Home / Tech / ប្រឹង ៣ ឆ្នាំ រចនា​ពុម្ព​អក្សរ​ខ្មែរ​ជាង ៣០០ ម៉ូដ បែរ​គ្មាន​ការ​លើក​ទឹកចិត្ត

ប្រឹង ៣ ឆ្នាំ រចនា​ពុម្ព​អក្សរ​ខ្មែរ​ជាង ៣០០ ម៉ូដ បែរ​គ្មាន​ការ​លើក​ទឹកចិត្ត

ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ បាន​ចំណាយ​ពេល​ប្រហែល ៣ ឆ្នាំ រចនា​ពុម្ព​អក្សរ​បាន​ដល់​ទៅ​ជាង ៣០០ ម៉ូដ តែ​គ្មាន​ការ​លើក​ទឹកចិត្ត​ពី​ស្ថាប័ន​ដែល​យក​ពុម្ព​អក្សរ​ទៅ​ប្រើ​ឡើយ។

លោក នៅ សំណាង ប្រធាន​ក្រុម​រចនា​ពុម្ពអក្សរ​ខ្មែរអះអាង​ថា ព្រោះ​តែ​ការ​ស្រឡាញ់​និង​ចង់​រួម​ចំណែក​អភិរក្ស​អក្សរ​ខ្មែរ ក្រុម​លោក​បាន​យក​ពេល​ទំនេរ គូសវាស​ពុម្ព​អក្សរ​ថ្មីៗ​សម្រាប់​បម្រើ​ដល់​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ខ្មែរ។

លោក ថា ក្រុម​លោក​មិន​ដែល​គិត​ចង់​មាន​បាន​នោះ​ឡើយ​ពី​ការងារ​រចនា​ពុម្ព​អក្សរ​នេះ តែ​សង្ឃឹម​យ៉ាង​ហោច​មាន​ការ​គាំទ្រ​លើក​ទឹកចិត្ត​ខ្លះៗ ដើម្បី​ឲ្យ​ក្រុម​លោក​និង​អ្នក​រចនា​ពុម្ពអក្សរ​ផ្សេង​ទៀត មាន​កម្លាំង​ចិត្ត​បន្ត​ការងារ​រចនា​ពុម្ព​ទៅ​មុខ​ទៀត។

សមាជិក​មួយ​រូប​ទៀត​ក្នុង​ក្រុម​រចនា​ពុម្ព​អក្សរ​ខ្មែរ​លោក ហេង ឲ្យ​ដឹង​ថា ពុម្ពអក្សរ​ជា​ទូទៅ​ចំណាយ​ពេល​ធ្វើ ១ខែ និង​បូក​រួម​ទាំង​ការ​តេស្ត​ប្រើ​ទៀត​នោះ អាច​ឈាន​ដល់ ៣ ខែ។

អ្នក​រចនា​ពុម្ពអក្សរ​ទាំងអស់​ក្នុង​ក្រុមសុទ្ធ​តែ​ពុំ​រៀន IT ដោយ​អ្នក​ខ្លះ​រៀន​ខាង សេដ្ឋកិច្ច អក្សរសាស្ត្រ​អង់គ្លេស និង​ជំនាញ​ផ្សេងៗ​ជា​ដើម។ តែ​ដោយ​មាន​ឆន្ទៈ​ស្រឡាញ់​ការ​រចនា​ពុម្ព​ទើប ប្រឹងប្រែង​ដល់​សព្វថ្ងៃ។ អ្នក​ខ្លះ​ត្រូវ​ឆ្លៀត​ពេល​ទំនេរ​ពី​រៀន មក​រចនា​ពុម្ព​អក្សរ​ថ្មីៗ ឯ​ខ្លះ​ទៀត​ឆ្លៀត​ធ្វើ​នៅ​ចង្ក្រាន​បាយ​ក៏​មាន។ លោក ហេង បញ្ជាក់។

លោក​ថា ក្រុម​រចនា​ពុម្ព​បាន​ចំណាយ​ទាំង​ពេល​វេលា សម្ភារៈ ហើយ​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ដល់​ម៉្ញូប​ក៏​មាន ដើម្បី​រចនា​ពុម្ព​ថ្មីៗ​សម្រាប់​តែ​ពលរដ្ឋ​ប្រើប្រាស់​ធម្មតា មិន​មែន​សម្រាប់​ការ​បម្រើ​ដល់​អាជីវកម្ម​​ណាមួយ​ឡើយ។

សមាជិក​ក្នុង​ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ​មាន​លោក នៅ​ សំណាង (អាក្បាលធំ), ឆូយ ប៊ុនសុខហេង (ikampuchea), សូនម៉ៃ សុផានិត (JunHo), ធឹប មេត្តា, នូ សុវណ្ណារោត (អាស្វាដែក) និង នូ សុវណ្ណារ័ត្ន។

ចុង​ក្រោយ លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​លើក​ស្ទួយ​និង​ឲ្យ​តម្លៃ​អក្សរសាស្ត្រ​ជាតិ​កាន់​តែ​ផុលផុស ដូចជា​ការ​សរសេរ​ភាសា​ខ្មែរ​​ឲ្យ​បាន​ច្រើន​លើ​បណ្តាញ​អ៊ីនធឺណិត​ជាដើម។ ឯ​បណ្ដា​ស្ថាប័ន​ដែល​យក​ពុម្ពអក្សរ​ទៅ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម គួរ​ចូលរួម​លើក​ស្ទួយ​ឧបត្ថម្ភ​ដល់​ស្នាដៃ​ប្រឹងប្រែង​​របស់​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​ទាំងឡាយ ដើម្បី​ឲ្យ​ពួកគេ​មាន​កម្លាំង​ចិត្ត​បន្ត​ការងារ​ទៅ​ថ្ងៃ​មុខ​ទៀត៕

ប្រិយមិត្ត​អាច​ចូល​ទៅ​ទាញយក​ពុម្ពថ្មីៗ​ជា​ច្រើន​ទៀត​លើ​វិបសាយ​នេះ www.aksorkhmer.com

អត្ថបទទាក់ទង៖

  • "ឈប់​ផឹក​កាហ្វេ​ថ្លៃៗ អ្នក​នឹង​មាន​លទ្ធភាព​បាន​ទិញ iPhone X”៖ Tim Cook
  • ​រៀន​ត្រឹម​វិទ្យាល័យ​ បង្កើត​បានប្រព័ន្ធ​ទំនើប​ប្លែក​គេ​ រហូត​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចង់​បាន​

អត្ថបទ៖ រក្សា

ប្រភព៖ http://news.sabay.com.kh

Check Also

បង្ហាញ​ពី​រូបរាង​និង​ចំណុច​ខ្លាំង​មួយ​ចំនួន​របស់ AirPods 3 មុន​ត្រៀម​ប្រកាស​ខែ​កញ្ញា

Advertisement កាស​ឥត​ខ្សែ AirPods 3 ​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​ដាក់​បង្ហាញ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០១៩ ពោល​គឺ​អាច​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​កញ្ញា ជាមួយ​ការ​ប្រកាស iPhone XI។ តាម​រយៈ​ក្រុម​ការងារ EverythingApplePro ​បាន​បង្ហាញ​នូវ​ចំណុច​ខ្លាំង​និង​រូបរាង​មួយ​ចំនួន៖ មក​ជាមួយ​ការ​រចនា​រូបរាង​ថ្មី មាន​ជម្រើស​ពណ៌​ថ្មី …

Leave a Reply

Your email address will not be published. Required fields are marked *