Home / Cars / ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ

ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ

Lexus NX គឺ​ជា​រថយន្ត SUV ខ្នាត​មធ្យម​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ផ្ដល់​ឲ្យ​នូវ​បច្ចេកវិទ្យា​ទំនើបៗ , សុវត្ថិភាព​ខ្ពស់ និង ដំណើរការ​យ៉ាង​រលូន។ Lexus NX200t មាន​ចំនួន ២ ជម្រើស គឺ NX200t ធម្មតា និង NX200t F Sport ដែល​ជា​កញ្ចប់ Option ពិសេស​មួយ។

ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ
NX200t ធម្មតា
ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ
NX200t F Sport

តាម​ពិត​ទៅ NX200t ធម្មតា និង NX200t F Sport គឺ​ដូច​គ្នា​ស្ទើរ​តែ​តែង​ស្រុង ខុស​តែ​ការ​តុបតែង​មួយ​ចំនួន​ប៉ុណ្ណោះ ដូចជា ប៉ាណា​ខាង​មុខ , កញ្ចក់​ចំហៀង និង យ៉ាន់ ជាដើម។

NX200t F Sport មាន​កញ្ចប់ Option ឈ្មោះថា “F Sport Package” ដែល​ផ្ដល់​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​លើស​ពី NX200t ធម្មតា ដូច​ជា៖

  • ប៉ាណា​ខាង​មុខ​បែប​ស្ព័រ
  • កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ
  • យ៉ាន់​ទំហំ ១៨
  • ប្រព័ន្ធ​បូមស្ព័រ
  • កាង​មុខ និង​របាំង​ការពារ​ភក់​ផ្នែក​ចំហៀង​បែប​ស្ព័រ
  • ផ្លាក F Sport
  • អំពូល​កាត់​អ័ព្ទ LED
  • កៅអី​ស្ព័រ F Sport
  • ឈ្នាន់​អាលុយមីញ៉ូម
  • ចង្កឹះ​លេខ​ស្រោប​ដោយ​ស្បែក និង​ថ្នេរ​ដេរ
  • ដៃ​ចង្កូត​ស្បែក
  • មាន​ចង្កឹះ​លេខ​ដៃ
ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ
NX200t ធម្មតា
ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ
NX200t F Sport

ទោះ​បី​ជា​យ៉ាងណា Lexus NX200t ធម្មតា និង F Sport មាន​បច្ចេកវិទ្យា​ដូចគ្នា រួម​ទាំង៖

  • ប្រព័ន្ធ​ផែនទី
  • កៅអី​អាច​ចុច​បញ្ជា​ប្តូរ​ទីតាំង និង​មាន​មុខងារ​ចងចាំ​ទីតាំង​កៅអី​អ្នក​បើក (Driver Memory Setting)
  • ដៃ​ចង្កូត​ប្រើ​ភ្លើង​ចុច​ឡើង​ចុះ
  • ដំបូល​កញ្ចក់ Moon Roof
  • មុខងារ​កម្តៅ​កៅអី
  • Speaker Premium Audio ១០ គ្រាប់
  • Blind Spot Monitor
  • Rear Cross Traffic Alert
  • Park Assist
  • Lexus Homelink
  • ឃ្លុប​ក្រោយ​ប្រើ​ភ្លើង
ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ
NX200t F Sport
ភាពខុសគ្នារវាង Lexus NX200t និង NX200t F Sport និងតម្លៃលក់នៅខ្មែរ
NX200t F Sport

ចំពោះ​តម្លៃ​មួយ​ទឹក (ក្រដាស​ពន្ធ) នៅ​លើ​ទីផ្សារ​ស្រុក​ខ្មែរ​វិញ Lexus NX200t ធម្មតា មាន​តម្លៃ​ចាប់​ពី​ជាង ៥ ម៉ឺន​ដុល្លារ​ឡើង អាស្រ័យ​លើ​លក្ខណៈ និង​ស៊េរី​ឆ្នាំ ខណៈ NX200t F Sport អាច​ចាប់​ពី ៥ ម៉ឺន​ក្រាស់ ឬ ៦ ម៉ឺន​ឡើង​អាស្រ័យ​លើ​លក្ខណៈ និង​ស៊េរី​ឆ្នាំ​ដូចគ្នា៕

ប្រភព ៖ northparklexusatdominion

Loading…

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *