Home / Tech / តិច​មិន​ដឹង Lexus ៣០០ មាន​មុខងារ​មួយ​ អាច​ដោះស្រាយ​បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរបាន

តិច​មិន​ដឹង Lexus ៣០០ មាន​មុខងារ​មួយ​ អាច​ដោះស្រាយ​បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរបាន

ការបើករថយន្តនៅពេលយប់ ជួបប្រទះបញ្ហាជាច្រើនដូចជាផ្លូវងងឹតពិបាកមើល ជាពិសេសនោះគឺភ្លើងចាំងភ្នែកដោយសារតែភ្លើងចង្កៀងរថយន្តដទៃតែម្ដង ទាំងដែលមកពីខាងមុខនិងមកពីខាងក្រោយ។ ដោយសារតែបែបនេះហើយ ទើបរថយន្តមួយចំនួន ដូចជា Lexus RX300 ជាដើម មានមុខងារមួយសម្រាប់ជួយសម្រួលដល់បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរនេះ។

តិច​មិន​ដឹង Lexus ៣០០ មាន​មុខងារ​មួយ​ អាច​ដោះស្រាយ​បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរបាន

នៅកញ្ចក់កណ្ដាលសម្រាប់មើលខាងក្រោយលើរថយន្ត RX300 មានប៊ូតុងមួយសម្រាប់ដំណើរការមុខងារ Anti-Glare Mirror ដោយប៊ូតុងនេះគឺប៊ូតុង AUTO។ ជាធម្មតា ប៊ូតុង AUTO នឹងបើកមកដោយស្វ័យប្រវត្តិតែម្ដងនៅពេលបញ្ឆេះរថយន្ត តែអ្នកអាចចុចបើកវាបានបើសិនជាមុខងារនេះមិនដំណើរការស្រាប់នោះ។ Anti-Glare Mirror នេះនឹងធ្វើឲ្យកញ្ចក់កណ្ដាលសម្រាប់មើលផ្នែកខាងក្រោយ ឡើយពណ៌ទឹកតែស្រអាប់ជាងមុននៅពេល ដែលមានពន្លឺចង្កៀងរថយន្តនៅពីខាងក្រោយចាំងប៉ះវា។

តិច​មិន​ដឹង Lexus ៣០០ មាន​មុខងារ​មួយ​ អាច​ដោះស្រាយ​បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរបាន

ដំណើរការនេះប្រព្រឹត្តទៅបានដោយមានជំនួយពី Sensor ចំនួន ២ គ្រាប់ ដែលមួយមានទីតាំងស្ថិតនៅផ្នែកខាងមុខ និងមួយទៀតស្ថិតនៅផ្នែកខាងក្រោយនៃកញ្ចក់កណ្ដាលមើលក្រោយ។ Sensor ខាងក្រោយនឹងចាប់យកពន្លឺពីខាងក្រៅថាតើ មេឃងងឹត (យប់ ឬភ្លៀង) ឬក៏ភ្លឺ។ បើសិនជាមេឃភ្លឺនោះ Anti-Glare Mirror នេះនឹងមិនដំណើរការឡើយ ព្រោះរថយន្តដែលបើកបរលើដងផ្លូវពេលមេឃភ្លឺនឹងមិនបើកភ្លើងឡើយ។ ប៉ុន្តែបើមេឃងងឹតវិញ Sensor ខាងក្រោយ នឹងដំណើរការ AUTO mode ដោយវាធ្វើការរួមគ្នាជាមួយនឹង Sensor នៅខាងមុខ។ នៅពេលដែលមានពន្លឺពីចង្កៀងរថយន្តនៅខាងក្រោយប៉ះនឹង Sensor ខាងមុខរបស់កញ្ចក់កណ្ដាលមើលក្រោយ នោះវានឹងធ្វើឲ្យកញ្ចក់នោះឡើងពណ៌ទឹកតែដើម្បីកុំឲ្យពន្លឹភ្លើងចាំងចូលភ្នែកខ្លាំងពេក។

តិច​មិន​ដឹង Lexus ៣០០ មាន​មុខងារ​មួយ​ អាច​ដោះស្រាយ​បញ្ហាភ្លើងចាំងភ្នែកអ្នកបើកបរបាន

គួរបញ្ជាក់ផងដែរថា មុខងារ Anti-Glare Mirror នេះ មិនមែនមានតែលើកញ្ចក់កណ្ដាល់សម្រាប់មើលក្រោយនោះទេ ប៉ុន្តែមានរថយន្តម៉ូដែលខ្លះ អាចឲ្យកញ្ចក់ត្រចៀកឆ្វេងស្ដាំ ប្រែពណ៌ស្រអាប់បានដូចគ្នា។ ម្យ៉ាងទៀត មុខងារ Anti-Glare Mirror នេះ ក៏មាននៅលើរថយន្តប្រភេទផ្សេងៗក្រៅពី Lexus RX300 ផងដែរ៕

ចុចអាន៖

  • ចាប់​ខ្លួន​ ១៧ នាក់​សង្ស័យ​ថា​​​ប្លន់​ហាង​ Apple អស់​ ១ លាន​ដុល្លារ​
  • សាក​ប៉ុន្មានស្នៀត​នេះ ធានា​ថាអាច​ប្រើ​មុខងារ​ 3D Touch លើ iPhone បានឡើងឡូយ

អត្ថបទ៖ ផាត សុវត្ថិ

ប្រភព៖ http://news.sabay.com.kh

Check Also

បង្ហាញ​ពី​រូបរាង​និង​ចំណុច​ខ្លាំង​មួយ​ចំនួន​របស់ AirPods 3 មុន​ត្រៀម​ប្រកាស​ខែ​កញ្ញា

Advertisement កាស​ឥត​ខ្សែ AirPods 3 ​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​ដាក់​បង្ហាញ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០១៩ ពោល​គឺ​អាច​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​កញ្ញា ជាមួយ​ការ​ប្រកាស iPhone XI។ តាម​រយៈ​ក្រុម​ការងារ EverythingApplePro ​បាន​បង្ហាញ​នូវ​ចំណុច​ខ្លាំង​និង​រូបរាង​មួយ​ចំនួន៖ មក​ជាមួយ​ការ​រចនា​រូបរាង​ថ្មី មាន​ជម្រើស​ពណ៌​ថ្មី …

Leave a Reply

Your email address will not be published. Required fields are marked *