Home / Cars / មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ

មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ

ក្រុមហ៊ុន Ford Australia ទើប​តែ​បាន​ប្រកាស​ពី​តម្លៃ​នៃ​រថយន្ត Ranger Raptor ស៊េរី​ថ្មី គឺ​ចាប់​ពី ៧៤ ៩៩០ ដុល្លារ ហើយ​នឹង​មាន​លក់​នៅ​ចុង​ឆ្នាំ​នេះ។ វា​មាន​ន័យ​ថា Ford Ranger Raptor មាន​តម្លៃ​ថ្លៃ​ជាង Ford Ranger Wildtrack រហូត​ដល់​ទៅ ១៣ ២០០ ដុល្លារ​ឯណោះ។

មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ

ជា​ការ​ពិត​ណាស់ Raptor គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់។ វា​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត ទំហំ ៤ ស៊ីឡាំង ប្រភេទ Bi-Turbo មាន​កម្លាំង ១៥៧ គីឡូវ៉ាត់ ដំណើរការ​ដោយ​ប្រអប់លេខ​ស្វ័យប្រវត្តិ ១០ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុង ២ ប្រភេទ 4WD។

មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​បើកបរ​អាច​ប្តូរ​ប្រព័ន្ធ​បើកបរ និង​ប្រព័ន្ធ​រង្វិល​កង់​ទាំង ៤ ដោយ​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង Terrain Management System។ វា​ក៏​មាន​ប្រព័ន្ធ​បើកបរ Baja Mode ថ្មី​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ រថយន្ត​តួ​ខ្ពស់​របស់​អាមេរិក​នេះ មាន​កម្ពស់​ផុត​ពី​ដី រហូត​ដល់​ទៅ ២៨៣ មីល្លីម៉ែត្រ ខណៈ​ម៉ូដែល Wildtrak មាន​ត្រឹម ២៣៧ មីល្លីម៉ែត្រ​ប៉ុណ្ណោះ។

មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ រថយន្ត Pickup នេះ មាន​បំពាក់​អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ និងប្រព័ន្ធ Ford Sync 3 , ផែនទី និង កាមេរ៉ា​ក្រោយ មក​ជាមួយ​ស្តង់ដារ​តែម្តង រួម​ទាំង​មុខងារ​ដ៏​សម្បូរ​បែប​ជា​ច្រើន​ទៀត​ផង៕

មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ

ប្រភព ៖ caradvice

បញ្ចេញមតិ

comments

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *