Home / Cars / ប្រទេសថៃគ្រោងនឹងពន្លឿនផែនការស្ថានីយ៍សាកអាគុយអគ្គិសនីសម្រាប់រថយន្ត

ប្រទេសថៃគ្រោងនឹងពន្លឿនផែនការស្ថានីយ៍សាកអាគុយអគ្គិសនីសម្រាប់រថយន្ត

យើងឃើញថា បច្ចេកវិទ្យារថយន្តអេឡិចត្រូនិចបានរីករាលដាលទូទាំងសាកលលោក ព្រមទាំងបានជះឥទ្ធិពលដល់អាជីវកម្មឧស្សាហកម្មរថយន្តអគ្គិសនីប្រទេសថៃផងដែរ ដែលបណ្តាលឱ្យរដ្ឋាភិបាលនិងវិស័យឯកជនបង្កើនការអនុវត្តដើម្បីរក្សាភាពប្រកួតប្រជែងនិងមូលដ្ឋានផលិតកម្មរបស់ប្រទេសដើម្បីនាំចេញរថយន្តនៅក្នុងតំបន់។

ប្រទេសថៃគ្រោងនឹងពន្លឿនផែនការស្ថានីយ៍សាកអាគុយអគ្គិសនីសម្រាប់រថយន្ត

រដ្ឋមន្រ្តីក្រសួងថាមពល Sontirat Sontijirawong បាននិយាយថា ក្រសួងបានត្រៀមធ្វើបទបង្ហាញជូនគណៈរដ្ឋមន្រ្តីក្នុងការបង្កើតគណៈកម្មាការជាតិស្តីពីយានយន្តអគ្គិសនី (EV) ដោយមានឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ធ្វើជាប្រធាន។

លោកមានប្រសាសន៍ថាប្រសិនបើផែនការត្រូវពន្យារពេល នោះប្រទេសថៃនឹងបាត់បង់ឱកាសក្លាយជាមូលដ្ឋានផលិតកម្មរថយន្តនៅក្នុងតំបន់។ប្រទេសថៃគ្រោងនឹងពន្លឿនផែនការស្ថានីយ៍សាកអាគុយអគ្គិសនីសម្រាប់រថយន្ត

កាលពីពេលថ្មីៗនេះក្រសួងបានបញ្ជាដល់គណៈកម្មាធិបទប្បញ្ញត្តិថាមពលដើម្បីធ្វើការសិក្សាលើការបម្រុងថាមពលអគ្គីសនីឬការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងប្រទេសដែលមានប្រហែល 30 ភាគរយ ដើម្បីប្រើប្រាស់ជាការលើកទឹកចិត្តដូចជាការកាត់បន្ថយវិក័យប័ត្រអគ្គិសនីក្នុងគោលបំណងដើម្បីជំរុញវិនិយោគិនឱ្យបង្កើនល្បឿន ការស្ថាបនាស្ថានីយ៍សាកអគ្គិសនីសំរាប់សាធារណជន។ ការសិក្សានឹងត្រូវរាយការណ៍នៅខែក្រោយ។

លើសពីនេះទៀតលោក Sontirat បានបញ្ជាឱ្យការិយាល័យគោលនយោបាយនិងផែនការថាមពលនិងនាយកដ្ឋានអាជីវកម្មថាមពលសិក្សាធ្វើវិសោធនកម្មច្បាប់ឱ្យស្របទៅនឹងការគូសផែនទីចំណុចដំឡើងសម្រាប់ស្ថានីយ៍សាកដែលនឹងផ្តល់រូបភាពច្បាស់អំពីទីតាំងរបស់ស្ថានីយ៍សាកអគ្គិសនីនៅទូទាំងប្រទេស។

ប្រទេសថៃគ្រោងនឹងពន្លឿនផែនការស្ថានីយ៍សាកអាគុយអគ្គិសនីសម្រាប់រថយន្ត

ចំពោះផែនការ EV សម្រាប់រថយន្តដឹកអ្នកដំណើរ អាជ្ញាធរអគ្គិសនីថៃ (Egat) បានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ (NSTDA) ដើម្បីបង្កើតគម្រោង EV Kit & Blueprint Project ដោយប្រើរថយន្ត Nissan Almera និង Toyota Altis ជារថយន្តគំរូ ។

លោករដ្ឋមន្រ្តីក៏មានគម្រោងបើកយានដ្ឋានជួសជុលរថយន្តផងដែរ។ លោកបន្តថា ការបើកដំណើរការយានដ្ឋានកែយានយន្តត្រូវបានពន្យារពេល ព្រោះក្រសួងនៅតែត្រូវរង់ចាំថ្លៃដើមនៃអាគុយ ដែលជាបេះដូងនៃរថយន្ត EV ឲទាបជាង 150 ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដើម្បីឱ្យវាសមនឹងការវិនិយោគនិង បង្កើតការលើកទឹកចិត្តសម្រាប់អ្នកប្រើប្រាស់ក្នុងការទិញរថយន្ត។

លោក Somphote បាននិយាយថា “ ប្រសិនបើរដ្ឋាភិបាលទាញយកការផ្គត់ផ្គង់អគ្គិសនីលើសដើម្បីជួយកាត់បន្ថយថ្លៃអគ្គិសនី វានឹងលើកទឹកចិត្តក្រុមហ៊ុនឯកជនឱ្យវិនិយោគកាន់តែច្រើននៅក្នុងស្ថានីយ៍សាកអគ្គិសនី EV ។ ប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់រថយន្តប្រភេទ EV ផងដែរ” ។

ប្រទេសថៃគ្រោងនឹងជំរុញការប្រើប្រាស់ថាមពលអគ្គីសនីជា 4 ដំណាក់កាល។

  • ដំណាក់កាលទី 1 (2016-2017) – ការរៀបចំគ្រប់ផ្នែក
  • ដំណាក់កាលទី 2 (2018-2020) – ពង្រីកលទ្ធផលដល់រថយន្តក្រុងសាធារណៈនិងត្រៀមរៀបចំសម្រាប់រថយន្តអគ្គិសនីផ្ទាល់ខ្លួន។
  • ដំណាក់កាលទី 3 (2021 តទៅ) – ពង្រីកដើម្បីជំរុញរថយន្តអគ្គិសនីផ្ទាល់ខ្លួន។
  • តំណាក់កាលទី 4 (2036 តទៅ) – រថយន្តអគ្គិសនីដើម្បីជំនួសរថយន្តប្រេងគោលដៅ 1.2 លានគ្រឿង៕

ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur 2020

អានបន្ត៖ 

Check Also

ឡានភីកអាប់ខ្នាតធំរបស់ Hyundai អាចប្រើម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង

Advertisement ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ​ ៣,០ លីត្រ ​៦ ស៊ីឡាំង​នៃ​រថយន្ត Genesis GV80 អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ភីកអាប់​ខ្នាត​ធំ​របស់ Hyundai (មិន​មែន​រថយន្ត​ភីកអាប់ Santa Cruz ឡើយ)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រថយន្ត …

Leave a Reply

Your email address will not be published. Required fields are marked *