Home / Cars / មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន

មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន


កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបើកដំណើរការ​ជាផ្លូវការ នូវការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត។

មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន

ការបើកឱ្យដំណើរការជាផ្លូវការ នៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឲ្យម្ចាស់រថយន្ត អាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។

មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន

លោកអ្នកអាចធ្វើការស្វែងរកស្លាកលេខពិសេស ដែលខ្លួនឯងស្រលាញ់ពេញចិត្តបាន ដូចជា ដាក់ឈ្មោះខ្លួនឯង ឬអក្សរសម្គាល់អ្វីមួយផ្សេងជាដើម ប៉ុន្តែមិនឲ្យលើសពី ៨ខ្ទង់ឡើយ។

ដើម្បីស្វែងរកស្លាកលេខពិសេស លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន https://vehicle.mpwt.gov.kh/#/

មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន

បន្ទាប់មក វាយឈ្មោះស្លាកលេខដែលអ្នកចង់បាន នៅត្រង់កន្លែង "ស្វែងរកលេខ…” រួចចុចសញ្ញាស្វែងរក (កែវយឹត) នោះតម្លៃនៃស្លាកលេខនឹងបង្ហាញមក។

មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន

គួរឲ្យដឹងថា តម្លៃនៃស្លាកលេខពិសេស ត្រូវបាន​គណនា​ដោយ​ស្វ័យប្រវត្តិ​ពី​ក្នុង​ប្រព័ន្ធ។ ក្នុង​ករណី​ពាក្យ​ដែល​នៅក្នុងស្លាកលេខ មិនមាន​ភាព​សមរម្យ ឬ​បង្ក​ការប៉ះពាល់ណាមួយ គឺ​សាធារណជន​អាច​ផ្តល់មតិយោបល់ ទៅកាន់ក្រសួង​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការកែតម្រូវ៕

អត្ថបទ៖ សេង ឡុង

ប្រភព៖ Sabay

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *