Home / Tech / បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT ត្រូវ​ហ៊ាន​លិឍ​អំបិល​ ៣ ទៅ ៥ ឆ្នាំ

បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT ត្រូវ​ហ៊ាន​លិឍ​អំបិល​ ៣ ទៅ ៥ ឆ្នាំ

ត្បិត​ថា​ការ​ចេញ​រក​ស៊ី​ដោយ​ខ្លួន​ឯង មាន​សេរី​ភាព មិន​រង​សម្ពោធ​ពី​នរណា​​ក៏​ដោយ តែ​មុុន​នឹង​ចង់​ចាប់​ផ្ដើម​ត្រូវ​ស្វែង​យល់ និង​សិក្សា​ពី​ចំណុច​ខ្វះខាត​សិន​ជៀស​វាងខាត​ដើម។

លោក បេ ចន្រ្តា អ្នក​រៀប​ចំ​កម្មវិធី​ Barcamp ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​ចែក​រំលែក​​គន្លឹះ​បទ​ពិសោធន៍​​ក្នុង​កម្មវិធី Barcamp tech talk សម្រាប់​អ្នក​ត្រៀម​ចាប់ផ្តើមជំនួញ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT ត្រូវ​ហ៊ាន​លិឍ​អំបិល​ ៣ ទៅ ៥ ឆ្នាំ

លោក បេ ចន្រ្តា អ្នក​រៀប​ចំ​កម្មវិធី​ Barcamp

១) សហគ្រិន​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ អាច​សរសេរ​ចេញ​ជា​ផែនការ​អាជីវកម្ម។

២) ត្រូវ​មាន​យុទ្ធសាស្ត្រ​ឲ្យ​បាន​ល្អ​ក្នុង​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​។ យ៉ាង​ហោច​ណាស់​ត្រូវ​អាច​រស់រាន​បាន​ចន្លោះ​ពី ៣ ទៅ ៥ ឆ្នាំ បើ​ចង់​រកស៊ី​ក្នុង​វិស័យ IT។

៣) ត្រូវ​មាន​ក្រុមការងារ​ដោយ​ឈរ​លើ​ចក្ខុវិស័យ​រួម ប្រកប​ដោយ​ការ​តាំងចិត្ត និង​ប្តូរផ្តាច់។

៤) ត្រូវ​មាន​អ្នក​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​ទៅ​លើ បច្ចេកវិទ្យា​ដែល​ក្រុម​ខ្លួន​កំពុង​តែ​ប្រើប្រាស់ និង​អភិវឌ្ឍន៍។

៥) ឆ្លង​តាម​បទពិសោធន៍​សហគ្រិន​មុនៗ លោក​សង្កេត​ឃើញ​ថា វិស័យ ICT កំពុង​តែ​ផ្ទុះ​ឡើង​ហើយ តែ​ខ្វះ​អ្នក​ជំនាញ​ពិតប្រាកដ​នៅ​ក្នុង​ស្រុក​ខ្មែរ ព្រោះ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬ​គ្រាន់​តែ​សរសេរ​កម្មវិធី​កំព្យូទ័រ និង​ទូរសព្ទ​សម្រាប់​ដូរ​បាយ​តែ​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​ជំនាញ​កម្រិត Software Engineer ឬ Software Architect ឡើយ (គ្រាន់​តែ​ជា​កម្មករ IT)។

៦) បើ​មាន​ចំណុច​ទាំង ៥ នេះ លោក​ថា សហគ្រិន​ដែល​ចង់​ចាប់​ផ្តើម​អាជីវកម្ម និង​ខ្វះ​ហិរញ្ញវត្ថុ អាច​ទៅ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ក្រុម Investor បាន​ព្រោះ​ពួកគេ​មាន​លុយ និង​ចង់​វិនិយោគ​ជាមួយ​សហគ្រិនថ្មីៗ វ័យ​ក្មេង​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់៕

អាន​អត្ថបទ៖

  • ម្នាក់ចប់ IT ម្នាក់​ចប់ច្បាប់ ចុងក្រោយក្លាយជាថៅកែហាងកាហ្វេកំពុងល្បីមួយ
  • មានអ្នកប្រកាស​​លក់​​​រថយន្ត Aston Martin SV12​ ឆ្នាំ ២០១៤ តម្លៃ​ជាង ៣០ មុឺន​ដុល្លារ​

អត្ថបទ៖ រក្សា

ប្រភព៖ Sabay

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *