Home / Entertainment / ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រិយមិត្តអ្នកស្នេហាវិស័យចម្រៀងរមែងបានជ្រាបហើយថា មានតារាស្រីប្រុសល្បីៗមួយចំនួន បាននាំគ្នា យកឈ្មោះសត្វមកដាក់ លើចំណងជើងបទចម្រៀងរបស់ខ្លួន ជាពិសេសមានដូចជាសត្វ ពស់ ឆ្កែ ទា មាន់ ជាដើម។

យ៉ាងណាមិញ ការដាក់ចំណងជើងប្លែកបែបនេះ ព្រោះតែ គេរំពឹងថា អាចនឹងទទួលបានចាប់អារម្មណ៍ពី ទស្សនិកជន អ្នកគាំទ្រ ជាក់ជាមិនខាន។

ឃើញដូច្នេះ ខ្មែរឡូត ក៏បាននាំយកចម្រៀងរបស់តារាល្បីមួយ ចំនួន ដែលបានច្រៀងរៀបរាប់ អត្ថន័យពាក់ព័ន្ធនឹងសត្វ យកមកចែកជូនប្រិយមិត្ត បានជ្រាប៕

តោះចង់ដឹងមាន តារាណាខ្លះ តាមដានទាំងអស់គ្នា៖ 

១) ព្រាប សុវត្ថិ៖ ជាក់ស្ដែង យប់មិញនេះ កំពូូលតារាចម្រៀងប្រុស ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោក ច្រៀងបទ «មាន់ស្រែ បន្លែស្រស់ » ដែលបទថ្មីនេះ មានអន្ថន័យ ផ្ដោតលើសត្វមាន់។

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

លោក ព្រាប សុវត្ថិ

២) សុគន្ធកញ្ញា៖ កំពូលតារាស្រីល្បីមិនក្រោម១០ឆ្នាំ ឱក សុគន្ធកញ្ញា បានចេញបទ «សព្វពស់» ដែលមានការច្រៀង អមនឹងក្បាច់រាំ យ៉ាងទាក់ទាញ តែម្ដង។

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

កញ្ញា ឱក សុគន្ធកញ្ញា

៣) រ៉ាប៊ី តារាស្រីវ័យក្មេង ដែលមានសមត្ថភាព ច្រៀងរាំបានយ៉ាងពិសេស ហើយថ្មីៗនេះ​នាងក៏បានចេញបទ «មាន់ស្រែ» ដែលមានការគាំទ្រខ្លាំង គួរឲ្យភ្ញាក់ផ្អើល។

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

កញ្ញា រ៉ាប៊ី

៤) នាយ ពាក់មី ក្រៅពីចេះកំប្លែង លោកក៏ជាតារាចម្រៀងមួយរូប ធ្លាប់បានច្រៀងបទ មួយដែលមានចំណងជើង ពាក់ព័ន្ធនឹងសត្វ នោះគឺបទ «ឆ្កែក្រុងឆ្កែស្រែ»

៥) ពេជ្រ សោភា៖ មួយរយៈខ្លីនេះ ពេជ្រ សោភា បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការចេញចម្រៀងថ្មីៗ ជាពិសេស នាងក៏បានច្រៀងបទទាក់ទងនឹងឆ្កែ ចំនួន៣បទ ឯណោះ

១ ស្រលាញ់បងម៉ែឲ្យជិះឆ្កែ

២ ឆ្កែរត់បុកប៉ោត

៣ បីឆ្កែទៅរាំ

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

អ្នកនាង ពេជ្រ សោភា

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

អ្នកនាង ពេជ្រ សោភា

៦) នាយ ក្រាន់៖ ប្អូនប្រុសតារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី នោះជានាយ ក្រាន់ ក៏មានបទ ចំណងប្លែកមិនធម្មតាដែរ «ចរិតមាន់»  ដែលបទនេះ សុទ្ធតែច្រៀងរៀបរាប់ទាក់ទងនឹងសត្វ។

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

ប្អូនប្រុសតារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី នោះជានាយ ក្រាន់

៧) ទេព បូព្រឹក្ស៖ ដៃគូចម្រៀងកម្លោះសង្ហា ដេវីត កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេសរសើរ និឹងដាក់ងារនាង តាមចំណងជើងចម្រៀង«ចឹកមួយ» ដែលបទនេះចេញភ្លាម មានការគាំទ្រភ្លែត ព្រោះមិនថា សាច់ភ្លេង អត្ថន័យ ពិតជាពិរោះ ត្រូវចិត្តយុវវ័យយើង នាពេលបច្ចុប្បន្ន។ 

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

ដៃគូចម្រៀងកម្លោះសង្ហា ដេវីត កញ្ញា ទេព បូព្រឹក្ស

៨) លោក ខេមរៈសិរីមន្ត ចូលហង្សមាសមិនបានប៉ុន្មាន បទថ្មីលោក បានចេញមកជាបន្តបន្ទាប់ ក្នុងនោះក៏មានបទ «ក្បាច់ពស់» ដែលជាចង្វាក់ ញាក់កន្ត្រាក់អារម្មណ៍ខ្លាំង លាយជាមួយក្បាច់រាំ តាមបែបសត្វពស់ ទៀតផង ។

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

លោក ខេមរៈសិរីមន្ត

៩) យូរី៖ មិនខុសពីតារាស្រីប្រុសខាងលើ យូរី តារាចម្រៀងស្រីប្រចាំ ផលិតកម្មសាន់ដេ ក៏មានបទ«ក្បាច់ទា» ដែលបទនេះ និយាយពីក្បាច់រាំ មានលំនាំតាមសត្វទា។

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

យូរី តារាចម្រៀងស្រីប្រចាំ ផលិតកម្មសាន់ដេ

១០) Evo តារាថ្មីទើបរះ ប៉ុន្តែគ្រាន់តែចេញបទ «ពស់» ភ្លាម ក៏មានទស្សនិកជន ចាប់អារម្មណ៍លោកជាខ្លាំង ជាមួយស្ទីលច្រៀងរាំ ដែលមើលទៅ មិនចាញ់តារាបរទេសនោះទេ៕

ប្រភព៖ https://www.khmerload.com/

ប្លែកៗ! មកស្គាល់តារាខ្មែរល្បីៗ ដែលយកឈ្មោះសត្វ មកធ្វើចម្រៀង (មានវីដេអូ)

Evo តារាថ្មីទើបរះ

Check Also

ទាយមើលថា ពួកគេមានអាយុប៉ុន្មានហើយ? នេះជាអាយុពិត របស់តារាK-pop ដែលល្បីសព្វថ្ងៃ

កូរ៉េខាងត្បូង៖ ជាក់ស្តែង​បើ​ទោះប្បីជា​តារាK-pop ទាំងនេះ​នៅ​​​មាន​វ័យក្មេង​ក៏​ដោយ ​តែ ​ប្រសិន​បើ​និយាយ​ពី ​ប្រជាប្រិយ​ភាពនឹងភាពទាក់ទាញ ​ពីសំណាក់​អ្នកគាំ​ទ្រវិញ​គឺមិន​តិចនោះ​ទេ។ ក៏ប៉ុន្តែ​គ្មាន​អ្វី​ ដែលគួរឲ្យ​​ចម្លែក​នោះ​ទេ​ ក៏​ព្រោះ​តែ​សមត្ថភាព ​នឹងទេពកោសល្យដ៏ល្អ​របស់​ពួកគេ ទើប​​​បានជួយ​ឲ្យ​តារាវ័យក្មេង​ទាំងនេះ​ ភាគច្រើន​បាន​វិវត្តន៍ខ្លួន ធ្វើ​​ជា​តារាK-pop ទាំងដែល​ពួកគេ …

Leave a Reply

Your email address will not be published. Required fields are marked *