Home / Entertainment / តោះថ្ងៃសៅរ៍នេះ ទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rule of Survival ឈ្នះរង្វាន់ពិសេសពី OPPO

តោះថ្ងៃសៅរ៍នេះ ទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rule of Survival ឈ្នះរង្វាន់ពិសេសពី OPPO

ទីបំផុតសមរភូមិគ្រាប់កាំភ្លើងតាមអ៊ីធើណែតនៃការប្រកួតលេងហ្គេមអនឡាញ Rule of Survival បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រហើយនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ដែលនឹងប្រពឹត្តិធ្វើទៅនៅផ្សារទំនើប AEON Mall SEN SOK (Hall ជាន់ទីបី) ដែលសហការជាមួយនឹងក្រុមហ៊ុន OPPO ជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ 

តោះថ្ងៃសៅរ៍នេះ ទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rule of Survival ឈ្នះរង្វាន់ពិសេសពី OPPO

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rule of Survival ឈ្នះរង្វាន់ពិសេសពី OPPO

ចង់ដឹងថានណាខ្លះជាអ្នកមានសំណាងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបាននូវប្រាក់សុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និង ការឧបត្ថម្ភបន្ថែមពីក្រុមហ៊ុន OPPO ជាពិសេសចំពោះក្រុមអ្នកឈ្នះអាចនឹងទទួលបាននូវទូរស័ព្ទដៃស៊េរីទំនើបដ៏ថ្មីស្រឡាងជាច្រើនគ្រឿងពីក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយនៅពេលនេះ សូម្បីយើងខ្ញុំក៏ចង់ដឹងដែរថាតើនណាជាអ្នកទទួលជ័យលេភីពិតប្រាកដ ក្រោយពីការប្រកួតលេងហ្គេមអនឡាញដ៏ស្វិតស្វាញអស់រយៈពេលរាប់សិបសប្តាហ៍មកហើយ ម្យ៉ាងវិញទៀតចង់ដឹងណាស់ថាអ្នកឈ្នះនឹងទទួលបានកាដូអ្វីខ្លះពីក្រុមហ៊ុនស្មាតហ្វូន OPPO ព្រោះលឺថាទូរស័ព្ទស៊េរីថ្មីៗនេះ ពិតជាមិនធម្មតាទេ កាន់តែUpdate កាន់តែទំនើប ឧទាហរណ៍ដូចជាម៉ូឌែល F11 Pro ៣ពណ៌ចុងក្រោយនេះ បានUpdate ខ្លួនឯងដោយមកជាមួយនឹងកម្លាំងម៉ាស៊ីនកប់ស៊េរីតែម្តង ដែលមាន RAM 6GB និង ROM 128GB វាមានថាមពលថ្ម 4000mAh ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ មានបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ទោះជាលេងហ្គេមអនឡាញបានរយៈពេលយូរជាងទូរស័ព្ទធម្មតា មិនងាយអស់ថ្ម មិនចាំបាច់ប្រើប្រាស់ឆ្នាំងសាកទូរស័ព្ទ ឬ Power Bank ពេលកំពុងលេង ហ្គេមឡើយ។ លើសពីនេះទៅទៀតប្រភេទស្មាតហ្វូម៉ូឌែលនេះ វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលជួយដល់ការលេងហ្គេមអនឡាញរបស់លោកអ្នកបានកាន់តែរលូន មិនមានភាពទាក់ ឬ ស្អិតឡើយ វាសមានអេក្រង់លាតពេញ 6.5 Inch កម្រិត FHD+ កាន់តែធំ កាន់តែត្រជាក់ភ្នែក មិនរំខានដល់អារម្មណ៍លោកអ្នកឡើយ ។ ដូច្នេះនៅចាំអីទៀតកនយើង ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា !

ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៨យប់ នៅ AEON Mall SEN SOK លោកអ្នកអាចទៅចូលរួមទស្សនាដោយសេរី ហើយចំពោះលោកអ្នកដែលមានមិត្តភ័ក្រ្ត ឬ បងប្អូន ដែលត្រូវចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ កុំភ្លេចណា ទៅជួយលើកទឹកចិត្តគ្នាផង! កុំឲ្យឱកាសល្អៗបែបនេះរំលងផុតឲ្យសោះ លេងហ្គេមអនឡាញ ជាមួយ OPPO បានទាំងសប្បាយ បានទាំងប្រាក់រង្វាន់ បានទាំងទូរស័ព្ទ ប្រ៊ី ប្រ៊ី រកឯណាបានលោកព្រះ ៕   

ប្រភព៖ https://www.khmerload.com/

តោះថ្ងៃសៅរ៍នេះ ទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rule of Survival ឈ្នះរង្វាន់ពិសេសពី OPPO

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rule of Survival ឈ្នះរង្វាន់ពិសេសពី OPPO

Check Also

ចំណាត់​ថ្នាក់​របស់​សមាជិក​ក្រុម​ចម្រៀងនារី​ដែល​កំពុង​មានប្រ​ជាប្រិយ​ភាព​ខ្លាំង​ប្រចាំ​ខែកញ្ញា

Korean Business Research Institute បាន​បញ្ចេញ​បញ្ជីឈ្មោះ​របស់​សមាជិក​ក្រុម​ចម្រៀងនារី​ដែល​កំពុង​មានប្រ​ជាប្រិយ​ភាព​ខ្លាំង​ប្រចាំ​ខែកញ្ញា។ បើ​យោង​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​គេ​យកទៅធ្វើ​វិភាគ​បាន​ឱ្យ​ដឹង​ថា Hwasa ក្រុម MAMAMOO រំកិល​តំណែង​ទៅកាន់​លេខ ១ ដោ​​​យ​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន​ ៥.០៤៩.៨៩៧ ពិន្ទុ ខណៈ​ដែល​ …

Leave a Reply

Your email address will not be published. Required fields are marked *