ក្រោយពីបានឃើញព្រះទីន័ងថ្មីរបស់ព្រះករណាជាអម្ចាស់ជីវិតតម្កល់លើត្បូង តាមគណនីបណ្តាញសង្គម មតិមួយចំនួនបានលើកឡើងថាជាប្រភេទរថយន្ត Rang Rover Klassen។
ប៉ុន្តែនោះមិនមែនជាការពិតឡើយ ដោយព្រះទីន័ងថ្មី គឺជារថយន្តប្រភេទ Rang Rover ATB LWB +600mm STRECHED សេរីឆ្នាំ ២០១៩ ដែលធ្វើការកែច្នៃដោយក្រុមហ៊ុន HOLLMANN ។
ឈ្មោះពេញនៃរថយន្តនេះគឺ Range Rover 5.0 SCV8 AUTOBIOGRAPHY LONG WHEEL BASE +600mm STRECHED ម៉ូដែលឆ្នាំ ២០១៩។ ជារថយន្តដែលក្រុមហ៊ុន HOLLMANN ធ្វើការកែច្នៃបន្ថែមប្រវែងឲ្យវែងជាងតួររថយន្តចេញពីរោងចក្រ និងគ្រឿងបរិក្ខារនានាដើម្បីបង្កើនប្រណិតភាពសម្រាប់ថ្នាក់ដឹកនាំកំពូលៗជុំវិញពិភពលោក។
រថយន្តប្រភេទនេះបំពាក់ម៉ាស៊ីនសាំងស្តង់ដា Euro 6 ក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំងប្រមាណ ១២ លីត្រ និងបំពាក់ប្រអប់លេខស្វ័យប្រវត្ត។ បច្ចេកវិទ្យាបំពាក់ក្នុង រថយន្តដ៏ពិសេសនេះមានដូចជាប្រព័ន្ធជំនួយពេលបើកបរ និងចូលចត ហើយមានកាមេរ៉ាអាចមើលឃើញមួយជុំរថយន្ត ( ៣៦០ ដឺក្រេ) ប្រព័ន្ធបន្សត់ខ្យល់ ប៉ូមទាំង ៤ ជាប្រភេទអេឡិចត្រូនិក អាចសារេឲ្យរថយន្តឡើងខ្ពស់ទាប តាមតម្រូវការ។
កាងទាំងសងខាងឡើងចុះដោយស្វ័យប្រវត្ត នៅពេលបើកបិតទ្វា ដែលជួយសម្រួលអ្នកប្រើប្រាស់ងាយឡើងចុះពីរថយន្ត។ ចំពោះតម្លៃជាទូទៅរថយន្តប្រភេទនេះមានប្រមាណ ៤៥ ម៉ឺនដុល្លារ៕