Home / Tech / មូលហេតុ ៤ ដែលធ្វើឲ្យលោតភ្លើង ABS ភ្លឹបភ្លែតៗក្នុងរថយន្ត

មូលហេតុ ៤ ដែលធ្វើឲ្យលោតភ្លើង ABS ភ្លឹបភ្លែតៗក្នុងរថយន្ត

ប្រព័ន្ធ ABS មកពីពាក្យពេញថា Anti-lock Braking System គឺជាប្រព័ន្ធជំនួយរបស់ហ្វ្រាំង ដោយវានឹងជួយបញ្ជាចង្កូតបាននៅពេលជាន់ហ្វ្រាំង មិនធ្វើឲ្យកង់រថយន្តអូសឡើយ។ ប៉ុន្តែ នៅពេលដែលរថយន្តលោតភ្លើងសញ្ញា ABS បានន័យថា ប្រព័ន្ធ ABS មាន​បញ្ហា​ហើយ។

នៅពេលដែលប្រព័ន្ធ ABS លែងដំណើរការ ការចាប់ហ្វ្រាំងនៅតែស៊ីដដែល គ្រាន់តែថាបើចាប់ហ្វ្រាំងភ្លាមៗតក់ក្រហល់ កង់រថយន្តអាចនឹងអូសទៅមុខ ហើយអ្នកបើកបរ​ពិបាកបញ្ជាចង្កូត ព្រោះថា Sensor សម្រាប់ដំណើរការប្រព័ន្ធ ABS បានបិទ​ដំណើរការ។

មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើរថយន្តមានទាំងប្រព័ន្ធរក្សាលំនឹង និងការពាររអិលទៀតនោះ ប្រព័ន្ធទាំង ២ នេះក៏លែងដំណើរការដូចគ្នា ព្រោះវាពឹងផ្អែកទៅលើសេនស័រ(Sensor) ចាប់ល្បឿនកង់របស់ប្រព័ន្ធ ABS ដូចនឹងហ្វ្រាំងដែរ ព្រោះចាប់តាំងតែពីឆ្នាំ ២០១២ មក គ្រប់រថយន្តដែលផលិតចេញ តម្រូវឲ្យមានប្រព័ន្ធទប់លំនឹងរថយន្ត ដូចនេះហើយ ប្រព័ន្ធការពារភាពរអិល និងប្រព័ន្ធហ្វ្រាំង ABS ក៏មកជាមួយគ្នា ហើយប្រើ Sensor តែមួយ។

ជាធម្មតា នៅពេលដែលអ្នកបញ្ឆេះរថយន្ត គ្រប់ភ្លើងសញ្ញាទាំងអស់នឹងលោតឡើងមក ដើម្បីឆែកមើលបញ្ហានានារបស់រថយន្ត ហើយបើគ្មានបញ្ហាទេ វានឹងបាត់ទៅវិញក្នុងរយៈពេលខ្លីមួយ។ ដូច្នេះហើយ បើសិនជាភ្លើង ABS មិនរលត់ទៅវិញទេនោះ បានន័យថា ប្រព័ន្ធ ABS ក្នុងរថយន្តប្រាកដ​ជា​មានបញ្ហា​។ រឿងប្រឈម ៤ សំខាន់ជាមូលហេតុបណ្ដាលឲ្យប្រព័ន្ធ ABS លែងដំណើរការមានដូចជា៖

  • ការឆ្លងភ្លើងក្នុងប្រព័ន្ធ ABS
  • Sensor ចាប់ល្បឿនកង់ខូច ឬត្រូវបានជិតដោយភក់ ធូលីនានា
  • ដាច់ខ្សែចម្លងរបស់ Sensor និងប្រព័ន្ធបញ្ជា ABS
  • ប្រព័ន្ធបញ្ជា ABS លែងដំណើរការ។

ក្នុងករណីមួយទៀត ប្រសិនបើទុយោ និងវ៉ាល់បាញ់ប្រេងហ្វ្រាំងសម្រាប់ប្រើប្រាស់ដោយប្រព័ន្ធ ABS នោះ ចាស់ពេក សឹករេចរឹល ឬក៏លេចធ្លាយ ក៏អាចឲ្យប្រព័ន្ធ ABS របស់រថយន្តលែងដំណើរការដែរ។ បញ្ហាប្រឈមមួយទៀត ដែលខ្លាំងជាង ABS មិនដំណើរការទៅទៀតនោះ គឺហ្វ្រាំងផ្ទាល់តែម្ដង។ នៅពេលដែលភ្លើងក្រហម BRAKE ឬក៏សញ្ញា (!) លោតឡើង ទោះបីជាអ្នកដោះហ្វ្រាំងដៃទៅហើយនោះ មានន័យថាប្រព័ន្ធហ្វ្រាំងរបស់អ្នកមានបញ្ហាហើយ ដោយអាចខ្វះប្រេងហ្វ្រាំង ឬក៏ស្បែកហ្វ្រាំងសឹករេចរឹលចាប់លែងស៊ី។

បើសិនជាចេញបញ្ហានេះហើយ ទោះបីជា ABS នៅដំណើរការក៏ដោយ ក៏ហ្វ្រាំងលែងមានប្រសិទ្ធភាពដែរ ព្រោះនេះបញ្ហាមកពីដុំហ្វ្រាំង និងប្រេងផ្ទាល់តែម្ដង ហើយគួរតែរកការជួសជុលភ្លាមៗ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បានពេលបើកបរ។

ចុចអាន៖

  • ធុញទ្រាន់​មុខងារ​ត្រី​វិស័យ​លើ RX 300 អាច​បិទ​ចោល ដោយ​ប្រើ​វិធី​ងាយ​បំផុត (មានវីដេអូ)
  • ដឹង​ពី​អាយុកាលនៃអំពូលបំភ្លឺរថយន្ត និងមូលហេតុដែលនាំឲ្យវាឆាប់ខូច

ប្រភព៖
cars
 
អត្ថបទ៖ ផាត សុវត្ថិ

ប្រភព៖ http://news.sabay.com.kh

Check Also

Google ​ច្នៃ​ចេញ​មុខងារ​មាន​ប្រយោជន៍​មួយ​លើ Android 10 ដែល iOS ​មិន​ទាន់​មាន​ដូច

Advertisement Android 10 ដែល​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​លើ​បណ្តា​ស្មាតហ្វូន​ជា​ច្រើន​នៅ​ចុង​ឆ្នាំ ២០១៩ កន្លង​មក​អ្នក​ក៏​បាន​ដឹង​ត្រួសៗ​នូវ​មុខងារ​ថ្មី​មួយ​ចំនួន តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​និង​រូបភាព​ចែកចាយ​ផ្សេងៗ។ បង្វែរ​ដល់​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​ឲ្យ​ឈ្មោះ​ថា "Contamination Alert" ដែល​វា​ជា​មុខងារ​ផ្ញើ​សារ​ដាស់តឿន​និង​ធ្វើ​ការ​ផ្តាច់​ចោល​នូវ​ដំណើរការ​រន្ធ​សាក USB Port ​លើ​ទូរសព្ទ​អ្នក …

Leave a Reply

Your email address will not be published. Required fields are marked *