Home / Cars / មិនចាញ់ថៃទេ!!! ឆ្លងចូលឆ្នាំថ្មី២០២០ភ្លាមរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះថ្លៃសាំងនិងម៉ាស៊ូតភ្លែត

មិនចាញ់ថៃទេ!!! ឆ្លងចូលឆ្នាំថ្មី២០២០ភ្លាមរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះថ្លៃសាំងនិងម៉ាស៊ូតភ្លែត

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាស្ដីពីតម្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានី នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៤ សេនដុល្លារក្នុង១លីត្រ។មិនចាញ់ថៃទេ!!! ឆ្លងចូលឆ្នាំថ្មី២០២០ភ្លាមរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះថ្លៃសាំងនិងម៉ាស៊ូតភ្លែត

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈរាយប្រេងសាំងពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នឹងត្រូវលក់ ៣ ៩១០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ៨១៣រៀលសម្រាប់ប្រេងម៉ាស៊ូត។

ក្នុងនោះដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ដ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមករា ឆ្នាំ២០២០ នឹងចុះមកត្រឹម ៣ ៧៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៣ ៦៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ការគណនាថ្លៃលក់ប្រេងឥន្ធនៈមានលម្ដិតក្នុងតារាងខាងក្រោម៖មិនចាញ់ថៃទេ!!! ឆ្លងចូលឆ្នាំថ្មី២០២០ភ្លាមរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះថ្លៃសាំងនិងម៉ាស៊ូតភ្លែត

មិនចាញ់ថៃទេ!!! ឆ្លងចូលឆ្នាំថ្មី២០២០ភ្លាមរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះថ្លៃសាំងនិងម៉ាស៊ូតភ្លែត

ប្រភព៖ Business Cambodia

អានបន្ត៖

Check Also

Honda Air Blade ឆ្នាំ ២០២០ ចេញលក់នៅហ្វីលីពីន តម្លៃជាង ២ពាន់ដុល្លារ

Advertisement ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​វៀតណាម​ដំបូង​គេ​រួច​មក ម៉ូតូ Honda Air Blade ឆ្នាំ ២០២០ បន្ត​ចេញ​លក់​នៅ​ប្រទេស​ហ្វីលីពីន ហើយ​ជា​លើក​ដំបូង​ដែល​ហ្វីលីពីន​មាន​លក់​ម៉ូតូ​ម៉ូដែល​នេះ។ នៅ​វៀតណាម​​ម៉ូតូ​នេះ​មាន​ទាំង​ប្រភេទ ១២៥ សេសេ និង ១៥០ …

Leave a Reply

Your email address will not be published. Required fields are marked *