Home / Cars / ទិញឡានមួយទឹក គួរយកលេខកុងទ័រប៉ុន្មាន ទើបល្អប្រសើរ និងប្រើបានយូរទៀត?

ទិញឡានមួយទឹក គួរយកលេខកុងទ័រប៉ុន្មាន ទើបល្អប្រសើរ និងប្រើបានយូរទៀត?

រថយន្ត​មួយ​ទឹក មាន​ចំណុច​ល្អ​របស់​វា ដូចជា តម្លៃ​ថោក , មិន​ងាយ​ធ្លាក់​ថ្លៃ ហើយ​ការ​ថែទាំ និង ជួសជុល​ក៏​អស់​ថោក​ដែរ។ ផ្ទុយទៅវិញ រថយន្ត​មួយ​ទឹក ក៏​អាច​ជា​អាវុធ​មុខ ២ ដែល​អាច​បឺត​ជញ្ជក់​លុយ​កាក់​របស់​អ្នក​ផង​ដែរ បើ​អ្នក​មិន​ពិនិត្យ​ឲ្យ​បាន​ច្បាស់​មុន​ពេល​ទិញ​យក​មក​ប្រើ​ប្រាស់។

ទិញឡានមួយទឹក គួរយកលេខកុងទ័រប៉ុន្មាន ទើបល្អប្រសើរ និងប្រើបានយូរទៀត?

អ្នក​គួរតែ​ដឹង​ពី​កត្តា​សំខាន់​មួយ​ចំនួន ដែល​ជួយ​ការពារ​មិន​ឲ្យ​អ្នក​អស់​លុយ​ច្រើន​ទៀត ក្រោយ​ពេល​ទិញ​រថយន្ត​មួយ​ទឹក​មក​ប្រើ។ ក្នុង​ចំណោម​នោះ កត្តា​សំខាន់​បំផុត​មួយ​គឺ ចំនួន​លេខ​កុងទ័រ។

តើ​គួរ​ជ្រើស​យក​រថយន្ត​មួយ​ទឹក​ដែល​មាន​កុងទ័រ​ប៉ុន្មាន ទើប​ល្អ​ប្រសើរ និង​ប្រើ​បាន​យូរ​ទៀត?

ខណៈ​ពេល​ដែល​ចំនួន​ម៉ាយ​សរុប​អាស្រ័យ​ទៅ​តាម​អាយុ​របស់​រថយន្ត ការ​ប៉ាន់ស្មាន​ស្តង់ដារ​ចំពោះ​រថយន្ត​ដែល​ប្រើ​សម្រាប់​ការ​ធ្វើដំណើរ​ធម្មតា និង​ផ្លូវ​ឆ្ងាយ​ម្ដងម្កាល គឺ ១២ ០០០ ម៉ាយ​ក្នុង​មួយ​ឆ្នាំ។ ជាមួយ​នឹង​តួ​លេខ​នេះ រថយន្ត​ដែល​មាន​អាយុ ១០ ឆ្នាំ គួរតែ​មាន​លេខ​កុងទ័រ​ច្រើន​ជាង​បន្តិច ឬ​តិច​ជាង ១២០ ០០០ ម៉ាយ។

វា​ស​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ទិញ​រថយន្ត​ដែល​មាន​លេខ​កុងទ័រ​តិច​ជាង ឬ​ច្រើន​ជាង​នោះ​បន្តិច​បន្តួច នោះ​រថយន្ត​របស់​អ្នក​អាច​នឹង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ ហើយ​ប្រើប្រាស់​បាន​យូរ​ឆ្នាំ​ទៀត។

ទិញឡានមួយទឹក គួរយកលេខកុងទ័រប៉ុន្មាន ទើបល្អប្រសើរ និងប្រើបានយូរទៀត?

ជា​មធ្យម​រថយន្ត​ដែល​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក មាន​អាយុ​កាល ១២ ឆ្នាំ មុន​ពេល​គេ​ឈប់​ប្រើ ឬ ត្រូវ​លក់​ចេញ​ទៅ​ឲ្យ​ប្រទេស​ដទៃ​ទៀត។ តាមធម្មតា រថយន្ត​ដែល​មាន​អាយុ​កាល ១២ ឆ្នាំ នឹង​មាន​លេខ​កុងទ័រ​ជា​មធ្យម ប្រមាណ ១៤៤ ០០០ ម៉ាយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ខ្លះ​អ្នក​ក៏​អាច​ជ្រើសរើស​យក​រថយន្ត ដែល​មាន​លេខ​កុងទ័រ​ច្រើន​រហូត​ដល់​ទៅ ១៥០ ០០០ ម៉ាយ ឬ ២០០ ០០០ ម៉ាយ បាន​ដែរ ប្រសិន​បើ​វា​ជា​ម៉ាក​ដែល​គេ​ជឿ​ទុកចិត្ត និង​ទទួល​បាន​ការ​ថែទាំ​ល្អ។

ទិញឡានមួយទឹក គួរយកលេខកុងទ័រប៉ុន្មាន ទើបល្អប្រសើរ និងប្រើបានយូរទៀត?

សូម​បញ្ជាក់​ថា រថយន្ត​ដែល​មាន​លេខ​កុងទ័រ​តិច មិន​មែន​សុទ្ធ​តែ​ល្អ​ប្រសើរ​ជាង​រថយន្ត​មួយ​ទឹក​ដទៃ​ទៀត​ឡើយ ដោយ​វា​អាស្រ័យ​លើ​ការ​ប្រើប្រាស់ , អាកាសធាតុ , ស្ថានភាព​ផ្លូវ ក៏​ដូច​ជា ការ​មើល​ថែទាំ​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ៕

ប្រភព ៖ carfromjapan

បញ្ចេញមតិ

comments

Check Also

ឈ្នះក្តាំងៗ គ្រាន់តែទាញយករួចចុះឈ្មោះប្រើកម្មវិធី WeGO ឥលូវ រង្វាន់ធំដល់ទៅ ១ម៉ឺនដុល្លារ

Advertisement ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហៅ​យានជំនិះ​តាម​ទូរសព្ទ (Ride-hailin) ឈាន​មុខ​របស់​ខ្មែរ​ WeGO បាន​បង្កើត​កម្មវិធី​ពិសេស​ជា​កាដូ​​សម្រាប់​អតិថិជន​របស់​ខ្លួន​ជាមួយ​រង្វាន់​ដ៏​សម្បូរ​បែប​សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ។ អគ្គនាយក​ក្រុមហ៊ុន WeGO លោក​ ឡេង វិសិដ្ឋ ​បាន​បញ្ជាក់​ថា ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​រៀប​ចំ​ឡើង​ដើម្បី​ជំរុញ​ និង​លើក​ទឹកចិត្ត​ដល់​អតិថិជន​ដែល​តែង​និយម​ប្រើ​សេវាកម្ម​របស់​ WeGO …

Leave a Reply

Your email address will not be published. Required fields are marked *