Home / Cars / ធ្លាយ​ចេញ​រូបរាង​ Toyota Prius ឆ្នាំ​ ២០១៩ លើ​ទស្សនាវដ្ដី​ជប៉ុន​

ធ្លាយ​ចេញ​រូបរាង​ Toyota Prius ឆ្នាំ​ ២០១៩ លើ​ទស្សនាវដ្ដី​ជប៉ុន​

រូបភាព​បង្ហាញ​ពី​មុខ​មាត់​ថ្មី​របស់​ Toyota Prius ស៊េរី​ឆ្នាំ​ ២០១៩ បាន​លេច​ចេញ​ឡើង​នៅ​លើ​ទស្សនាវដ្ដី​រថយន្ត​ជប៉ុន​ឈ្មោះ​ថា​ Best Car ដែល​ចេញ​ផ្សាយ​សប្ដាហ៍​នេះ។

គួរ​ដឹង​ថា​នេះ​អាច​ត្រឹម​តែ​រូបភាព​ Render ដែល​បង្កើត​ឡើង​តាម​រយៈ​កុំព្យូទ័រ​ប៉ុណ្ណោះ​ ប៉ុន្តែ​កន្លង​មក​ទស្សនាវដ្ដី​នេះ​ក៏​ធ្លាប់​បង្ហាញ​ពី​រូបភាព​ Render នៃ​ Toyota Supra ស៊េរី​ថ្មី​ ដោយ​ជាក់​ស្ដែង​មាន​រូបរាង​ដូច​គ្នា​បេះ​ដាក់។

ធ្លាយ​ចេញ​រូបរាង​ Toyota Prius ឆ្នាំ​ ២០១៩ លើ​ទស្សនាវដ្ដី​ជប៉ុន​

តាម​រូបភាព​នេះ​ដែរ​គេ​ឃើញ​ថា​ Toyota Prius បាន​កែ​ប្រែ​មុខមាត់​ថ្មី​ទាំង​មុខ​ទាំង​ក្រោយ​ ដោយ​មើល​ទៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ Toyota Prius PHV ដែរ។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​នូវ​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ​ LED និង​អំពូល​ភ្លើង​ LED ដែល​មាន​រាង​ស្លីម​ជាង​មុខ​ រួម​ទាំង​អំពូល​រាង​អក្សរ​ L នៅ​អម​សង​ខាង​ផង​ដែរ។

​​​ចំណែក​​ផ្នែក​ខាង​ក្រោយ​វិញ​ក៏​មាន​អំពូល​ដែល​មាន​រាង​ស្រដៀង​នឹង​អក្សរ​ L និង​មាន​ផ្ទាំង​កញ្ចក់​​ទ្រវែង​មួយ​ផ្ទាំង​ដែល​ភ្លឺ​ចិញ្ចាច​។ ចំពោះ​ការ​ផ្លាស់​ប្ដូរ​លើ​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​នឹង​មាន​បន្ថែម​បច្ចេកវិទ្យា​ជំនួយ​អ្នក​បើកបរ​ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ Toyota។

​​​គេ​រំពឹង​ថា​ Toyota Prius ស៊េរី​ឆ្នាំ​ ២០១៩ នេះ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០១៨ នេះ៕

ធ្លាយ​ចេញ​រូបរាង​ Toyota Prius ឆ្នាំ​ ២០១៩ លើ​ទស្សនាវដ្ដី​ជប៉ុន​

ប្រភព ៖ Car Advice

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *