Home / Entertainment / ទម្លាប់ពេលព្រឹកទាំង១៥ចំណុច របស់អ្នកដែលទទួលបានជោគជ័យ និងអ្នកដែលចេះរៀបចំខ្ពស់!

ទម្លាប់ពេលព្រឹកទាំង១៥ចំណុច របស់អ្នកដែលទទួលបានជោគជ័យ និងអ្នកដែលចេះរៀបចំខ្ពស់!


ទម្លាប់ពេលព្រឹកទាំង១៥ចំណុច របស់អ្នកដែលទទួលបានជោគជ័យ និងអ្នកដែលចេះរៀបចំខ្ពស់!

Leang
២ ថ្ងៃមុន

បើយើងក្រឡេកមកមើល ជីវិតការងារ ក៏ដូចជាការរស់នៅរបស់មនុស្សជុំវិញខ្លួនយើងនោះ ពេលខ្លះយើងប្រាកដជាឆ្ងល់ ហើយថែមទាំងចង់ដឹងទៀតថាហេតុអ្វីបានជាជីវិតរបស់ម្នាក់នោះជោគជ័យ? ហើយហេតុអ្វីបានជាការរៀបចំការរស់នៅ ឬការងារផ្សេងៗទៀតបានល្អបែបនេះ?

មិនត្រឹមតែប៉ុណ្ណោះមនុស្សគ្រប់រូបគឺមានមហិច្ចតារៀងខ្លួន និងមានគោលដៅរៀងៗខ្លួន ហើយជាពិសេសនោះដើម្បីសម្រេចគោលដៅរបស់ពួកគេវាអាស្រ័យទៅលើខ្លួនរបស់ពួកគេផ្ទាល់តែម្តង។

ទម្លាប់ពេលព្រឹកទាំង១៥ចំណុច របស់អ្នកដែលទទួលបានជោគជ័យ និងអ្នកដែលចេះរៀបចំខ្ពស់!

ហេតុនេះខាងក្រោមនេះគឺជាគន្លឹះ ក៏ដូចជារបៀបរស់នៅមួយចំនួន នៅពីក្រោយភាពជោគជ័យ និងអ្នកដែលបានរៀបចំខ្លួនឯងបានល្អមកចែករំលែកដល់អ្នកអានទាំងអស់គ្នា៖

១.ភ្ញាក់ពីព្រលឹម

• អ្នកត្រូវព្យាឈាមកែប្រែទម្លាប់ខ្លួនឯងឲ្យបានជាមុនសិន ដោយចូលគេងលឿន និងក្រោកពីគេងក៏លឿនដូចគ្នា

• ជាទូទៅមនុស្សដែលមានការរៀបចំល្អពួកគេភ្ញាក់ពីព្រឹក ពីព្រោះពួកគេអាចរៀបចំរបស់របរទាំងឡាយបានល្អ និងសល់ពេលសម្រាប់ធ្វើអ្វីផ្សេងទៀតដែលពួកគេចង់ធ្វើ 

២. មិនមានទូរស័ព្ទ

• វាជារឿងល្អខ្លាំងណាស់ ប្រសិនបើពេលព្រឹកឡើងនៅពេលដែលអ្នកភ្ញាក់ ហើយមិនកាន់ទូរស័ព្ទចុចអូសចុះ អូសឡើងនោះ

• មួយវិញទៀតនៅពេលព្រឹកឡើងអ្នកគួរតែស្ទុះងើបចេញពីកន្លែងគេងរបស់អ្នកឲ្យបានលឿនបំផុត ដើម្បីមិនឲ្យអ្នកមានអារម្មណ៍ងងុយគេង និងមិនចង់ងើប

៣.ពេញចិត្តនូវអ្វីដែលខ្លួនមាន

• អ្នកត្រូវចាំថាសេចក្តីសុខមិនមែនខិតខំសម្រាប់អ្វីដែលអ្នកមិនទាន់មាននោះទេ

• អ្នកត្រូវព្យាយាមអរគុណ និងពេញចិត្តនូវអ្វីដែលអ្នកមានដូចនេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសេចក្តីសុខ និងរីករាយនៅក្នុងការរស់នៅ

• ផ្តោតទៅលើអ្វីដែលជារឿងសំខាន់សម្រាប់អ្នកបំផុត

• បើទោះបីជាថ្ងៃនេះជាថ្ងៃមិនល្អសម្រាប់អ្នកក៏ដោយ អ្នកគួរតែសរសេ កត់ត្រាវាគឺជារឿងដែលល្អនោះដែរ។ ម្យ៉ាងទៀតយ៉ាងហោចណាស់សរសេមួយប្រួយោគក្នុងមួយថ្ងៃ បើទោះបីជាវាជាថ្ងៃអាក្រក់របស់អ្នកក៏ដោយ

៤. ធ្វើអ្វីដែលឲ្យខ្លួនឯងសប្បាយចិត្ត

• ធ្វើអ្វីក៏ដោយអ្នកត្រូវគិតពីរឿងវិជ្ជមានព្រោះវាកម្លាំងចិត្តដែលអាចជម្រុញចិត្តឲ្យអ្នកមានការបំពេញភារកិច្ចបានល្អ

• ម៉្យាងទៀតអ្នកគួរចៀសវាងពីការលេងទូរស័ព្ទនៅក្រោយពេលភ្ញាក់ពីគេងនៅពេលព្រឹក និងថែមទាំងមានពេលកំណត់ពី៥ ទៅ១០នាទី

• ការធ្វើបេបនេះធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានភាពរីករាយទៀតផង

៥.សួរសំនួរដែលត្រឹមត្រូវ

• នៅពេលអ្នកភ្ញាក់ឡើងអ្នកត្រូវសួរខ្លួនឯងថាតើអ្នកចង់ធ្វើអ្វីនៅថ្ងៃនេះ?

• ទន្ទឹមនឹងនេះអ្នកត្រូវប្រាកដខ្លួនឯងថា ខ្លួនអ្នកសួរសំនួរដែលត្រឹមត្រូវ និងមានអត្ថប្រយោជន៍ដើម្បីស្ថាបនាខ្លួនឯង 

៦. ទម្លាប់

• អ្នកត្រូវរៀបចំគំរោងរបៀបទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកដែលអាចជួយឲ្យអ្នកសម្រេចការងារ និងធ្វើអ្វីផ្សេងទៀតឲ្យទាន់ពេលវេលា

• ផ្ទុយទៅវិញការរៀបចំល្អវាមិនត្រឹមតែជួយឲ្យអ្នកមានអារម្មណ៍ល្អប៉ុណ្កោះទេ វាថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាបានបំពេញអ្វីឲ្យរៀបរយទៀតផង

• ហើយទាំងនេះគឺវាបានរួមចំណែកជាមួយនឹងសុខុមាលភាពរបស់អ្នកផងដែរ

៧. យុទ្ធសាស្ត្រ

• យកពេលវេលាខ្លះដើម្បីរៀបចំគម្រោងផ្សេងបន្តទៀត

• ប្រសិនបើអ្នកធ្លាប់មានគម្រោងមួយសម្រាប់ធ្វើតាមហើយ នោះគម្រោងបន្ទាប់នឹងមានភាពល្អប្រសើរជាងមុន

៨.គោលដៅមួយសមរម្យដែលអាចសម្រេចបាន

• ធ្វើអ្វីតាមដំណាក់កាលពីមួយជំហានទៅមួយជំហាន និងពីមួយកម្រិតទៅមួយកម្រិត ដោយមិនបង្ខំ ឬរំលងដើម្បីចង់ឲ្យឆាប់សម្រេចបានគោលដៅនោះទេ

៩.ងាយនឹងសម្រុះសម្រួល

• ការសម្របនឹងខ្លួនឯង និងរៀនពីខ្លួនឯងដើម្បីស្វែងរកអ្វីដែលថ្មី

• អ្នកអាចអនុវត្តន៍ការហាត់យូហ្គាដែលវាជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មានគំនិតថ្មី និងរីករាយនៅក្នុងការរងចាំឱកាសដែលនឹងចូលមកដល់។

១០. មានអនាម័យល្អ

• ព្យាយាមរក្សាអនាម័យដើម្បីឲ្យផ្ទះរបស់អ្នក ឬរបស់របរ បន្ទប់គេង ក៏ដូចជាកន្លែងធ្វើការរបស់អ្នកមានរបៀបរៀបរយល្អដើម្បីចៀសវាងការចំនាយពេលញឹកញាប់នៅក្នុងការសម្អាត ដែលធ្វើឲ្យអ្នកកាន់តែមិនមានពេលសម្រាកគ្រប់គ្រាន់។

១១.លំហាត់ប្រាណ

• ព្យាយាមធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ឲ្យបាន៤០ ទៅ៦០នាទីក្នុងមួយថ្ងៃ ដើម្បីឲ្យសុខភាពរាងកាយល្អ និងបំបាត់ភាពតានតឹង ហើយថែមទាំងធ្វើឲ្យអារម្មណ៍ស្រស់ថ្លាទៀតផង។

១២.បំពេញកិច្ចការដែលលំបាក ឬកិច្ចការណាដែលអ្នកមិនចង់ធ្វើ

• ប្រសិនបើអ្នកព្យាយាមធ្វើកិច្ចការលំបាកដែលអ្នកមិនចង់ធ្វើទាំងនោះរួចរាល់ នោះជារឿងងាយស្រួលនៅពេលអ្នកជួបវា ឬធ្វើវាលើកក្រោយទៀត ក៏ដូចជាឱកាសនៅពេលក្រោយដើម្បីទទួលកិច្ចការផ្សេងៗទៀតផងដែរ។

១៣.ការថ្នាក់ថ្នមគឺជាគន្លឹះ

• ភាពស្និតស្នាល ឬការផ្តល់ក្តីស្រលាញ់ទៅមិត្តភក្កិ ឬមនុស្សដែលអ្នកស្រលាញ់គឺធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ក៏ដូចជាអ្នកបានផ្តល់ភាពរីករាយទៅពួកគេវិញផងដែរ។

១៤.ម៉ោងទំនេរ

• អ្នកត្រូវរៀបចំពេលវេលាសម្រាកសម្រាប់ខ្លួនឯងដូចជាស្តាប់តន្រី្ត ឬធ្វើអ្វីផ្សេងទៀតដែលអ្នកចូលចិត្តដើម្បីឲ្យមានអារម្មណ៍ល្អ និងត្រៀមខ្លួនដើម្បីទទួលយកឱកាសថ្មីៗផ្សេងទៀត។

១៥.រៀបចំពេលយប់

• អ្នកត្រូវរៀបចំរាល់ការងារ ឬកិច្ចការផ្សេងៗដែលអ្នកត្រូវការនៅថ្ងៃស្អែកឲ្យរួចរាល់ពីយប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

Check Also

នេះ​ជា​កម្រង​រូប​ភាពពិសេស​​របស់​ BTS​ ដែល​បង្ហាញខ្លួន​យ៉ាងសង្ហាក្នុ​ងកម្មវិធីជំនួប​អ្នក​គាំទ្រ​នៅឈីបា

កាល​ពី​ថ្ងៃទី២៣ ដល់​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ក្រុមចម្រៀង​បុរស BTS បាន​ពាំ​នាំ​យក​នូវ​កម្មវិធី​ជំនួប​អ្នក​គាំទ្រ​របស់​ពួក​គេ​ទៅកាន់ប្រ​ទេស​​​ឈី​បា​ ដែល​ប្រាកដ​ណាស់​ថា​កម្មវិធី​ទាំង​មូល​បាន​ប្រ​ព្រឹត្ត​ទៅយ៉ាង​រលូន​ជាមួយ​ការ​ចូល​រួម​ពី​ហ្វេន​ក្លឹប​រាប់​ពាន់​នាក់​។ ខាង​ក្រោមនេះ​ជារូប​ភាព​ដែល​ត្រូវ​បាន​ចង​ក្រង​យ៉ា​ង​ពិសេសសម្រាប់​អ្នក​គាំទ្រ​ដែល​មិន​បាន​ទៅ​ចូល​រួម​ ដែល​សមាជិក​ម្នាក់​ៗ​របស់​ BTS បង្ហាញ​ខ្លួនដ៏​ស្រស់​សង្ហា​ក្នុងការ​តែង​ខ្លួនជា “Pied Piper”។ ឆែក​មើល​រូប​ភាពខាងក្រោម​! Jin …

Leave a Reply

Your email address will not be published. Required fields are marked *