Home / Cars / ប្ដូរប្រេងម៉ាស៊ីនឡាន Bugatti Veyron ម្ដងៗត្រូវចាយអស់ ២៥ ០០០ដុល្លារ (វីដេអូ)

ប្ដូរប្រេងម៉ាស៊ីនឡាន Bugatti Veyron ម្ដងៗត្រូវចាយអស់ ២៥ ០០០ដុល្លារ (វីដេអូ)

Bugatti ជា​ម៉ាក​រថយន្ត​ដ៏​មាន​តម្លៃ​ថ្លៃ​មហាសាល ដោយ​រថយន្ត​នីមួយៗ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។ ដោយ​ហេតុ​នេះ​ហើយ​ការ​ចំណាយ​លើ​ថ្លៃ​ជួសជុល និង​ថែទាំ​ក៏​មិន​មែន​ថោក​ដែរ។

ប្ដូរប្រេងម៉ាស៊ីនឡាន Bugatti Veyron ម្ដងៗត្រូវចាយអស់ ២៥ ០០០ដុល្លារ (វីដេអូ)

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Manny Khoshbin ដែល​ជា​​អ្នក​សេដ្ឋី​អចលនទ្រព្យ និង​អ្នក​ប្រមូល​ទិញ​រថយន្ត​មាន​តម្លៃៗ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​​អំពី​ការ​ចំណាយ​​លើ​ការ​ថែ​ទាំ និង​ជួសជុល​រថយន្ត​ Bugatti Veyron ដែល​​រូប​លោក​មាន​រថយន្ត​នេះ​ដល់​ទៅ ២ គ្រឿង​ឯណោះ។

ខ្ទង់​ចំណាយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មាន​ដូច​ជា ៖

  • ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ចំណាយ ២៥ ០០០ ដុល្លារ

  • ការ​ប្ដូរ​សម្បក​កង់​ដែល​ Bugatti ណែនាំ​ឲ្យ​ប្ដូរ​រៀងរាល់ ២ ទៅ ៣ ឆ្នាំ​ម្ដង ចំណាយ ៣៨ ០០០ ដុល្លារ

  • ការ​ប្ដូរ​យ៉ាន់​រៀងរាល់​ ១៦០ ០០០ គ.ម​ម្ដង ចំណាយ ៥០ ០០០ ដុល្លារ

ចុចអាន ៖ តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007

ប្រភព៖
carscoops
 
ប្រែ​សម្រួល៖ សុខហេង

ប្រភព៖ Sabay

Check Also

វិធីកែយ៉ាន់ស្ព័រដោយខ្លួនឯង អស់លុយតិច

ពេលដែលឃើញរថយន្តរបស់គេមានសុទ្ធតែយ៉ាន់ស្ព័រឡើងឡូយកប់ តែបែរមកមើលរថយន្តរបស់ខ្លួនឯងវិញមានត្រឹមតែយ៉ាន់ធម្មតាដែលនេះធ្វើអោយលោកអ្នកមានការអន់ចិត្តយ៉ាងខ្លាំង។ Autobodia ចង់ប្រាប់លោកអ្នកថា ពេលនេះលោកអ្នកមិនចាំបាច់កាន់លុយទាំងដុំទៅទិញយ៉ាន់ស្ព័រមកដាក់ឡាននោះទេ ដោយគ្រាន់តែធ្វើបែបនេះដូចបុរសម្នាក់នៅក្នុងវីដេអូខាងក្រោមទៅគឺបានហើយ។ គាត់គឺជាម្ចាស់ Account Youtube ដែលមានឈ្មោះថា Garage54 ដែលបានផ្លាស់ប្តូរយ៉ាន់រថយន្ត Vossen CV3 របស់ទៅជាយ៉ាន់ស្ព័រយ៉ាងស្រស់ស្អាតដោយគ្រាន់តែផ្សារបន្ទះដែកព្រមទាំងបាញ់ពណ៌លើវា៕ …

Leave a Reply

Your email address will not be published. Required fields are marked *