Home / Tech / ទម្លាប់​ល្អ ៥ យ៉ាង​របស់​អ្នក​បើកបរ ជួយ​ឲ្យ​រថយន្ត​ប្រើប្រាស់​បានយូរ និងស៊ីសាំងតិច

ទម្លាប់​ល្អ ៥ យ៉ាង​របស់​អ្នក​បើកបរ ជួយ​ឲ្យ​រថយន្ត​ប្រើប្រាស់​បានយូរ និងស៊ីសាំងតិច

ជា​ការ​ពិត​ណាស់ ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ជា​ប្រចាំ ការ​ថែទាំ និង​ជួសជុល​ទាន់​ពេល​វេលា​អាច​ជួយ​ឲ្យ​រថយន្ត​មាន​អាយុ​កាល​ប្រើប្រាស់​យូរ​អង្វែង។ ប៉ុន្តែ អ្នក​បើកបរ​មួយ​ចំនួន​ភ្លេច​គិត​ថា ឥរិយាបថ និង​របៀប​ក្នុង​ការ​បើកបរ​​របស់​ខ្លួន ក៏​ជា​កត្តា​សំខាន់​បំផុត​មួយ​ទៀត ជួយ​ឲ្យ​រថយន្ត​​ប្រើ​បាន​ និង​អាច​ជួយ​សន្សំ​សាំង និង​ថ្លៃ​ចំណាយ​​ចូល​ជាង​ផង​ដែរ។

ថ្ងៃ​នេះ Sabay សូម​នាំ​យក​នូវ​ទម្លាប់​ ៥ យ៉ាង​របស់​អ្នក​បើកបរ ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រើប្រាស់​បាន​យូរ ស៊ីសាំង​តិច និង​មិន​ងាយ​ខូច​ ដូចជា ៖

១. បើក​បរ​ថ្នមៗ ពេល​ទិញ​រថយន្តថ្មី

បើ​សិន​ជា​អ្នក​ទិញ​រថយន្ត​ថ្មី​ គាស់​កេះ​តែ​ម្ដង ​ក្នុង​អំឡុង​ប្រមាណ ១ ៦០០ គ.ម ដំបូង​​ អ្នក​គួរ​បើកបរ​ក្នុង​ល្បឿន​ខ្ពស់​បំផុត​ត្រឹម ១២០ គ.ម/ម៉ បាន​ហហើយ។ ឯ​ល្បឿនរង្វិល​ជុំ​របស់​ម៉ាស៊ីន​ ក៏​មិន​ត្រូវ​ឲ្យ​លើស​ពី ៣៥០០ ជុំ​ក្នុង​មួយ​វិនាទី​ដែរ (RPM)។

ម៉ាស៊ីន​រថយន្ត​ថ្មី​ត្រូវ​ការ​ឲ្យ​ស៊ីឡាំង​ និង​គ្រឿង​ដទៃ​នៅ​ខាង​ក្នុង​នោះ រត់​ឲ្យ​បាន​ថ្នឹក និង​ស៊ីសង្វាក់​គ្នា។ បើ​សិន​ជា​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្លាំងពេក​ក្នុង​អំឡុង​ពេល​ដំបូង វា​អាច​ធ្វើ​ឲ្យ​ស៊ីឡាំង​ម៉ាស៊ីន និង​ក្បាល​របស់​វា​ដំណើរ​ការ​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​ស៊ីសាំង​ជាង​ធម្មតា​ជាប់​ជា​​លំដាប់ និងឆាប់ឡោកម៉ាស៉ីន។

មួយ​ទៀត​ ពេល​ទិញ​រថយន្ត​ថ្មី​ អ្នក​គួរ​ប្រើ​ប្រាស់​ចង្កឹះ​លេខ​ឲ្យ​បាន​សឹង​គ្រប់​លេខ និង​មិន​ត្រូវ​ជាន់​ហ្គ៊ែរ​ឲ្យ​កប់​ៗ​ពេក​ទេ​ គួរ​ប្ដូរ​ពី​យឺត​ទៅ​លឿន លឿន​មក​យឺត តែ​មិន​ត្រូវ​ឲ្យ​លើស​ ១២០ គ.ម/ម៉​ ឡើយ។

២. មិន​​បើក​ម៉ាស៊ីន​ត្រជាក់​កប់​លេខ នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង
 
នៅ​ពេល​មេឃ​ក្ដៅ អ្នក​បើកបរ​ពិត​ជា​ពិបាក​ទ្រាំង​នឹង​ភាព​ស្អុះស្អាប់​ក្នុង​រថយន្ត​​ ហេតុ​នេះ​ហើយ​ទើប​អ្នក​បើក​បរ​ភាគ​ច្រើន​បើក​ម៉ាស៊ីន​ត្រជាក់​កប់​លេខ​តែ​ម្ដង។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ធ្វើ​បែបនេះ ម៉ាស៊ីន​រថយន្ត​របស់​អ្នក​នឹង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ទ្វេរ​ដង ដោយ​ត្រូវ​ផ្ដល់​ថាមពល​សម្រាប់​បម្លាស់​ទីផង និង​កុំប្រែសស័រ​ម៉ាស៊ីន​ត្រជាក់​ពេញ​ទំហឹង​ទៀត។

សាក​ស្រម៉ៃ​ថា មេឃ​ក្ដៅ​ខ្លាំង​នៅ​ខាង​ក្រៅ ហើយ​ម៉ាស៊ីន​ធ្វើ​ការ​ធ្ងន់ធ្ងរទៀត ដូច​នេះ វា​នឹង​ធ្វើ​ឲ្យ​គ្រឿងខាង​ក្នុង​ឆាប់​ខូច និង​លែង​ប្រើប្រាស់​បាន​តែម្ដង។ ប្រការ​ល្អ​ ​ពេល​លក្ដៅ​ខ្លាំង គឺ​អ្នក​គួរ​បើក​ម៉ាស៊ីន​ត្រជាក់​ពី​ខ្សោយ​ទៅ​មធ្យម​ ដោយ​ស៊ូទ្រាំ​ក្ដៅ​ដំបូង​បន្ដិច ដើម្បី​សម្រាល​បន្ទុក​ម៉ាស៊ីន ក៏​ដូច​ជា​ពន្យារ​អាយុកាល​ប្រើប្រាស់​របស់​រថយន្ត​ផង​ដែរ។

៣. បើកបរ​ក្នុង​ល្បឿន​សមរម្យ

ចំពោះ​រថយន្ត​ទូទៅ ល្បឿន​ត្រឹម ៨០ ទៅ ៩០ គ.ម/ម៉ គឺ​ជា​ល្បឿន​សមរម្យ​បំផុត​ក្នុង​ការ​បើកបរ ព្រោះ​នៅ​ក្នុង​ល្បឿន​ត្រឹម​ប៉ុណ្ណេះ ម៉ាស៊ីន​រថយន្ត​ដំណើរ​ការ​ពេញ​កម្លាំង មិន​ប្រឹង​ពេក មិន​ខ្សោយ​ពេក ហើយ​អត្រា​ស៊ីសាំង​ក៏​ទាប​ដែរ។

៤. ប្រើ​ចង្កឹះ​លេខ​បាន​ត្រឹមត្រូវ​ ៖

ចំពោះ​អ្នក​បើកបរ​ថយន្ត​លេខ​ស្វ័យប្រវត្តិ (អូតូ) មិន​សូវ​មាន​បញ្ហា​ដូច​អ្នក​ប្រើប្រាស់​រថយន្ត​លេខដៃ​ឡើយ​។ ការ​ប្រើប្រាស់​រថយន្ត​លេខ​ដៃ គួរ​តែ​ដាក់ ឬ​ដក​លេខ​ឲ្យ​ត្រឹម​ត្រូវ​តាម​ស្ថាន​ការណ៍ និង​ល្បឿន​រថយន្ត​ក្នុង​ខណៈ​នោះ ដោយ​ត្រូវ​សាង​លេខ​នៅ​ពេល​ត្រូវ​ការ​ល្បឿន​បន្ថែម​ឲ្យ​ស្ទុះ​ជាង​មុន និង​ត្រូវ​ដាក់​លេខ​នៅ​ពេល​ម៉ាស៊ីន​ចាប់​ផ្ដើម​រោទិ៍​កន្ដ្រាក់​នៅ​លេខ​ទាប។

សម្រាប់​រថយន្ត​លេខ​អូតូវិញ គឺនៅពេលប្ដូរ​ចង្កឹះលេខ​ពីថយក្រោយ R ទៅ បើក​ធម្មតា D (ឬ​ក៏ L, 2, S…) នោះ អ្នក​គួរ​តែ​ឲ្យ​រថយន្ត​ឈប់​ស្ងៀម​សិន សឹម​ប្ដូរ​លេខ។ ធ្វើ​ដូចនេះ ប្រអប់​លេខ​រថយន្ត​របស់​អ្នក​ប្រើ​បាន​យូរ ​បន្ថយ​សម្ពាធ​ម៉ាស៊ីន និង​រក្សា​អត្រា​ស៊ីសាំង​ឲ្យ​នៅ​ទាប។

៥.​ មិន​ដាក់​របស់​ធ្ងន់​ជាប់​តាម​រថយន្ត និង​មិន​សណ្ដោង​វត្ថុ​ធ្ងន់​ខ្លាំង

និយាយ​ដល់​ចំណុច​នេះ លើក​លែង​រថយន្ត​ប្រភេទ Pick-Up និង SUV មួយ​ចំនួន​ចេញ ដែល​កម្លាំង​រមួលខ្លាំង សាក​សម​សម្រាប់​ការ​ដឹក​របស់​ធ្ងន់​ និង​សណ្ដោង​វត្ថុនា​នា។ តែ​ចំពោះ​រថយន្ត​ធម្មតា ការ​​សណ្ដោង​វត្ថុ​ធ្ងន់​ៗ​មិន​មែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​ម៉ាស៊ីន​រថយន្ត​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​មក​សម្រាប់​ដឹក​អ្នក​ដំណើរ ដោយ​វា​មាន​កម្លាំង​រមួល​ខ្សោយ និង​ថាម​ពល​ទាប សម្រាប់​តម្រូវ​នឹង​អត្រា​ស៊ីសាំង​តិច។

បើសិន​ជា​អ្នក យក​រថយន្ត​តួ​ទាប​ប្រភេទ Sedan ទៅ​សណ្ដោង​រថយន្ត​មួយ​ទៀត​នោះ ម៉ាស៊ីន​រថយន្ត​ត្រូវ​ការ​ធ្វើ​ការ​ឡើង​ខ្លាំង ៣ ទៅ ៤​ ដង ធ្វើ​ឲ្យ​វា​ឆាប់​សឹក​រេច​រឹល ឡោក ប្រើប្រាស់​មិន​បាន​យូរ។ រឹត​តែ​យ៉ាប់​យឺន​ទៅ​ទៀត​នោះ បើ​សិន​ជា​អ្នក​សណ្ដោង​របស់​ធ្ងន់ ឬ​ផ្ទុក​លើស​ទម្ងន់​កំណត់ នៅ​លើ​ផ្លូវ​រាង​ឡើង​ចុះ​ទួល ហើយ​មាន​គ្រលុក​ទៀត​នោះ រថយន្ត​អ្នក​ច្បាស់​ជា​ចប់ហើយ​។

ដំណឹងល្អ! ឥលូវនេះ ក្រុមហ៊ុន Toyota មាន​ប្រូម៉ូសិន​ពិសេស [The Mystery Service Box] សម្រាប់​ឱកាស​​ឆ្លងឆ្នាំ​ខាងមុខ ដល់​​អ្នក​ប្រើប្រាស់​រថយន្ត Lexus និង Toyota ទាំង​អស់​មិន​ថា​ថ្មី ឬ​មួយ​ទឹក ដោយ​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី ៥-៣០% លើ​សេវាកម្ម​ថែទាំ​រថយន្ត (ប្ដូរ​ប្រេង) ព្រម​ជាមួយ​ការ​បញ្ចុះ​តម្លៃ ១០% លើ​ការ​ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់​សុទ្ធ ១០០% សម្រាប់​សេវាកម្ម​ជួសជុល​ទូទៅ តោន និង​បាញ់​ថ្នាំ។

ដោយ​ឡែក​នៅ​ពេល​អ្នក​មក​ធ្វើ​សេវាកម្ម​ថែទាំ​រថយន្ត (ប្ដូរ​ប្រេង) អ្នក​ក៏​ទទួល​បាន​ការ​ពិនិត្យ​លើ​ប្រព័ន្ធ​សុវត្ថិភាព​ឡាន​ដល់​ទៅ​ជាង ៣០ចំណុច ដោយ​ឥត​គិត​ថ្លៃ។

ប្រញាប់ឡើង! ​ព័ត៌មាន​បន្ថែម​ពី​ប្រូម៉ូសិន​នេះ សូម​ទាក់ទង ៖

  • ទូរសព្ទ ៖ 017 222 857/ 017 666 169 / 017 333 719

  • ផេក​ហ្វេស​ប៊ុក ៖ Toyota Cambodia After Sales Service

  • វិបសាយ ៖ www.toyota.com.kh៕

អត្ថបទ៖ វិទូ

ប្រភព៖ http://news.sabay.com.kh

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *