Home / Tech / ទូរសព្ទ​រាង​តូច​បំផុត​ក្នុង​លោក មាន​ទម្ងន់​ខ្លួន​តែ​ជាង ១០ ក្រាម

ទូរសព្ទ​រាង​តូច​បំផុត​ក្នុង​លោក មាន​ទម្ងន់​ខ្លួន​តែ​ជាង ១០ ក្រាម

ថ្វី​បើ​ការ​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ស្មាតហ្វូន​កាន់​តែ​ទំនើប​ទៅៗ ប៉ុន្តែ​អតិថិជន​មួយ​ចំនួន​ក៏​ចង់​ទទួល​បាន​អារម្មណ៍​ប្លែក​ក្នុង​ការ​កាន់​ប្រើ​ទូរសព្ទ​ធម្មតា​ដែល​ខុស​ពី​មនុស្ស​ដទៃ។​ ម្ល៉ោះ​ហើយ​ក្រុមហ៊ុន Zanco ក៏​បែក​គំនិត​រចនា​ឡើង​នូវ​ទូរសព្ទ​ម៉ូដែល Tiny T1 ដែល​មាន​វិមាត្រ​ខ្លួន ២១x៤៦.៧x១២ ម.ម ហើយ​មាន​ទម្ងន់​ស្រាល​ត្រឹម​តែ ១៣ ក្រាម មើល​ពី​ចម្ងាយ​ប្រហែល​កូន Flash USB ដ៏​តូច​មួយ។​

ទូរសព្ទ​រាង​តូច​បំផុត​ក្នុង​លោក មាន​ទម្ងន់​ខ្លួន​តែ​ជាង ១០ ក្រាម

គាំទ្រ​ការ​ប្រើប្រាស់​ត្រឹម​ប្រព័ន្ធ 2G ដោយ​ថ្ម​ដំណើរការ Standby អាច​កាន់​បាន​ដល់ ៣ ថ្ងៃ និង​រយៈ​ពេល ៣ ម៉ោង​សម្រាប់​ការ​បើក​សន្ទនា ស្រប​ពេល​ការ​សាក​មួយ​ពេញ​ចំណាយ​ពេល​មិន​ដល់ ១ ម៉ោង។ មាន​សិទ្ធ​ផ្ញើ​និង​ទទួល​សារ​ដូច​ទូរសព្ទ​ជំនាន់​ឆ្នាំ ៩០ ប៉ុន្តែ​អាច​ផ្ទុក​បាន​ត្រឹម ៥០ សារ​ប៉ុណ្ណោះ។​

ទូរសព្ទ​រាង​តូច​បំផុត​ក្នុង​លោក មាន​ទម្ងន់​ខ្លួន​តែ​ជាង ១០ ក្រាម

អ្នក​អាច​រក្សា​ទុក​បញ្ជី​ឈ្មោះ​ចំនួន ៣០០ និង​ការ​ជ្រើសរើស​សំឡេង​រោទ៍​បាន​ថែម​ទៀត​ផង។ មិន​ទាន់​ចេញ​លក់​ជា​សាធារណៈ​នៅ​ឡើយ ស្រប​ពេល​បច្ចុប្បន្ន​ស្ថិត​ក្នុង​គម្រោង​ប្រមូល​ថវិកា​ផលិត​តាម​រយៈ Kickstarter ដែល​ទទួល​បាន​ជាង ២២០,០០០ ដុល្លារ​ហើយ មុន​បញ្ចប់​នៅ​ថ្ងៃ​ទី ១៨ មករា។

ទូរសព្ទ​រាង​តូច​បំផុត​ក្នុង​លោក មាន​ទម្ងន់​ខ្លួន​តែ​ជាង ១០ ក្រាម

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ……

ប្រភព៖
kickstarter
ប្រែ​សម្រួល៖ កៅ រក្សា

ប្រភព៖ Sabay

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *