Home / Tech / ពេល​នេះ Google កំពុង​តេស្ត​មុខងារ​ថ្មី កុំ​ភ្ញាក់​ផ្អើល!

ពេល​នេះ Google កំពុង​តេស្ត​មុខងារ​ថ្មី កុំ​ភ្ញាក់​ផ្អើល!

Google កំពុង​តែ​ដាក់​សាកល្បង​បន្ថែម​មុខ​ងារ Selfie Video លើ​របារ​ស្វែង​រក(Search) ចំពោះ​បុគ្គល​ល្បី​ៗ ឬ​អ្នក​ដែល​មាន​ឥទ្ធិពល​ជុំវិញ​ពិភពលោក ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ ឬ​អ្នក​គាំទ្រ​កាន់​តែ​រីករាយ​ពេល​បាន​ឃើញ​ចម្លើយ​ជា​លក្ខណៈ​វីដេអូ​ផ្ទាល់ៗ។

ពេល​នេះ Google កំពុង​តេស្ត​មុខងារ​ថ្មី កុំ​ភ្ញាក់​ផ្អើល!

រូប​តំណាង

វីដេអូ​ឃ្លីបដែល​លោត​មក​​ពេល​អ្នក​ស្វែង​រក​លើ Google លុះ​ត្រា​តែ​ទាក់​នឹង​បុគ្គល​ល្បីៗ​ដែល​មាន​អ្នក​ស្គាល់​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។ មុខងារ​នេះ​បាន​ដាក់​ឲ្យ​ប្រើ​សាក​ល្បង​រួច​ហើយ​នៅ​សហរដ្ឋ​អាមេរិក ដែល​ឥឡូវ​នេះ​ប្រើ​បាន​តែ​ជាមួយ​​ទូរសព្ទ​ប៉ុណ្ណោះ មិន​ទាន់​មាន​សម្រាប់​កុំព្យូទ័រ​ទេ។

ដូច​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​ចឹង នៅ​ពេល​វាយ៖ Can Tracee Ellee Rose Sing? នៅ​ពេល​នោះ​វា​លោត​ចេញ​ជា​វីដេអូ​នាង​ច្រៀង​ផ្ទាល់ៗ​តែ​ម្ដង។

មើល​រូប​ឧទាហរណ៍ខាង​ក្រោម​៖

via GIPHY

លោក  Rami Banna អ្នក​គ្រប់​គ្រង​ផលិតផល​ប្រចាំ​នៅ Google បាន​និយាយ​ថា៖ "គោលដៅ​បន្ទាប់​ទៀត​របស់​យើង នឹង​ពង្រីក​មុខងារ​នេះ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត ហើយ​ក៏​ដាក់​ឲ្យ​ប្រើប្រាស់​បាន​សម្រាប់​កុំព្យូទ័រ​ផង​ដែរ។"

ពេល​នេះ Google កំពុង​តេស្ត​មុខងារ​ថ្មី កុំ​ភ្ញាក់​ផ្អើល!

លោក  Rami Banna

លោក​បន្ថែម​ថា មុន​នឹង​បញ្ចេញ​មុខងារ​នេះ Google ក៏​បាន​បង្កើត​កម្មវិធី​ស្ទង់​មតិ(Pulls)និង​លើក​ជា​សំណួរ​ពាក់​ពន្ធ​ជាមួយ​​បុគ្គល​ល្បីៗ​ទាំង​នោះ។ មុខ​ងារ​ថ្មី​នេះ អនុញ្ញាតិ​ឲ្យ​ពួក​គេ​(បុគ្គល​ល្បី)អាច​រើស​យក​សំណួរ​ណាមួយ​ដែល​គិត​ថា អាច​ថត​វីដេអូ​ឃ្លីបៗ​ខ្លីៗ​បាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្វែង​រក ហើយ​វីដេអូ​ទាំង​នោះ​នឹង​លោត​នៅ​ខាង​លើ ប្រសិន​បើ​ជា​សំណួរ​សួរ​បាន​ត្រឹម​ត្រូវ។

បច្ចុប្បន្ន Google កំពុង​ធ្វើការ​សាកល្បង​ដាក់​បុគ្គល​ល្បីៗ​ជាច្រើន​រូប​ទាំង​នោះ​នៅ​លើ Feature ពេល​ស្វែង​រក។ សម្រាប់​គម្រោង​បន្ទាប់ Google ​នឹង​បន្ថែម​តារា​សម្ដែង​ប្រុស​សញ្ជាតិ​អាមេរិក​លោក John William Ferrell តារា​កំប្លែង Kenan thompson តារា​សម្ដែង​ស្រី Allison Williams និង​តារា​ល្បីៗ​ជើង​ចាស់​ជា​ច្រើន​រូប​ទៀត។ លោក Rami Banna បញ្ជាក់៖

អាន​អត្ថបទ៖

  • អ្នក​លេង​ហ្គេម​​តាម Messenger ឥឡូវ​អាច Live ក៏បាន Video Chat ក៏​បាន
  • ប្រើ​ Google ​ជំនួយ​ខ្លាំង​ពេក​អាច​បង្កើន​ជំងឺ​បាត់​ការ​ចង់​ចាំ​

ប្រភព៖
Mashable
ប្រែ​សម្រួល៖ រក្សា

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *