Home / Entertainment / មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

ថៃ៖ ថ្មីៗនេះ តារាល្បីៗជាច្រើនដែលមកពី គ្រប់ប្រទេសបានអញ្ជើញ ចូលរួមក្នងកម្មវិធី Cannes Film ដែលប្រារព្ធឡើងនៅឯ ប្រទេសបារាំងឯណោះ។ 

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ បានធ្វើឡើងជាលើកទី៧២ ដោយអញ្ជើញសុទ្ធសឹង តែជាតារាល្បីៗជាច្រើនរូប ក្នុងនោះក៏មានតារាសម្ដែងស្រីដ៏ល្បី ប្រចាំប្រទេសថៃផងដែរ គឺ អ្នកនាង Chompoo Araya ដែលមានសម្រស់គួរឲ្យទាក់ទាញយ៉ាងខ្លាំង។

នេះមិនមែនជា លើកទីមួយសម្រាប់ Chompoo Araya ដែលមានវត្តមានក្នុងកម្មវិធីដ៏ធំមួយនេះទេ គឺជាលើកទី៧មកហើយ តាំងពីឆ្នាំ២០១៣មកមកម្លេះ។ ជាពិសេស រាល់ឆ្នាំដែល តារារូបនេះចូលរួមកម្មវិធី Cannes Film គឺតែងតែពាំនាំ យកអ្វីដែលប្លែកជានិច្ច តាមរយៈស្ទាយ៏តុបតែងខ្លួន ដ៏គួរឲ្យទាក់ទាញ ព្រមទាំងបង្កើនសម្រស់ដោយគ្រឿងអលង្ការប៊្រេនៗ ដែលមានតម្លៃកប់ពពកឯណោះ៕

ចង់ដឹងថារយៈពេល៧ឆ្នាំ ដែលChompoo ចូលរួមកម្មវិធីCannes Film មានលក្ខណៈប្លែកភ្នែក និងស្រស់ស្អាតបែបណា ចូលមើលខាងក្រោមទាំងអស់គ្នា៖

១៖ Cannes Film ២០១៣

Chompoo Araya បានបង្ហាញវត្តមាន ជាលើកដំបូងនៅក្នុងកម្មវិធីCannes Film តំណាងឲ្យផលិផលL'oreal ស្របពេលនោះដែរ នាងបានគ្រងក្នុងរ៉ូបពណ៌បៃតង ដ៏ស្រស់ស្អាត។ ជាពិសេស រ៉ូបនោះជាការឆ្នៃម៉ូតរបស់ អ្នកឆ្នៃម៉ូតជនជាតិអាមេរិក Zac Posen មានតម្លៃកប់ពពក។

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

២៖ Cannes Film ២០១៤

Chompoo Araya បានបង្ហាញខ្លួនជាលើកទី២ នាឆ្នាំ២០១៤ ក្នុងសម្លៀកបំពាក់បែបស៊ិចស៊ី គួរឲ្យទាក់ទាញយ៉ាងខ្លាំង ដោយបានរៀបចំក្នុងរ៉ូបចងពុង ពណ៌ខ្មៅ ដែលជារ៉ូបដែលមនុស្សរាល់គ្នាមិនសរសើរមិនបាន។ 

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

៣៖ Cannes Film ២០១៥

កាលពីឆ្នាំ២០១៥ តារារូបនេះ បានបន្ថែមការចាប់អារម្មណ៏ តាមរយៈ ម៉ូតសក់បែបបួងទៅក្រោយ ដែលសាកសមបំផុត សម្រាប់ផ្ទៃមុខរបស់នាង។ លើសពីនេះ Chompoo Araya បានគ្រងក្នុងរ៉ូបវែងពណ៌ស ដែលជាប្រ៊េនរបស់ Ashi studio អមដោយគ្រឿងអលង្ការដ៏ស្រស់ស្អាត ពីប៊្រេនដ៏ល្បីរបស់ Chopard ដែលមើលទៅមានភាពល្អឥតខ្ចោះ។

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

៤៖ Cannes Film ២០១៦

Chompoo Araya តុបតែងខ្លួនដោយ រ៉ូបបែបព្រះនាង ពណ៌ផ្កាឈូកពីប៊្រេន Ralph & Russo អមដោយការផាត់មុខបែបស្រាលៗ ក៏នៅតែមានភាពស្រស់ស្អាតដដែល។

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

៥៖ Cannes Film ២០១៧

សម្រាប់ការចូលរួមកម្មវិធី Cannes Film 2017 ជាលើកទី៥នោះ តារាថៃដ៏ល្បីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដោយ មានវត្តមានអមដោយ កូនប្រុសដ៏គួរឲ្យស្រលាញ់ របស់នាង ក្នុងផ្ទៃពោះផងដែរ។ ម៉្យាងទៀត នាងបានគ្រងក្នុងរ៉ូបពណ៌ស ដែលធ្វើពីសរសៃសូត្រ និងរោមសត្វអូទ្រីសទៀតផង ដែលមានតម្លៃ ថ្លៃមិនស្ទើរនោះឡើយ។

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

៦៖ Cannes Film ២០១៨

សម្រាប់ការអញ្ជើញចូលរួម ក្នុងកម្មវិធីដ៏ធំមួយនោះជាលើកទី៦ Chompoo Araya បានជ្រើសរើស រ៉ូបពណ៌ក្រហមឆ្អៅតែម្ដង ព្រមទាំងមានមានការផាត់មុខបែប ស៊ិចស៊ីទៀតផង ដែលធ្វើឲ្យទស្សនិក មានការកោតសរសើរយ៉ាងខ្លាំង។

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

៧៖ Cannes Film ២០១៩

ឆ្នាំនេះរឹតតែពិសេសដោយ Chompoo Araya បានគ្រងក្នុង រ៉ូបពណ៌ស្វាយមានលក្ខណៈច្រើនតង់ អមដោយគ្រឿងអលង្ការ ប៊្រេនChopard ដែលមានតម្លៃសរុប ១លានដុល្លារឯណោះ៕

ប្រភព៖ https://www.khmerload.com/

មកមើលពីស្ទាយ៏តុបតែងខ្លួនដែល Chompoo បានចូលរួមក្នុងកម្មវិធី Cannes Film ៧ឆ្នាំជាប់ៗគ្នា

Check Also

Jackson ក្រុមGOT7 បង្ហោះរូបពាក់ខោរឹប ពេលកំពុងហាត់ប្រាណចេញតំបន់ពិសេស ធ្វើឲ្យហ្វេនក្តៅខ្លួន!

កូរ៉េខាងត្បូង៖ កន្លងមក តារាចម្រៀងKpopប្រុស Jackson Wang សមាជិកក្រុម GOT 7 ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺតារាចម្រៀងប្រុសមួយរូប ដែលមានរូបរាងទាក់ទាញ លេចធ្លោ មានសាច់ដុំ ៦កង់ណែនៗ អមជាមួយនឹងមុខមាត់ស្រស់សង្ហា …

Leave a Reply

Your email address will not be published. Required fields are marked *