Home / Cars / ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

គ្រប់គ្នា​ប្រហែលជា​ស្គាល់​រថយន្ត​ ​TOYOTA HILUX REVO​ ​ច្បាស់​ហើយ​ ​ដោយសារ​រថយន្ត​ ​នេះ​ ​ជា​ប្រភេទ​រថយន្ត​ ​Pick-Up​ ​ឈានមុខ​គេ​ពី​គុណភាព​ ​និង​ភាព​ធន់​ពី​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​អស់​រយៈពេល​ជាង​ ​៥០ឆ្នាំ​មក​ហើយ។ ឥឡូវនេះ​ ​HILUX REVO​ ​ស៊េរី​ឆ្នាំ ២០២០ បាន​មក​ដល់​ជាមួយ​រូបរាង​និង​ ​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យ​ល្អឥតខ្ចោះ​ដែល​មាន​ដូចជាៈ

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

+ ម៉ាស៊ីន​ត្រជាក់​ស្វ័យប្រវត្តិ​ទាំង​ខាងមុខ និង​ខាងក្រោយ (ត្រជាក់សព្វរថយន្ត)
+ ម៉ាស៊ីន​ជំនាន់​ថ្មី​ចុងក្រោយ​ ​GD Engine
· កំលាំងខ្លាំង
· សំលេងស្ងាត់
· ស៊ីប្រេងតិច
· កាត់បន្ថយជាតិពុលទៅបរិយាកាស

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

+ ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​សំខាន់ៗ​ ​និង​ចាំបាច់​ទាំង​ ​១១​ ​មានដូចជាៈ

· ABS ប្រព័ន្ធ​ហ្វ្រាំង​បញ្ឈប់​រថយន្ត​មិន​អោយ​អូស​កង់
· BA ប្រព័ន្ធ​ហ្វ្រាំង​បញ្ឈប់​រថយន្ត​ក្នុង​ស្ថានភាព​អាសន្ន
· EBD ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ​ពេល​ដឹក​ធ្ងន់
· VSC ប្រព័ន្ធ​ទប់​លំនឹង​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ស្ថានភាព​ផ្លូវ​កោង
· TRC ប្រព័ន្ធ​ទប់​លំនឹង​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ស្ថានភាព​ផ្លូវ​រអិល
· DAC ប្រព័ន្ធ​ហ្វ្រាំង​ទប់លំនឹង​ស្វ័យប្រវត្តិ​ពេល​ចុះ​ចំណោត
· HAC ប្រព័ន្ធ​ហ្វ្រាំង​ការពារ​ការ​រអិល​ថយក្រោយ​ដោយស្វ័យប្រវត្តិ
· BOS ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​ពេល​អ្នក​បើកបរ​បាត់បង់​ម្ចាស់ការ
· TSC ប្រព័ន្ធ​ទប់​លំនឹង​ដោយ​ស្វ័យប្រវត្តិ​ពេល​សណ្ដោង រឺ រង​សម្ពាធ​ខ្យល់​បោក
· ATRC ប្រព័ន្ធ​ជំនួយ​ពេល​ជាប់​ផុង
· EBS ប្រព័ន្ធ​ប្រកាស​ភ្លើង​អាសន្ន

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

+ ប្រើប្រាស់​ប្រព័ន្ធ​សោរ​ឆ្លាតវៃ​ ​(Smart Key)
+ ពោង​សុវត្ថិភាព​ចំនួន​ ​៩​ ​(មួយជុំរថយន្ត)
+ ប្រអប់​ក្លាសេ​ភេសជ្ជៈ (Cool box)
+ ចង្កៀង​មុខ​ប្រភេទ​ ​LED​ ​បិទ/បើក​ ​និង​កំណត់​កម្ពស់​ពន្លឺ​ដោយស្វ័យប្រវត្តិ
+ អំពូល​ ​LED​ ​២៤ គ្រាប់​ផ្ដល់​សុវត្ថិភាព​ ​និង​លំអ​ផ្នែក​ខាងមុខ​រថយន្ត
+ ប្រព័ន្ធ​ភ្លើង​សុវត្ថិភាព​ ​Follow Me Home

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

+ ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៦​ ​វគ្គ​ ​អាច​ប្រើ​លេខ​អូតូ​ ​រឺ​ ​លេខ​ដៃ​ក៏​បាន
+ ប្រព័ន្ធ​ជំនួយ​ប្រអប់​លេខ​បង្កើន​សន្ទុះ​រថយន្ត (Power Mode)
+ ប្រព័ន្ធ​កាពីតាស់​ស្វ័យប្រវត្តិ (4WD shift on the fly)
+ ប្រព័ន្ធ​ចង្កូត (PS) រក្សា​លំនឹង​រថយន្ត​ពេល​បើកបរ​ល្បឿន​លឿន រឺ ធ្លាក់គន្លុក
+ គ្រោង​ឆ្អឹង​រថយន្ត (GOA) កាត់បន្ថយ​សម្ពាធ​រាល់​ការ​ប៉ះទង្គិច

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

ទើបតែចេញសោះ កក់បានច្រើនម្ល៉េះ! (មានវីដេអូ)

ក្រៅពីនេះ​ ​HILUX REVO​ ​ម៉ូដែល​ ​២០២០​ ​ក៏​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ទំនើបៗ​ជាច្រើន​ទៀត។ តាម​ការ​បង្ហើប​ពី​នាយក​ចាត់ការ​ទូទៅ​ផ្នែក​លក់​ ​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) លោក លី ប៊ុនហៃ បាន​អោយ​ដឹង​ថា​ចំនួន​ការ​កក់​មាន​ការ​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​បន្ទាប់​ពី​ការ​ប្រកាស​ទើប​តែ​បាន​ ​១ខែសោះ ដោយសារ​ស៊េរី​ថ្មី​នេះ​មាន​បំពាក់​បន្ថែម​ជាមួយ​នឹង​ម៉ាស៊ីន​ត្រជាក់​ខាងក្រោយ​ដែល​ជា​ការ​ចង់​បាន​របស់​អតិថិជន​យូរ​មក​ហើយ​ ​ហើយ​តម្លៃ​គឺ​យើង​នៅ​រក្សា​ដដែល​ ​តម្លៃ​ ​Hilux Revo Rally​ ​គឺ $៥៣,៩០០​ ​និង​ ​Hilux Revo Premium $៥១,៣០០​ ​តម្លៃ​នេះ​មិន​រួម​បញ្ចូល​ពណ៌​ស​កាម៉ៃ​ទេ។

ចំពោះ​អតិថិជន​ ​ដែល​ចង់​ធ្វើ​ការ​កក់​សូម​ទំនាក់ទំនង​ក្រុមហ៊ុន​ផ្ទាល់​ ​តាមរយៈ​ទូរស័ព្ទ​ ​០១៧ ៣៣៣ ៥០៣/ ០១៧ ២២២ ៥៣២៕

Check Also

ក្រុមហ៊ុនរថយន្ត BENTLEY ភ្នំពេញអបអរខួប 100 ឆ្នាំ ដោយមានពិធីលៀងសាយភោជន៍ដ៏ពិសេស

• ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ អបអរខួប 100 ឆ្នាំជាមួយនឹងពិធីលៀងសាយភោជន៍ដ៏ពិសេស • ពិធីអបអរនេះណែនាំភ្ញៀវដែលបានញ្ជើញផ្ដាច់មុខឲ្យបានដឹងនូវដំណើរសាច់រឿងរបស់រថយន្ត Bentley ក្នុងរយៈកាល 100 ឆ្នាំមកនេះ – ដោយភ្ជាប់ពីរឿងរ៉ាវពីអតីតកាលមក …

Leave a Reply

Your email address will not be published. Required fields are marked *