Home / Entertainment / ប៊ុត សីហា ពោលពាក្យមួយម៉ាត់ សម្រាប់អ្នកគាំទ្រ ក្រោយជួបរឿងផ្ទួនៗ

ប៊ុត សីហា ពោលពាក្យមួយម៉ាត់ សម្រាប់អ្នកគាំទ្រ ក្រោយជួបរឿងផ្ទួនៗ

ភ្នំពេញ៖ តារាចម្រៀង និងម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហាកាន់តែធ្លាក់ខ្លួនទៅ ក្រោយមានរឿងអាស្រូវជាច្រើន តែមួយរយៈចុងក្រោយ រឿងអាស្រូវមួយនេះជារឿងធំ ដែលអាចប៉ះពាល់ដល់កិត្តិយស ក៏ដូចជាជីវភាពគ្រួសាររបស់លោក។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីជួបរឿងផ្ទួនៗបែបនេះ តារាចម្រៀងរូបនេះ ក៏ជួបទុក្ខថែមពីលើទៀត គឺអ្នកម្តាយក្មេកជាទីស្រលាញ់ឈឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ ក្រោយពីមានដំណឹង រឿងដែលលោកជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន ធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅក្នុងបណ្តាញសង្គមពិតជាមានការសោកស្តាយ ជាមួយនឹងការអស់សង្ឃឹមជាមួយតារារូបនេះផងដែរ ស្របពេលដែលមានមតិរិះគន់ មួយចំនួនផងដែរ។

ជាក់ស្តែង នៅក្នុងទំព័រហ្វេសប៊ុករបស់តារារូបនេះ បានបង្ហោះសារសុំទោសដល់អ្នកគាំទ្រដែលបានធ្វើឲ្យពួកគេអស់សង្ឃឹមចំពោះខ្លួន ដោយក្នុងនោះលោកបាននិយាយយ៉ាងដូច្នោះថា៖«អរគុណអ្នកទាំងអស់គ្នាសម្រាប់ការលើកទឹកចិត្ត និងនៅក្បែរខ្ញុំរហូតមកសុំទោសដែលខ្ញុំធ្វើឲ្យអ្នកអស់សង្ឃឹម »។

តាមរយៈសារមួយនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតដល់រូបលោកដែលមកជួបបញ្ហាច្រើនបែបនេះ ជាមួយនឹងពាក្យផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ពិតជាមិនចង់ឲ្យ សីហា ឈប់ពីការច្រៀងដែរ៕ 

ប្រភព៖ https://www.khmerload.com/

ប៊ុត សីហា ពោលពាក្យមួយម៉ាត់ សម្រាប់អ្នកគាំទ្រ ក្រោយជួបរឿងផ្ទួនៗ

ម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហា

Check Also

ទាយមើលថា ពួកគេមានអាយុប៉ុន្មានហើយ? នេះជាអាយុពិត របស់តារាK-pop ដែលល្បីសព្វថ្ងៃ

កូរ៉េខាងត្បូង៖ ជាក់ស្តែង​បើ​ទោះប្បីជា​តារាK-pop ទាំងនេះ​នៅ​​​មាន​វ័យក្មេង​ក៏​ដោយ ​តែ ​ប្រសិន​បើ​និយាយ​ពី ​ប្រជាប្រិយ​ភាពនឹងភាពទាក់ទាញ ​ពីសំណាក់​អ្នកគាំ​ទ្រវិញ​គឺមិន​តិចនោះ​ទេ។ ក៏ប៉ុន្តែ​គ្មាន​អ្វី​ ដែលគួរឲ្យ​​ចម្លែក​នោះ​ទេ​ ក៏​ព្រោះ​តែ​សមត្ថភាព ​នឹងទេពកោសល្យដ៏ល្អ​របស់​ពួកគេ ទើប​​​បានជួយ​ឲ្យ​តារាវ័យក្មេង​ទាំងនេះ​ ភាគច្រើន​បាន​វិវត្តន៍ខ្លួន ធ្វើ​​ជា​តារាK-pop ទាំងដែល​ពួកគេ …

Leave a Reply

Your email address will not be published. Required fields are marked *