Home / Entertainment / តារាម៉ូដែល Ngoc Trinh អាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការស្លៀកពាក់ស៊ិចស៊ីពេក នៅមហោស្រពភាពយន្តអន្តរជាតិកាន

តារាម៉ូដែល Ngoc Trinh អាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការស្លៀកពាក់ស៊ិចស៊ីពេក នៅមហោស្រពភាពយន្តអន្តរជាតិកាន

វៀតណាម៖ ប្រិយមិត្ត ប្រហែលមិនទាន់ភ្លេចនោះទេពីអ្នកនាង Ngoc Trinh ដែលធ្វើឱ្យបណ្តាសារព័ត៌មានទូទាំងពិភពលោកនាំគ្នាចុះផ្សាយ ពីរ៉ូបដ៏សែនស្រើបស្រាល ឃើញរបស់ពិសេស សឹងតែទាំងអស់ នៅពេលដែលនាងបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកានឆ្នាំ២០១៩ កាលពីមួយរយៈមុន។

ប៉ុន្តែបច្ចុប្បន្ននេះ តារាម៉ូដែលស៊ិចស៊ី សាច់សខ្ចីដូចបណ្តូលចេករូបនេះ អាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ ព្រោះតែធ្វើរឿងមួយនេះ។

យោងតាមប្រភពបានឱ្យដឹងថា បន្ទាប់ពីអ្នកនាង Ngoc Trinh បានស្លៀកពាក់ឈុតស៊ិចស៊ីលេចលើលេចក្រោមចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកានឆ្នាំ២០១៩នៅក្នុងប្រទេសបារាំងរួចមក បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ទន្ទឹមគ្នានេះដែរ មានមនុស្សម្នាជាច្រើនបានធ្វើការរិះគន់អ្នកនាងជាខ្លាំងជាពិសេសជនជាតិវៀតណាមយកតែម្តង។

ដូច្នេះពេលនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ប្រចាំប្រទេសវៀតណាម បានចេញបញ្ជាឱ្យបើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងរឿងនេះ ហើយរូបនាងអាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការស្លៀកពេកស៊ិចស៊ីពេកនៅលើឆាកអន្តរជាតិ។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក៏បានយករូបនាងទៅ Troll (លេចសើច) ផងដែរ៕

ប្រភព៖ https://www.khmerload.com/

តារាម៉ូដែល Ngoc Trinh អាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការស្លៀកពាក់ស៊ិចស៊ីពេក នៅមហោស្រពភាពយន្តអន្តរជាតិកាន

Ngoc Trinh

រូបអ្នកប្រើប្រាស់បណ្តាញសង្គម Troll អ្នកនាង Ngoc Trinh

Check Also

អតីត CEO ផលិតកម្ម YG កំពុងរងការចោទប្រកាន់ជុំទិស សូម្បីអ្នកធ្លាប់ធ្វើការជាមួយ ក៏ត្រូវប៉ូលិសសួរចម្លើយ…

កូរ៉េខាងត្បូង ៖ ការចាកចេញរបស់អ្នកកាន់ភាគហ៊ុនធំ អតីត CEO ផលិតកម្ម YG លោក Yang Hyun Suk មិនបានធ្វើឲ្យរឿងអាស្រូវរបស់លោក ស្ងប់ស្ងាត់សោះឡើយសូម្បីតែបន្តិច។ ផ្ទុយទៅវិញ ថ្មីៗនេះប៉ូលិសនៅតែបន្តការស៊ើប …

Leave a Reply

Your email address will not be published. Required fields are marked *