Home / Cars / មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ

មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ

រថយន្ត Aston Martin DB5 របស់​តួអង្គ James Bond គឺ​ជា​រថយន្ត​សម្រាប់​ថត​ខ្សែ​ភាពយន្ត​ដ៏​ល្បីល្បាញ​បំផុត​មួយ។ ឥឡូវ​នេះ គំរូ​ដើម​នៃ​រថយន្ត​ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​អំឡុង​ពេល​ថត​ខ្សែ​ភាពយន្ត James Bond ខាង​លើ កំពុង​ត្រូវ​គេ​ដាក់​លក់​ដេញ​ថ្លៃ ដើម្បី​ស្វែង​រក​ម្ចាស់​ថ្មី​ហើយ។

មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ

វា​គឺ​ជា​ស៊េរី​ឆ្នាំ ១៩៦៥ ដែល​តារា​សម្តែង Pierce Brosnan បើក​នៅ​ក្នុង​ខ្សែ​ភាពយន្ត Goldeneye ឆ្នាំ ១៩៩៥។ បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​រួច​មក រថយន្ត​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត និង​រថយន្ត Aston Martin DB7 ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក វា​ក៏​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ក្នុង​ឆ្នាំ ២០០១ និង​ទិញ​ដោយ​អ្នក​ជំនួញ ឈ្មោះ Max Reid ក្នុង​តម្លៃ ២០០ ០០០ ដុល្លារ។ ស្តាប់​ទៅ វា​ហាក់​បី​ដូច​ជា​មាន​តម្លៃ​ថោក ប៉ុន្តែ​នៅ​ពេល​នោះ វា​បាន​ក្លាយ​ជា​រថយន្ត James Bond ដែល​មាន​តម្លៃ​ថ្លៃ​បំផុត។ ចាប់​តាំង​ពី​ពេល​នោះ​មក តម្លៃ​របស់​វា​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ខណៈ​កន្លែង​ដាក់​លក់​ដេញ​ថ្លៃ​បច្ចុប្បន្ន​នេះ បាន​ប៉ាន់ប្រមាណ​ថា វា​នឹង​មាន​តម្លៃ​ចាប់​ពី ១,៦ ទៅ ២,‌១ លាន​ដុល្លារ។

មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ

សូម​បញ្ជាក់​ថា រថយន្ត Aston Martin DB5 ស៊េរី​ឆ្នាំ ១៩៩៥ ខាង​លើ​នេះ នឹង​ត្រូវ​ដាក់​លក់​ដេញ​ថ្លៃ នៅ​ឯ​កម្មវិធី BonhamsGoodwood Festival of Speed នៅ​ថ្ងៃ​ទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ហើយ៕

មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ

ទស្សនាវីដេអូ Review រថយន្ត Ford Transit 2018 នៅភ្នំពេញ

ប្រភព ៖ carbuzz

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *