Home / Entertainment / បុរសវ័យចំណាស់ដ៏ក្រីក្រម្នាក់ ធ្វើឲ្យម្ចាស់រថយន្ត BMW រំភើបចិត្តខ្លាំង រហូតដល់ធ្វើរឿងមួយនឹកស្មានមិនដល់!

បុរសវ័យចំណាស់ដ៏ក្រីក្រម្នាក់ ធ្វើឲ្យម្ចាស់រថយន្ត BMW រំភើបចិត្តខ្លាំង រហូតដល់ធ្វើរឿងមួយនឹកស្មានមិនដល់!

ចិន៖ មនុស្សមួយចំនួនចាត់ទុករថយន្តដូចជាសមាជិកគ្រួសារ រីឯអ្នកខ្លះទៀត ចាត់ទុករថយន្តដូចជារបស់ដែលមានតម្លៃជាងអ្វីៗទាំងអស់ រហូតដល់មានអ្នកខ្លះហ៊ានស្តីបន្ទោស វាយដំកូនចៅ និងអ្នកដ៏ទៃផងដែរ ប្រសិនបើគេហ៊ានធ្វើឲ្យខូចខាត ឬក៏ឆ្កូតរថយន្ត។ ព្រោះតែបែបនេះហើយ ទើបរាល់ពេលដែលមានការធ្វេសប្រហែសធ្វើឲ្យមានការប៉ះពាល់ដល់រថយន្តទំនើប ជនបង្កតែងតែរត់ ព្រោះតែគេគ្មានទំនួលខុសត្រូវ និងមិនហ៊ានប្រឈមមុខជាមួយនឹងម្ចាស់រថយន្ត។

ប៉ុន្តែចំណែកឯបុរសវ័យចំណាស់ម្នាក់ឈ្មោះ Qinlong នេះវិញ គាត់ពិតជាបានធ្វើឲ្យមហាជន ក៏ដូចជាម្ចាស់រថយន្តមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះទំនួលខុសត្រូវ ហើយនិងភាពស្មោះត្រង់របស់គាត់ខ្លាំងមែនទែន ដោយលោកសុខចិត្តប្រឈមមុខ និងហ៊ានទទួលស្គាល់ទង្វើដែលលោកបានធ្វើ។

បុរសវ័យចំណាស់ដ៏ក្រីក្រម្នាក់ ធ្វើឲ្យម្ចាស់រថយន្ត BMW រំភើបចិត្តខ្លាំង រហូតដល់ធ្វើរឿងមួយនឹកស្មានមិនដល់!

បុរសវ័យចំណាស់

ដោយយោងតាមប្រភពបានឲ្យដឹងថា នៅពេលដែលលោក Qinlong បណ្តើរកូនរបស់លោកលេងទៅតាមដងផ្លូវ លោកស្រាប់តែធ្វើឲ្យមានស្នាមឆ្កូតដោយចៃដន្យនៅលើរថយន្តទំនើប BMW មួយគ្រឿងដែលកំពុងតែចតចោល។ នៅពេលនោះ រូបលោកពិតជាមានការព្រួយបារម្មណ៍ជាខ្លាំង ព្រោះតែនៅក្នុងហោប៉ៅរបស់លោកមានប្រាក់ត្រឹមតែ ១០០យ័ន (១៥ដុល្លារ) ប៉ុណ្ណោះ ដែលនេះគឺជាចំនួនដ៏តិចតួចបំផុតមិនអាចចំណាយលើថ្លៃជួលជុលបានឡើយ។ ពេលនោះលោក Qinlong ក៏បានសម្រេចចិត្តសរសេរសំបុត្រមួយច្បាប់ ទុកនៅលើកញ្ចក់ឡានដោយបានរៀបរាប់ថា៖

ខ្ញុំបានធ្វើឲ្យមានស្នាមឆ្កូតនៅលើរថយន្តរបស់លោក ហេតុដូច្នេះហើយ ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះការខូចខាតនេះ។ ក៏ប៉ុន្តែ ឥឡូវនេះខ្ញុំមានប្រាក់តែ ១០០ យ័ន ប៉ុណ្ណោះ ដូច្នេះសូមលោកទទួលយកវាសិនចុះ។ ហើយខ្ញុំនឹងសងលោកឲ្យគ្រប់ចំនួននៅរយៈពេល ២ ឬ ៣ខែខាងមុខ។ ខ្ញុំហ៊ានធានាថា ខ្ញុំនឹងមិនរត់ទៅណាទាំងអស់។

បុរសវ័យចំណាស់ដ៏ក្រីក្រម្នាក់ ធ្វើឲ្យម្ចាស់រថយន្ត BMW រំភើបចិត្តខ្លាំង រហូតដល់ធ្វើរឿងមួយនឹកស្មានមិនដល់!

សំបុត្រដែលលោកបន្សុលទុកឲ្យម្ចាស់រថយន្ត

នៅពេលដែលម្ចាស់រថយន្តត្រឡប់មកវិញ និងបានអានសំបុត្រនោះរួច លោកក៏បានទូរស័ព្ទទៅលោក Qinlong ដើម្បីបញ្ជាក់ឲ្យច្បាស់ថាលោកពិតជាទទួលសងថ្លៃខូចខាតដល់លោកមែនឬអត់។ នៅពេលនោះ លោកបានឆ្លើយតបម្ចាស់រថយន្តថា ខ្ញុំបានធ្វើឲ្យមានស្នាមឆ្កូតលើរថយន្តរបស់លោក ដូច្នេះខ្ញុំត្រូវតែសងថ្លៃខូចខាតដល់លោក។

នៅពេលនោះម្ចាស់រថយន្តបាននិយាយថា ការខូចខាតគឺមានតម្លៃ ១ ៩០០ យ័ន។ ក៏ប៉ុន្តែ ដោយឃើញអំពីភាពស្មោះត្រង់របស់លោក ខ្ញុំមិនឲ្យលោកសងថ្លៃខូចខាតឡើយ។ 

បុរសវ័យចំណាស់ដ៏ក្រីក្រម្នាក់ ធ្វើឲ្យម្ចាស់រថយន្ត BMW រំភើបចិត្តខ្លាំង រហូតដល់ធ្វើរឿងមួយនឹកស្មានមិនដល់!

រថយន្តដែលបុរសវ័យចំណាស់នោះធ្វើឲ្យមានស្នាមឆ្កូត

ភ្លាមៗនោះ លោក Qinlong បានឆ្លើយតបមកវិញថា ប្រសិនបើលោកធ្វើបែបនេះ វាប្រឆាំងទៅនឹងគោលការណ៍ជីវិតរបស់ខ្ញុំហើយ ខ្ញុំមិនព្រមទេ។ លោក Qinlong ក៏បានបន្ថែមទៀតថា ខ្ញុំបានធ្វើឲ្យរថយន្តរបស់លោកមានស្នាមឆ្កូត ដូច្នេះហើយ ខ្ញុំត្រូវតែសងថ្លៃខូចខាត។ ខ្ញុំមិនចង់ប្រឆាំងជាមួយនឹងគោលការណ៍ជីវិតរបស់ខ្ញុំឡើយ។

បុរសវ័យចំណាស់ដ៏ក្រីក្រម្នាក់ ធ្វើឲ្យម្ចាស់រថយន្ត BMW រំភើបចិត្តខ្លាំង រហូតដល់ធ្វើរឿងមួយនឹកស្មានមិនដល់!

ទីកន្លែងដែលបុរសនោះធ្វើឲ្យឆ្កូតរថយន្ត

ពេលដែលឮ លោក Qinlong ឆ្លើយតបបែបនេះ ម្ចាស់រថយន្តពិតជារន្ធត់ចិត្តជាខ្លាំង ហើយលោកក៏បានឆ្លើយតបថា បើអ្នកពិតជាចង់សងថ្លៃខូចខាតយ៉ាងនេះ ចូរអ្នកមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ ដើម្បីរកប្រាក់សងថ្លៃខូចខាតដល់ខ្ញុំមក ព្រោះបច្ចុប្បន្ន ក្រុមហ៊ុនរបស់ខ្ញុំកំពុងតែត្រូវការបុគ្គលិកបន្ថែម។ ខ្ញុំពិតជាមានការរំភើបចិត្តចំពោះភាពស្មោះត្រង់របស់លោកខ្លាំងណាស់ ដូច្នេះប្រសិនបើលោកមកធ្វើការកន្លែងខ្ញុំ ដើម្បីរកប្រាក់សងថ្លៃខូចខាតដល់ខ្ញុំ  ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ហើយខ្ញុំសង្ឃឹមថា យើងអាចក្លាយជាមិត្តភក្តិនឹងគ្នាទៀតផង។

មុននឹងបញ្ចប់ការសន្ទនា ម្ចាស់រថយន្តក៏បានបន្ថែមនូវពាក្យប៉ុន្មានម៉ាត់ទៀតថា៖

ប្រភព៖ khmerload

«នៅក្នុងសង្គមបច្ចុប្បន្ន វាពិតជាកម្រមានមនុស្សដូចជារូបលោកណាស់ ដូច្នេះប្រសិនបើលោកមានចំណាប់អារម្មណ៍មកធ្វើការនៅក្នុងក្រុមហ៊ុនខ្ញុំ ខ្ញុំពិតជារីករាយខ្លាំងណាស់»៕

Check Also

ទាយមើលថា ពួកគេមានអាយុប៉ុន្មានហើយ? នេះជាអាយុពិត របស់តារាK-pop ដែលល្បីសព្វថ្ងៃ

កូរ៉េខាងត្បូង៖ ជាក់ស្តែង​បើ​ទោះប្បីជា​តារាK-pop ទាំងនេះ​នៅ​​​មាន​វ័យក្មេង​ក៏​ដោយ ​តែ ​ប្រសិន​បើ​និយាយ​ពី ​ប្រជាប្រិយ​ភាពនឹងភាពទាក់ទាញ ​ពីសំណាក់​អ្នកគាំ​ទ្រវិញ​គឺមិន​តិចនោះ​ទេ។ ក៏ប៉ុន្តែ​គ្មាន​អ្វី​ ដែលគួរឲ្យ​​ចម្លែក​នោះ​ទេ​ ក៏​ព្រោះ​តែ​សមត្ថភាព ​នឹងទេពកោសល្យដ៏ល្អ​របស់​ពួកគេ ទើប​​​បានជួយ​ឲ្យ​តារាវ័យក្មេង​ទាំងនេះ​ ភាគច្រើន​បាន​វិវត្តន៍ខ្លួន ធ្វើ​​ជា​តារាK-pop ទាំងដែល​ពួកគេ …

Leave a Reply

Your email address will not be published. Required fields are marked *