Home / Tech / តិច​អត់​ដឹង! GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត

តិច​អត់​ដឹង! GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត

តំណាង GoPro នៅ​កម្ពុជា និង​សិង្ហបុរី បាន​រៀបចំ​កម្មវិធី​ណែនាំ​អ្នក​ប្រើប្រាស់​ក៏​ដូចជា​តាម​បណ្ដា​ហាង​ពី​កម្មវិធី​កាត់​ត​វីដេអូ​មួយ​របស់ GoPro គឺ Quick កាល​ពី​ថ្ងៃ​ទី៩ ធ្នូ ២០១៧ នៅ​ភោជនីយដ្ឋាន​សាមតូ។

លោក ជា ពិសួ តំណាង​ហាង​ "សប្បាយ​ណាស់" ​លក់​ម៉ាស៊ីន​ថត បាន​និយាយ​ថា៖ "យើង​​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ដឹង​បន្ថែម​ពី Quick ដែល​វា​ងាយស្រួល​មែន​ទែន​ពេល​ចង់​កាត់​វីដេអូ​អី លឿន ហើយ​អត់​រញ៉េរញ៉ៃ​ច្រើន​ដូច​កម្ម​វិធី​ធំៗ"។

តិច​អត់​ដឹង!  GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត

ក្នុង​កម្មវិធី​នោះ ក៏​មាន​បទ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់ GoPro Hero6 ក៏​ដូចជា GoPro Karma (Drone) ផង​ដែរ។

Quick ជា​កម្មវិធី​កាត់​ត​វីដេអូ​តាម​ទូរសព្ទ ដែល​ងាយស្រួល​ប្រើ​ប្រាស់ និង​លឿន​ជាង​កម្មវិធី​ធំៗ ហើយ​បាន​បញ្ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន GoPro ផ្ទាល់​តែ​ម្ដង។ អត្ថបទ​ពាក់ព័ន្ធ​ពី Quick៖
Huawei​ ​សហការ​នឹង​ ​GoPro​ ​ផលិត​កម្មវិធី​កាត់ត​វីដេអូ ៕

តិច​អត់​ដឹង!  GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត
តិច​អត់​ដឹង!  GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត
តិច​អត់​ដឹង!  GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត

អត្ថបទ៖ វិទូ

ប្រភព៖ Sabay

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *