Home / Cars / ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))

ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))

ក្រុមហ៊ុន Motor Image ដែល​ជា​អ្នក​ចែក​ចាយ​ផលិត​រថយន្ត​ជប៉ុន​ដ៏​ល្បី Subaru នៅ​ក្នុង​ទ្វីបអាស៊ី​បាន​ដាក់​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​របស់ខ្លួននៅ​ក្នុង​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០២០ នៅ​ឯ​ប្រទេស​សិង្ហបុរី Singapore Motor Show។

ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))

អ្នកចូលរួមទស្សនា

ក្រៅពីការតាំងបង្ហាញ ក៏នៅមានការសម្តែងសមត្ថភាព ពីសំណាក់អតីតកីឡាករប្រណាំងរថយន្តពិភពលោក ព្រមជាមួយនឹងសមត្ថភាពខ្លាំងទប់លំនឹងដ៏ល្អឥតខ្ចោះចេញពីម៉ាស៊ីន Forester e-Boxer ថែមទៀតផង។ Subaru ជាក្រុមហ៊ុនមាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញជាង ៥០ ឆ្នាំដែល​​ប្រើប្រាស់​ម៉ាស៊ីន​ស៊ីឡាំង​រត់​ផ្ដេក (ពីស្ដុងផ្តេក) ប្រភេទ Boxer ជា​​ម៉ាស៊ីន​មាន​លំនឹង​បំផុត ដំណើរ​ការ​រលូន និង​បែង​ចែក​កម្លាំង​​បាន​ល្អខ្លាំង បង្កើតបានផ្ទាំងទស្សនីយ៍ភាពបើកបរដ៏កម្រ។

ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))

ពេលកំពុងបើក

នៅមិនទាន់អស់ទេ Subaru ក៏បានយករថយន្តស្ព័ររបស់ខ្លួនគឺ RS1 មួយទៀតមកបង្ហាញ។ ត្បិតតែរថយន្តស្ព័រនោះមិនត្រូវបានដាក់តាំងក្នុងពិពរណ៍ ប៉ុន្តែវាទទួលបានចំណាប់អារម្មណ៍មិនធម្មតានោះទេ ពេលអ្នកបើកបង្វិលកង់ ៣៦០ ដឺក្រេហុយផ្សែងពេញទីលានបង្កើតបានជាសំឡេងស្រែកហ៊ោកញ្ចៀវអឺងកងយ៉ាងរំភើប។

ទស្សនាវីដេអូខាងក្រោម៖

លើសពីនេះទៀត Subaru ក៏បានយករថយន្តបំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ Eyes Sight ម៉ូឌែល Forester 2.0 e-boxer 2020 មកបើកសាកល្បងថែមទៀតផង ឃើញថា វាដំណើរការបានល្អមែនទែន ពេលជួបនឹងឧបសគ្គចំពោះមុខ មានន័យថា វាដំណើការហាក់ដូចជាភ្នែករបស់យើងដែរ អាចចាប់យកវត្ថុណាមួយដែលតូចៗនៅក្រោមរថយន្តបានយ៉ាងល្អ(ក្នុងវីដេអូខាងលើ)៕

ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))

ការបើកសាកល្បងរថយន្ត Forester 2.0 e-boxer 2020
ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))

រថយន្តស្ព័រ RS1 យកមកសម្តែង
ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))
ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))
ពិតជាពូកែមែន! កាន់ចង្កូតរថយន្ត Subaru ឲ្យកង់នៅជាប់ដីតែ ២ ទេ(មានវីដេអូ))

អត្ថបទ៖ រក្សា

ប្រភព៖ Sabay

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *