​យ៉ាង​លម្អិត​ពី​ភព​អង្គារ​ពាក់ព័ន្ធ​នឹង​ការ​រស់រាន​មាន​ជីវិត​តាំង​ពី​អតីត​កាល​ ខណៈ​បេសកកម្ម​អនាគត​ត្រូវ​បាន​រៀប​ចំ​ឡើង​ដូចជា​បេសកកម្ម​ Mars ២០២០ ​របស់​អង្គការ​ណាសា​និង​ ExoMars ​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ហៅ​កាត់​ថា​ ESA ​ជា​ដើម​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology…

ប្រភព៖ Sabay

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *