Home / Tech / បើ​ខ្ជិល​បត់​ខោអាវ មនុស្ស​យន្ត​ទំនើប​នេះ​អាច​ជួយ​បាន តែ​តម្លៃ​កុំ​មើល

បើ​ខ្ជិល​បត់​ខោអាវ មនុស្ស​យន្ត​ទំនើប​នេះ​អាច​ជួយ​បាន តែ​តម្លៃ​កុំ​មើល

នា​ពិព័រណ៍ CES 2018 កន្លង​ទៅ ក្រុមហ៊ុន Seven Dreamers បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​មនុស្ស​យន្ត​ឆ្លាតវៃ Laudroid មាន​មុខងារ​ពិសេស​ចេះ​បត់​ខោអាវ​ស្អាត​ដូច​ដៃ​មនុស្ស​ទូទៅ។ ទំហំ​នៃ​ម៉ាស៊ីន​រាង​ខ្ពស់​ទៅ​លើ ប្រហែល​ទូ​ខោអាវ​ខ្នាត​ធំ​មួយ ល្មម​ដាក់​ចុះ​ក្នុង​បន្ទប់​គេង​ឬ​បន្ទប់​ទទួល​ភ្ញៀវ។​

ដំណើរការ​របស់​វា​ឆ្លងកាត់​ដោយ​ដៃ​មនុស្ស​យន្ត​ចំនួន ២ នៅ​ខាង​ក្នុង អម​នឹង​ប្រព័ន្ធ AI ទំនើប ជំរុញ​ឲ្យ​ម៉ាស៊ីន​មួយ​នេះ​លក់​ថ្លៃ​ដល់ ១៦,០០០ ដុល្លារ

បើ​ខ្ជិល​បត់​ខោអាវ មនុស្ស​យន្ត​ទំនើប​នេះ​អាច​ជួយ​បាន តែ​តម្លៃ​កុំ​មើល

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​លោក Shin Sakane បាន​ថ្លែង​ថា "សម្រាប់​ប្រភេទ​អាវ​យឺត បច្ចេកវិទ្យា AI នឹង​វាស់​នូវ​ប្រវែង​ទទឹង/បណ្ដោយ មុន​នឹង​ចាប់​ផ្តើម​បត់ ហើយ​កត់​សម្គាល់​មើល​ថា​ត្រូវ​បត់​ពី​ណា​ទៅ​មុន ទាំង​ផ្នែក​មុខ​ក្រោយ ទើប​ចេញ​ជា​លទ្ធផល"។​

Laundroid ក៏​អាច​គ្រប់គ្រង​សំលៀកបំពាក់​ដាច់​ដោយ​ឡែក​ពី​គ្នា​នៃ​សមាជិក​គ្រួសារ ផ្អែក​តាម​ការ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ WiFi និង App ប៉ុន្តែ​ដំណើរការ​នៃ​ការ​បត់​មួយ​ពេញ​ម៉ាស៊ីន​ប្រើ​ពេល​រាង​យូរ​បន្តិច​ដល់​ទៅ ៥ ម៉ោង ហើយ​មិន​គាំទ្រ​នៃ​ការ​បត់​ស្រោម​ជើង។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ……

ប្រភព៖
CNBC
ប្រែ​សម្រួល៖ កៅ រក្សា

ប្រភព៖ Sabay

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *