Home / Tech / មកដឹងតម្លៃ​ K20 Pro នៅ​សល់​ប៉ុន្មាន?

មកដឹងតម្លៃ​ K20 Pro នៅ​សល់​ប៉ុន្មាន?


ក្រុមហ៊ុន Xiaomi ​ត្រូវ​បាន​ស្គាល់​ជា​ស្លាកយីហោ​កំពុង​ពេញ​និយម​មួយ នាម​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ តែ​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខ្លាំង។

កន្លង​ទៅ​ទើប​ប្រកាស​ចេញ Redmi K20 Pro ដែល​ជា​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon 855 ​មាន​តម្លៃ ៤០០ ​ដុល្លារ​តែ​ប៉ុណ្ណោះ។ K20 Pro ( Mi 9T Pro ) ក៏ត្រូវបានដាក់លក់យូរហើយដែរ នៅតាមបណ្ដាហាងនានានៅក្នុងក្រុងភ្នំពេញ មានទាំងប្រភេទ China Version និង Global Version រហូតមកទល់សប្ដាហ៍នេះ តម្លៃហាក់ប្រែប្រួលច្រើនដូចខាងក្រោម៖

មកដឹងតម្លៃ​ K20 Pro នៅ​សល់​ប៉ុន្មាន?

Redmi K20 Pro
  • K20 Pro ជម្រើស RAM ៨GB មេម៉ូរី ១២៨GB តម្លៃប្រមាណជា ៤០០ ដុល្លារ(ខ្មៅ,ក្រហម,ខៀវ)
  • K20 Pro ជម្រើស RAM ៨GB មេម៉ូរី ២៥៦GB តម្លៃប្រមាណជា ៤៨០ ដុល្លារ (ខ្មៅ,ក្រហម,ខៀវ)
  • K20 Pro ពណ៌គុជខ្យងពិសេស ជម្រើស RAM ៨GB មេម៉ូរី ១២៨GB តម្លៃប្រមាណជា ៤៥៩ ដុល្លារ

រំឮកដែរថា Redmi K20 Pro ប្រើអេក្រង់ Super AMOLED បង្ហាញរូបភាពដល់កម្រិត (1080 x 2340 pixels)
មាន​ប្រើ​បន្ទះ​ឈីប Snapdragon 855, RAM ទំហំ ៦ GB និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie មាន​បំពាក់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ មាន​ថាម​ពល​ថ្ម​ធំ​ដល់ ៤ ០០០mAh និងមានកាមេរ៉ាមុខ ២០ មេហ្គាភិចសែល ឯកាមេរ៉ាក្រោយ AI ៣ គ្រាប់ ៤៩+៨+១៣ មេហ្គាភិចសែល(សម្រាប់ម៉ូឌែល K20 នឹងចុះផ្សាយជូនពេលក្រោយ)៕

អត្ថបទទាក់ទង៖

  • ទិញ​ប៉ះ Redmi K20 Pro (China Version) ​បើ​អត់​មាន Play Store នេះ​វិធី​ដំឡើង​ងាយៗ
  • Redmi K20 Pro ​ប្រើ​សុទ្ធ​តែ​ឈីប SD855 ​កាមេរ៉ា​ក្រោយ ៣ គ្រាប់ ​តម្លៃ​មិន​ដល់ ៤០០ ដុល្លារ
  • មានលក់នៅខ្មែរហើយទូរសព្ទ​ Xiaomi កាមេរ៉ា​​ 64MP តម្លៃ​ត្រឹមខ្ទង់ ២០០ ដុល្លារ
  • សុទ្ធ​តែ​ស្មាតហ្វូន​ស្លាកយីហោ​ចិន ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ប្រចាំ​ខែ​សីហា

អត្ថបទ៖ រក្សា

ប្រភព៖ http://news.sabay.com.kh

Check Also

ប្រើដល់កាមេរ៉ា​ ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus

Advertisement ក្រុម​ការងារ DxOMark ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​វាយ​តម្លៃ​ពិន្ទុ​ចុង​ក្រោយ​បង្អស់​នៃ​កាមេរ៉ា​ក្រោយ​ទាំង ៥ គ្រាប់​លើ Nokia 9 PureView។ Sensor ទាំង ៥ គ្រាប់​នោះ​មាន​ទំហំ 12MP រៀង​គ្នា …

Leave a Reply

Your email address will not be published. Required fields are marked *